អានតួអត្ថបទ
ស រ អា-កាណាដា

អាមេរិក​និង​កាណាដា​ថ្កោលទោស​ការ​វាយប្រហារ​លើ​ទស្សនាវដ្តី​ Charlie Hebdo​ នៅ​ទីក្រុង​ប៉ារីស​

ភ្លាមៗ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការវាយប្រហារ​លើ​ទីស្នាក់ការ​ទស្សនាវដ្តី Charlie Hebdo នៅ​ក្រុង​ប៉ារីស លោក បារ៉ាក់ អូបាម៉ា​ប្រធានាធិបតី​សហរដ្ឋអាមេរិច​និង​លោក​ស្ទីវិន ហាភឺ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កាណាដា បាន​ថ្លែងសារ​រំលឹក​ទុក្ខ​និង​ថ្កោលទោស​លើ​ទង្វើ​ភេវរកម្ម​ដ៏​គួ​ឲ្យ​រន្ធត់​និង​ដ៏សាហាវ​យង់ឃ្នង​នេះ។ 

ការប្រមូលផ្តុំជួបជុំគ្នានៅ New York ថ្ងៃទី៧មករា២០១៥ដើម្បីគាំទ្រ Charlie Hebdo
ការប្រមូលផ្តុំជួបជុំគ្នានៅ New York ថ្ងៃទី៧មករា២០១៥ដើម្បីគាំទ្រ Charlie Hebdo REUTERS/Carlo Allegri
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានធិបតី​អូបាម៉ា​បាន​ថ្លែង​រំលែកទុក្ខ​លើ​ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​ថា ៖

« យើង​​ខ្ញុំ​​សូម​ថ្លែង​រំលែក​ទុក​ជូន​ចំពោះ​ជនរងគ្រោះ​នៃ​ការ​វាយប្រហារ​ភេវរកម្ម​និង​ជូន​ចំពោះ​ប្រជាជន​បារាំង​ទាំង​អស់​ក្នុង​កាលៈទេសៈ​ដ៏សែន​សោកសង្រែង​នេះ »។

លោក​បាន​ថ្លែង​ថ្កោល​ទោស​ថា ៖ “ ខ្ញុំ​សូម​ថ្កោលទោស​យ៉ាង​ខ្លាំង​លើ​ការ​បាញ់ប្រហារ​ដ៏​រន្ធត់​នៅ​ឯការិយាល័យ​របស់​ទស្សនាវដ្តី Charlie Hebdo នៅ​ក្នុង​ទីក្រុង​ប៉ារីស​ដែល​បាន​សម្លាប់​មនុស្ស​១២​នាក់»។ លោក​បន្ថែម​ថា៖ « ប្រទេស​បារាំង​ជា​សម្ព័ន្ធមិត្ត​ចាស់​បំផុត​របស់​សហរដ្ឋអាមេរិក​និង​បាន​នៅ​ជាមួយ​សហរដ្ឋអាមេរិក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវករ​ដែល​បាន​គំរាម​កំហែង​សន្តិសុខ​រួម​និង​ពិភពលោក​របស់​យើង »។

« ម្តងហើយម្តងទៀត ប្រជាជន​បារាំង​បាន​ក្រោក​ឈរ​ឡើង​ដើម្បី​ការពារ​គុណ​តម្លៃ​ជាសកល ដែល​មនុស្ស​គ្រប់ជំនាន់​បាន​ការពារ»។ « ប្រទេស​បារាំង​និង​ទីក្រុង​ប៉ារីស​ដ៏​អស្ចារ្យ​ជា​កន្លែង​ដែល​ទង្វើ​ដ៏​គួរ​ឱ្យ​រន្ធត់​នេះ បាន​កើត​ឡើង​នឹង​ផ្តល់ជូន​ពិភពលោក​នូវ​គំរូ​ជានិរន្តរ​ដែល​នឹង​អាច​យក​ជ័យជំនះ​លើ​ចក្ខុវិស័យ​ស្អប់​ខ្ពើម​របស់​ឃាតករ​ទាំង​នេះ »។

ចំណែក​នាយក​រដ្ឋមន្ត្រី​ស្ទីវិហាភឺ​បាន​មាន​ប្រសាន៍​ថា ៖ « ជាមួយ​នឹង​កំហឹង​លាយឡំ​នឹង​ទុក្ខ​ព្រួយ​​នៅ​ពេល​ដែល​ខ្ញុំ​បាន​ដឹង​ពី​ការ​វាយប្រហារ​ភេរវកម្ម​មួយ​បាន កើត​ឡើង​នៅ​ការិយាល័យ​នៃ​កាសែត Charlie Hebdo នៅ​ទីក្រុង​ប៉ារីស »។

« ក្នុង​នាម​ពលរដ្ឋ​កាណាដា ទាំង​អស់​ខ្ញុំ​សូម​រំលែកទុក្ខ​យ៉ាង​ជ្រាលជ្រៅ​ជូន​ទៅ​ដល់​ក្រុម​គ្រួសារ​​និង​មិត្តភ័ក្រ​ជនរ​ងគ្រោះ​នៃ​ឧក្រិដ្ឋកម្ម​ដ៏​សាហាវយង់ឃ្នង​នេះ ហើយ​ខ្ញុំ​សូម​ជូនពរ​ឲ្យ​បារាំង​ជា​សះស្បើយ​ឡើង​វិញ​ពី​របួស​នេះ ក្នុង​ពេល​ឆាប់ៗ។

ហើយ​ជនល្មើស​នៃ​ការ​វាយប្រហារ​​នេះ​ត្រូវតែ​ចាប់​ខ្លួន​និង​នាំ​យក​ទៅ​កាត់ទោស»។ « ទង្វើ​ព្រៃផ្សៃ​នេះ រួម​បញ្ចូល​ជាមួយ​នឹង​ការ​វាយប្រហារ​នៅ​ទីក្រុង​ស៊ីដនី​នៅ​Saint- Jean-sur-Richelieu និង​នៅ​រាជធានី អូតាវ៉ា ជា​ការ​ដាស់​ស្មារតី​ឲ្យ​យើង​ដឹង​ថា គ្មាន​ប្រទេស​ណា​មួយ​អាច​គេច​ផុត​ពី​ការ​ប៉ុនប៉ង​វាយប្រហារ ភេរវកម្ម​ទេ​លើ​ពិភពលោក​នេះ »។ « តែ​ប្រទេស​កាណាដា​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​មិន​ចុះញ៉ម​ចំពោះ ការ​បំភិត​បំភ័យ​នេះ​ទេ ហើយ​យើង​នឹង​បន្ត​ក្រោកឈរ​រួបរួម​គ្នា​ប្រឆាំង​នឹង​ភេរវករ ដែល​គំរាម​កំហែង ដល់​សន្តិភាព សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​យើង​ទាំង​អស់​គ្នា។ »

លោក​ស្ទីវិហាភឺ​ថ្លែង​​បញ្ចប់​ដោយ​ពោល​ថា៖ ពលរដ្ឋ​កាណាដា​សូមថ្លែង​នូវ​សាមគ្គីភាព​ចំពោះ​បារាំង​នៅ​ថ្ងៃ​ដ៏​សែន​អន្ធិកា​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ