អានតួអត្ថបទ
អាស៊ែរបែដហ្សាន-រុស្ស៊ី-អ៊ីរ៉ង់

ជំនួបកំពូល​ត្រីភាគី​នៃ​ប្រទេស​មាត់សមុទ្រ​កាស់ព្យេន

ល្ងាច​ថ្ងៃ​ចន្ទ​៨សីហា​នៅ​ក្រុង​បាគូ រដ្ឋធានី​អាស៊ែបៃហ្សង់ ជា​លទ្ធផល​នៃ​ជំនួបកំពូល​ត្រីភាគី មេដឹកនាំ៣ប្រទេស ពោល​គឺ ​អាស៊ែបៃហ្សង់ រុស្ស៊ី និង​អ៊ីរ៉ង់ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ស្តី​អំពី​ការ​ប្រយុទ្ធទល់​នឹង​ភេរវនិយម ហើយ​ជម្លោះ​តំបន់ ត្រូវ តែ​ដោះស្រាយ​ឲ្យ​បាន​រួច ពង្រីក​ការ​សហការ​គ្នា​វិស័យ​ថាមពល និង​ដឹកជញ្ជូន ចាត់​ទុក​សមុទ្រ កាស់ព្យេនសម្បូណ៍​ប្រេង​និង​ឧស្ម័ន​ដែល​មាន​ប្រទេស​ទាំង​បីស្ថិត​នៅ​តាម​ឆ្នេរ​វា ជា​សមុទ្រ សន្តិភាព ហើយ​ចាំ​បាច់ ត្រូវ​អនុម័ត​អនុសញ្ញា​ស្តី​អំពី លក្ខន្តិកៈច្បាប់ សម្រាប់​សមុទ្រ​នេះ។

លោក​ប្រធានាធិបតី​អ៊ីរ៉ង់ សមភាគី​អាសែ​បៃហ្សង់ និង​សមភាគី​រុស្ស៊ី
លោក​ប្រធានាធិបតី​អ៊ីរ៉ង់ សមភាគី​អាសែ​បៃហ្សង់ និង​សមភាគី​រុស្ស៊ី Reuters
ផ្សាយពាណិជ្ជកម្ម

ជំនួបកំពូល​ត្រីភាគី​បែប​នេះ ប្រព្រឹត្ត​ទៅ ជា​លើកទី១ គឺ​ទៅ​តាម​គំនិត​ផ្តួចផ្តើម​របស់​លោក iLham Aliev ប្រធានាធិបតី​អាស៊ែបៃហ្សង់ ជា​ប្រទេស​ម្ចាស់​ផ្ទះ ដែល​តាំង​ពី​ខែ​កុម្ភៈ ម៉្លេះ បាន​សម្របយោបល់​តាម​ទូរស័ព្ទ​ទៅ​ហើយ ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Poutine​និង​លោកប្រធានាធិបតីអ៊ីរ៉ង់ Hassan RouhanI។

ក្នុង​បទអន្តរាគមន៍​ខ្លួន លោក​ប្រមុខរដ្ឋ​រុស្ស៊ី បាន​ថ្លែង​ថា ជំនួបកំពូល​ត្រីភាគី​បែប​នេះ គឺ​តម្រូវ ទៅ​តាម ការ​ទាមទារ​នៃ​កាលសម័យ​តែ​ម្តង។ គាត់​ស្នើ​ឲ្យ​ផ្លាស់​ប្តូរកាន់​តែ​សកម្ម​ឡើង ទិន្នន័យ ស្តី​អំពី​សកម្មភាព​ពួក​ភេរវជន ដែល​ត្រូវ​ការ​ជា​ចាំបាច់​សម្រាប់​ទប់​ស្កាត់ កាន់​តែ ប្តូរប្តេជ្ញ ទល់​នឹង ការ​ដឹក​ឆ្លង​កាត់​តាម​ដែនដី ប្រទេស​ទាំង​បី គឺ​អាវុធ គ្រឿងញៀន និង​ពួក​ឧទ្ទាមផ្ទាល់។

ចំណែក​លោក​ប្រមុខរដ្ឋ​អាស៊ែបៃហ្សង់ បាន​ទាក់ទាញ​ស្មារតី​កិច្ចប្រជុំកំពូល​នោះ ទៅ​លើ​ជម្លោះ​រ៉ាំរ៉ៃពន្យារ​ទៅ​ជិត ៣​ទសវត្សរ៍​ហើយ នៅ​លើ​ដែនដី​ប្រទេស​គាត់ ត្រង់​តំបន់ ការ៉ាបាក់ និង​ថា សេចក្តីសម្រេចរបស់​ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ចែង​យ៉ាង​ច្បាស់លាស់ ឲ្យ​កងទ័ព អារមេនី ដក​ចេញ​ទៅ ពី​តំបន់ដែល​គេ​កាន់កាប់​នោះ មាន​ផ្ទៃក្រឡា​ដល់​ទៅ​២០% នៃ​ដែនដី អាស៊ែបែដហ្សាន។ រីឯ​លោក​ប្រមុខរដ្ឋ​អ៊ីរ៉ង់ បាន​ហៅ​ការ​សហការ​គ្នា​ដោះស្រាយ​វិបត្តិ​នៅ​ស៊ីរី ថា​ជា​ឧទាហរណ៍ នៃ​សហប្រតិបត្តិការ​តំបន់។

ជា​ការ​កត់​សម្គាល់ ក្នុង​សុន្ទរកថា​ខ្លួន មេដឹកនាំ​ទាំង​បី សុទ្ធ​តែ​បាន ផ្តោត​ទៅ​លើ ភារកិច្ច ខាង ត ភ្ជាប់ ប្រព័ន្ធ​អគ្គិសនី​ទាំង​៣ប្រទេស ហើយ​ប្រែ​ប្រទេសខ្លួន​ទៅ​ជា ប្រទេស​លក់​ថាមពល​នេះ។ ខាង​វិស័យ​ដឹកជញ្ជូន ប្រទេស​ទាំង៣ ដើរតួ​ជា ភាគមួយ នៃ​ខ្សែ​ផ្លូវ​ក្រោម​ឈ្មោះ​ថា ឧត្តរ-ទក្សិណ ប្រវែង ៧.២០០គ.ម.បែក​ចេញ​ពី បណ្តា​ប្រទេស​អឺរ៉ុប​ខាងជើង បែប​យ៉ាង​ហ្វាំងឡង់ ឆ្លងកាត់ តាម​ក្រុង​រុស្ស៊ី Saint-Petersbourgហើយ​ចុះ​ទៅ​ខាង​ត្បូង កាត់​តាម​ប្រទេស​តំបន់​អាស៊ីកណ្តាល តំបន់​នាយភ្នំកូកាស អាស៊ីនិរតី លុះ​ទៅ​ដល់​ប្រទេស​ឥណ្ឌា។ ផ្លូវដែក​នេះ​ជួយ​សន្សំ​ពេល​បាន ១៤ថ្ងៃ និង​ថ្លៃដឹក​បាន​ជាង​២ដងកន្លះ បើ​ប្រៀប​ទៅ​នឹង​ផ្លូវ​កាត់​តាម ព្រែកជីក ស៊ុយអេស។

ជំនួបកំពូល​ត្រីភាគី អាស៊ែបៃហ្សង់ រុស្ស៊ី និង​អ៊ីរ៉ង់​លើក​ក្រោយ​នឹង​ប្រព្រឹត្ត​ទៅ នៅ អ៊ីរ៉ង់ ទៅ​តាម​សំណើ លោក​ប្រធានាធិបតី Hassan RouhanI៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ