អានតួអត្ថបទ
បារាំង-រុស្ស៊ី-អ៊ុយក្រែន

សមាជិក​សភា​បារាំង​ទៅ​គ្រីមេ ក្រោម​ព្យុះ​នៃ​ការ​រិះគន់

សមាជិក​សភា​បារាំង​១០​នាក់ ភាគ​ច្រើន​ជា​អ្នក​ស្តាំ​និយម ដែល​សុទ្ធ​សឹង​ជា​អ្នក​មាន​ជំហរគាំទ្រ​រុស្ស៊ី បាន​ចេញ​ដំណើរ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​គ្រីមេ ដែល​រុស្ស៊ី​បាន​ចាប់​មក​ធ្វើ​ជា​រណប​កាលពី​ពីរ​ឆ្នាំ​មុន។ សមាជិក​សភា​ទាំង​នោះ​បាន​អះអាង​ ចង់​ទៅ​មើល​ឱ្យ​ឃើញ​ច្បាស់​ដោយ​ផ្ទាល់​ភ្នែក​អំពី​ស្ថានការណ៍​នៅ​គ្រីមេ ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​ ដែល​ឧបត្ថម​ដោយ​មូលនិធិ​រុស្ស៊ី​នេះ បាន​រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រសួង​ការបរទេស​បារាំង។

យុទ្ធជន​គាំទ្រ​រុស្ស៊ី​ទង់ជាតិរុស្ស៊ី​ នៅ​មូលដ្ឋាន​ទ័ព​អ៊ុយក្រែនSébastopol.
យុទ្ធជន​គាំទ្រ​រុស្ស៊ី​ទង់ជាតិរុស្ស៊ី​ នៅ​មូលដ្ឋាន​ទ័ព​អ៊ុយក្រែនSébastopol. REUTERS/Vasily Fedosenko
ផ្សាយពាណិជ្ជកម្ម

សមាជិកសភា​ទាំង​១០នាក់ ដែល​ភាគ​ច្រើន​ជា​អ្នក​ស្តាំ​និយម បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ជា​បន្ត​បន្ទាប់ ទៅ​កាន់​ក្រុង​កំពង់ផែ ស៊ីមហ្វេរ៉ូប៉ូល យ៉ាល់តា និង​សេប៉ាស្ត្រូលប៉ូល និង​ជួប​សន្ទនា​ជាមួយ​អ្នក​ទទួល​ខុស​ត្រូវ​តំបន់​នោះ។ ជា​ផ្លូវការ​ កម្មវត្ថុ​នៃ​ដំណើរ​ទស្សនកិច្ច​គឺ​ ដើម្បី​ចុះ​ទៅ​ពិនិត្យ​មើល​ដោយ​ផ្ទាល់​អំពី​ស្ថានភាព​នៅ​ទី​នោះ និង​រក្សា​កិច្ចចរចា​ជាមួយ​រុស្ស៊ី​។

 

តើ​សមាជិក​សភា​ទាំង​នេះ ទទួល​ស្គាល់​គ្រីមេ​ជា​របស់​រុស្ស៊ី​ឬ​យ៉ាង​ណា បាន​ជា​ធ្វើ​ដំណើរ​ទៅ​តំបន់​នេះ ? ប៉ុន្តែ​តំណាង​សភា​បក្ស​សាធារណរដ្ឋ​ Jacques Myard បាន​ឆ្លើយ​តប​ថា ៖ “ទៅ​គ្រីមេ គឺ​ដើម្បី​មើល​ឱ្យ​ឃើញ​ការពិត ! ការពិត​ដែល​ថា​នៅ​ទីនោះ​ពលរដ្ឋ​ភាគ​ជា​ច្រើន​ជា​រុស្ស៊ី ជា​រុស្ស៊ី មិន​មែន​ជា​ជនជាតិ​អ៊ុយក្រែន ដូច​ដែល​អ៊ុយក្រែន​និយាយ​នោះទេ។”

ប៉ុន្តែ​ការ​ច្បាម​យក​តំបន់​គ្រីមេ​របស់​រុស្ស៊ី កាលពី​​ឆ្នាំ​ទៅ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ទាំង​មូល​ថ្កោល​ទោស ហេតុដូច្នេះ​ហើយ​បាន​ជា​ក្រសួងការបរទេស​បារាំង​មិន​ពេញ​ចិត្ត​នឹង​ដំណើរ​ទស្សនកិច្ច​របស់​សមាជិក​សភា​បារាំង​នាពេល​នេះ​និង​យល់​ថា​ជា​សកម្មភាព​ដែល​រំលោភ​ច្បាប់​អន្តរជាតិ។ នេះ​ជា​ប្រតិកម្ម​របស់​លោក​រដ្ឋមន្ត្រីការបរទេស​បារាំង ឡូរ៉ង់ ហ្វាប្យ៊ូស។ ចំណែក​លោកស្រី​ប្រធាន​គណៈកម្មការ​ការបរទេស​សភា អេលីហ្សាបែត ហ្គីហ្គូ ចាត់​ទុក​ទង្វើ​របស់​សមាជិក​សភា​ទាំង​នេះ​ថា​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ “ ដោយ​ហេតុ​តែ​មាន​ឈ្មោះ​ជា​សមាជិក​សភា ដំណើរ​នេះ​គឺ​ដូច​ជា​ទៅ​​ទទួល​ស្គាល់សកម្មភាព​ឈ្លានពាន ឬ​ ​ទទួល​ស្គាល់​គ្រីមេ​ជា​របស់​រុស្ស៊ី ដែល​ផ្ទុយ​ស្រលះ​​ពី​សេចក្តី​សម្រេចចិត្ត​របស់​អង្គការសហប្រជាជាតិ​បាន​សម្រេច​ មិន​មែនត្រឹម​តែ​ផ្ទុយ​​ប្រទេស​បារាំង​ទេ​​​។

ឯកអគ្គរដ្ឋ​ទូត​អ៊ុយក្រែន​ប្រចាំ​ក្រុង​ប៉ារីស បាន​​សម្តែង​ការ​រិះគន់​យ៉ាង​ខ្លាំង ដោយ​មិននឹក​ស្មាន​ថា​តំណាង​រាស្ត្រ​បារាំងអាច​​​ធ្វើ​ដល់​ថ្នាក់​នេះ​ រំលោភ​ទាំង​ច្បាប់​អន្តរជាតិ បញ្ចេញកាយ​វិការ​អមិត្ត និង​ដោយ​ចេតនា​ដូច្នេះ​សោះ។ ប៉ុន្តែ​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ ! កាលពី​ខែ​កញ្ញា​ឆ្នាំ​ទៅ​ តំណាង​សភា​មួយ​ក្រុម​​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ម៉ូស្គូ ពេល​កំពុង​មាន​វិបត្តិអ៊ុយក្រែន​យ៉ាង​តាន​តឹង៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ