អានតួអត្ថបទ
អូតង់-រុស្ស៊ី

រុស្ស៊ី​ពង្រឹង​ខ្សែការពារ​នៅ​ព្រំដែន​ខាងលិច ប្រឈម​នឹង​វត្តមាន​យោធា​អូតង់

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២ មិថុនា​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​ឈ្មោះ informNapalm បាន​បង្ហើប​ឲ្យ​ដឹង​ថា អង្គភាព​ទ័ពរុស្ស៊ី​បាន​យាត្រា​ចេញ​ពី​បន្ទាយ​នៃ​តំបន់​ភ្នំ Oural បែក​ខាងកើត​ដែនដី​រុស្ស៊ី ហើយ​កាល​ពីចុង​ខែ​ឧសភា​កន្លង​ទៅ បាន​ទៅ​ដល់​ជា​បណ្តើរៗ​ទៅ​ហើយ ទៅ​ឈរជើង​បន្ថែម​ទៀត​នៅ​ឯ​ខេត្ត Bryansk ក្នុង​ឋានៈ​ជា​ខ្សែការពារទី២ នៅ​ខាង​លិច​ព្រំដែន​ខ្លួន។

ពីឆ្វេង​ទៅ​ស្តាំលោក Sergueï Choïgou រដ្ឋមន្រ្តី​ការពារជាតិ​រុស្ស៊ី និង​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន
ពីឆ្វេង​ទៅ​ស្តាំលោក Sergueï Choïgou រដ្ឋមន្រ្តី​ការពារជាតិ​រុស្ស៊ី និង​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន AFP PHOTO / RIA NOVOSTI / ALEXEI NIKOLSKY
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២ មិថុនា​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​ឈ្មោះ informNapalm បាន​បង្ហើប​ឲ្យ​ដឹង​ថា អង្គភាព​ទ័ពរុស្ស៊ី​បាន​យាត្រា​ចេញ​ពី​បន្ទាយ​នៃ​តំបន់​ភ្នំ Oural បែក​ខាងកើត​ដែនដី​រុស្ស៊ី ហើយ​កាល​ពីចុង​ខែ​ឧសភា​កន្លង​ទៅ បាន​ទៅ​ដល់​ជា​បណ្តើរៗ​ទៅ​ហើយ ទៅ​ឈរជើង​បន្ថែម​ទៀត​នៅ​ឯ​ខេត្ត Bryansk ក្នុង​ឋានៈ​ជា​ខ្សែការពារទី២ នៅ​ខាង​លិច​ព្រំដែន​ខ្លួន នៅ​ជាប់​នឹង​ព្រំដែន Belarus ជា ប្រទេស​សម្ព័ន្ធមិត្ត​រុស្ស៊ី នៅ​កៀក​ជាប់​ផ្ទាល់​នឹង​ប៉ូឡូញ និង​បណ្តា​ប្រទេស​មាត់សមុទ្រ​បាល់ទិក គឺ​លីទុយអានី ឡេតូនី និង អេស្តូនី ដែល សុទ្ធតែ​ជា​ប្រទេស​សមាជិក​អូតង់ ហើយ​ជាទី​ដែល​តាំង​ពី​ថ្ងៃ​៣០ ឧសភាមក បន្ត​ប្រព្រឹត្ត​ទៅ​លំហាត់សឹក មុន​ដំបូង​ក្រោម​ឈ្មោះ​ថា Saber Knight រួច​បន្ទាប់​មក គឺ​សមយុទ្ធ Saber Strike ក្រោម​លេស​ថា បង្ការទល់​នឹង ”មហិច្ឆិតាឈ្លានពាន” ជា​យថាហេតុ​ពី​ខាង​រុស្ស៊ី។

 
ប៉ុន្តែ សម្រាប់​មូស្គូ ការ​ដែល​អូតង់​សម្រេច​ដាក់​ទ័ព​ចំនួន ៤ កងវរសេនាតូច ឲ្យ​ប្រចាំការ ជា​អចិន្ត្រៃយ៍​នៅ​តាម ប្រទេស​ទាំង​៤ ទន្ទឹម​នឹង​សមយុទ្ធ​យោធា ជាប់​រដឹក​នៅ​ទីនោះ គឺ​ជា គ្រោះថ្នាក់​មែន​ពិត​ដល់​សន្តិសុខ​រុស្ស៊ីផ្ទាល់។ ស​ឲ្យ​ឃើញ​ពី​ភាព​ប្តេជ្ញាចិត្ត​របស់​អូតង់ គឺ​មាន​សេចក្តីថ្លែងការណ៍​ចេញ​ដោយ​សន្និបាតសភា​អូតង់ ក្រោយ​ពី​រួម​ប្រជុំ​នៅ រដ្ឋធានី អាល់បានី អស់៣ថ្ងៃ ដោយ​មាន​ការ​ចូលរួម​នៃ​តំណាងរាស្ត្រ ២៥០នាក់ នៃ​គ្រប់​តែ​២៨ប្រទេសអូតង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ