អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភ្លើងអូឡាំពិក​បាន​ទៅ​ដល់​ក្រុង​ម៉ូស្គូ នៅ​ថ្ងៃ​អាទិត្យ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្លើងអូឡាំពិក​បាន​ត្រូវអុជឆេះ កាលពី​ថ្ងៃ​ទី២៩ ខែ​កញ្ញា នៅ​ប្រទេសក្រិច ទឹកដី​កំណើត នៃ​ល្បែង​កីឡា​អូឡាំពិក គឺ​ទុក​សម្រាប់​ពួកអ្នកកីឡា​រត់​បណ្តាក់​គ្នា នាំ​រត់​យក​ដល់ បុរី​រុស្ស៊ី នៅមាត់​សមុទ្រខ្មៅ ភាគខាងត្បូង​ប្រទេស​រុស្ស៊ី ជាទី ដែល ថ្ងៃចន្ទ ទី៧​កុម្ភៈឆ្នាំ២០១៤ នឹង​បើក​សម្ពោធ “កីឡា​អូឡាំពិក​រដូវធ្លាក់​ទឹកកក លើកទី ២២”។ ប៉ុន្តែ នៅ​ម៉ូស្គូ មានបន្លឺឡើង ទៅហើយ ការអំពាវនាវ​ឲ្យ​ធ្វើ​ពហិការ កុំចូលរួម​ក្នុង​កីឡា​ពិភពលោក​នេះ ដែល​មាន​រុស្ស៊ី​ជា​ម្ចាស់ផ្ទះ ដោយសារ​ការរំលោភ​លើ​សិទ្ធិមនុស្ស នៅរុស្ស៊ី (សភា​ឌូម៉ា​បាន​អនុម័ត​ច្បាប់ បែបយ៉ាង “ច្បាប់​ប្រឆាំង​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា”។ មិនតែប៉ុណ្ណោះ មតិ​អន្តរជាតិ ក៏​ទិតៀន​រុស្ស៊ី ក្រោយ​ពី​អាជ្ញាធរ​រុស្ស៊ី ចាប់​សកម្មជន​៣០នាក់ នៃ​អង្គការ​បរិស្ថាន អន្តរជាតិ Greenpeace ដែល​តំណាងឲ្យ​១៨​ប្រទេស ក្នុង​បទ”ចោរកម្មសមុទ្រ” នៅសមុទ្រ Arctique ត្រង់​តំបន់​អក្ខោសានឧត្តរ។  

ឧបនាយករដ្ឋមន្រ្តី​រុស្ស៊ី​ទទួល​ភ្លើង​អូឡាំពិក​ពី​សិល្បករ​ក្រិក​នៅ​អាថែន កាលពី​ថ្ងៃ​សៅរ៍ ទី ៥​តុលា ឆ្នាំ ២០១៣
ឧបនាយករដ្ឋមន្រ្តី​រុស្ស៊ី​ទទួល​ភ្លើង​អូឡាំពិក​ពី​សិល្បករ​ក្រិក​នៅ​អាថែន កាលពី​ថ្ងៃ​សៅរ៍ ទី ៥​តុលា ឆ្នាំ ២០១៣ ©Reuters
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ