អានតួអត្ថបទ
បារាំង-តុលាការ

តុលាការ​បារាំង​បើក​សវនាកា​​កាត់ទោស​លោកស្រី​ Christine Lagarde ​ក្នុង​រឿង​ក្តីក្តាំ​​លោក​ Bernard​ Tapis​

លោកស្រី Christine Lagarde ចូល​ខ្លួន​នៅ​មុខ​តុលាការ​យុត្តិធម៌​បារាំង(La Cour de justice de la République) នៅ​ថ្ងៃ​ចន្ទ​១២​ធ្នូ​នេះ។ អគ្គនាយិការ​​មូលនិធិរូបិយវត្ថុ​អន្តរជាតិ FMI ត្រូវ​ឆ្លើយ​បញ្ជាក់​អំ​ពី​ភាព​”ធ្វេស​ប្រហែស”​របស់​​លោកស្រី​នៅ​ក្នុង​ការ​ ធ្វើ​អន្តរាគមន៍​​ពាក់ព័ន្ធ​សំណុំរឿង​របស់​អ្នក​ជំនួញ​បារាំង​មួយ​រូប​ឈ្មោះ ​លោក Bernard Tapis នៅ​ខណៈ​ពេល​ដែល​លោកស្រី មាន​មុខ​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ក្នុង​អាណត្តិ​លោក​ ប្រធានាធិបតី Nicolas Sarkozy ពីឆ្នាំ​២០០៧​ដល់​ឆ្នាំ ២០១១។​  

អគ្គ​នាយិការ​របស់​អង្គការ FMI លោកស្រី​ Christine​ Lagarde​ អាច​នឹង​ទោស​ក្នុង​ពន្ធនាគារ​​រហូត​​១​ឆ្នាំ​និង​​បង់​ពិន័យ​​​១ម៉ឺន​៥០០០​អឺរ៉ូ​
អគ្គ​នាយិការ​របស់​អង្គការ FMI លោកស្រី​ Christine​ Lagarde​ អាច​នឹង​ទោស​ក្នុង​ពន្ធនាគារ​​រហូត​​១​ឆ្នាំ​និង​​បង់​ពិន័យ​​​១ម៉ឺន​៥០០០​អឺរ៉ូ​ REUTERS/Yuri Gripas
ផ្សាយពាណិជ្ជកម្ម

សំណុំរឿង​ក្តីក្តាំ​ដ៏​អស្ចារ្យ​របស់​លោក Bernard Tapieបាន​លេច​ឡើង​សារ​ជា​ថ្មី​ទៀត។  នៅ​ឆ្នាំ​២០០៨ លោក​ Bernard Tapie ពុំ​ដែល​បាន​ឈ្នះ​ក្តី​ឡើយ​នៅ​ក្នុ​សំណុំរឿង​ក្តីក្តាំ​ជា​មួយ​តុលាការ​បារាំង​នៅ​លើ​ការ​លក់​ក្រុមហ៊ុន Adidas របស់​គាត់ តែ​រដ្ឋ​បារាំង​បាន​​ចេញ​មុខ​ជួយ​គាត់។

ជំនាន់​នោះ លោកស្រី Christine Lagarde ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ក្នុង​អាណត្តិ​​លោក​ប្រធានាធិបតី Nicolas Sarkozy ពី​ឆ្នាំ ២០០៧​ដល់​ឆ្នាំ ២០១១ បាន​ប្រគល់​សំណុំរឿង​ក្តីក្តាំ​របស់​​លោក Tapis ​នេះ ឲ្យ​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​មួយ​ជា​អ្នក​ដោះ​ស្រាយ។​ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​នេះ បាន​សម្រេច​ឲ្យ​លោកBernard Tapie ​ឈ្នះក្តី​ដោយ​បាន​ទទួល​ប្រាក់​សំណង​​ការ​ខូចខាត​នឹង​ជម្ងឺចិត្ត​រហូត​ដល់ ៤០៣​លាន​អឺរ៉ូ​ដែល​ចេញ​សង​ដោយ​រតនាគា​រដ្ឋ​បារាំង។

តាំងពីនោះមក ​តុលាការ​បារាំង​នៅ​តែ​មិន​អស់​ចិត្ត​និង​ចោទ​សួរ​ជានិច្ច​ថា"ហេតុអ្វី​បាន​ជា​រដ្ឋ​មន្ត្រី​​ក្រសួង​សេដ្ឋកិច្ច​បារាំង​នេះ ហាន​ធ្វើ​សេចក្តី​សម្រេចចិត្ត​មួយ​ដែល​ធ្វើ​ឲ្យ​​បង់​ខាត​​ដល់​ផល​ប្រយោជន៍​​រួម​យ៉ាង​ដូច្នេះ ? លើស​ពី​នេះ គណៈកម្មការ​ស៊ើប​អង្កេត​របស់​តុលាការ​សាធារដ្ឋ​បារាំង បាន​ស្តី​បន្ទោស​លោកស្រី ​​Christine Lagarde ដែល​​ឥឡូវ ​​មាន​អាយុ​ ៦០ ​ឆ្នាំ ​ថា​លោកស្រី​​​ ហ៊ាន​​ធ្វើ​​សេចក្តី​សម្រេចចិត្ត​មួយ​ ដោយ​ប្រញាប់​ប្រញាល់​​ពុំមាន​ការ​​គ្រប់គ្រង​ឲ្យ​បាន​​ល្អ​ត្រឹម​ត្រូវ។ គណៈកម្មការ​​ស៊ើបអង្កេត ថែម​ទាំង​បាន​ស្តី​បន្ទោស​យ៉ាង​ខ្លាំង​ដែរ​ចំពោះ​ឥរិយាបថ​មួយ​របស់​លោកស្រី​ដែល​តុលាការ​វិនិច្ឆ័យ​ថា ជា​​ការ​សម្រេចចិត្ត​មួយ​ដែល​​ប្រកប​ដោយ​​ភាព​​ខ្វះ​ការ​​ទទួល​ខុសត្រូវ​និង​ដែល​​ធ្វើ​ឲ្យ​​ស្ថាប័ន​រដ្ឋ​ ​រង​គ្រោះ​​និង​ខាត​បង់​លុយ​កាក់​យ៉ាង​សម្បើម។

នៅ​ក្នុង​បញ្ហា​នេះ លោកស្រី Christine Lagarde អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​រហូត​ដល់​មួយ​ឆ្នាំ​និង​ត្រូវ​បង់​ពិន័យ​ប្រាក់​ចំនួន​១​ម៉ឺន​៥០០០​អឺរ៉ូ បើសិន​ជា​តុលាការ​រក​ឃើញ​ថា​លោកស្រី​បាន​ប្រព្រឹត្ត​កំហុស​ពិត​មែន​នោះ។

ក្នុង​ពេល​នេះ គេ​នៅ​ពុំ​ទាន់​ដឹង​ថា ប្រធាន​អគ្គនាយក​អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ FMI មាន​ប្រតិកម្ម​បែប​ណា​នៅ​ឡើយ​ទេ បើ​សិន​ជា​មាន​ការ​ផ្តន្ទាទោស​ទៅ​លើ​រូប​គាត់។ តែ​ចំពោះ​អង្គការ FMI វិញ​នៅ​តែ​មាន​ទំនុក​ទុកចិត្ត​ជានិច្ច​ទៅ​លើ​រូប​លោកស្រី Christine Lagarde ដែល​ទើប​នឹង​​បន្ត​មុខ​ដំណែង​របស់​ខ្លួន​ជា​ថ្មី ជា​ប្រធាន​អង្គការ​​FMI ឡើង​វិញ។ សូមបញ្ជាក់​​ថា​ តុលាការ​​បារាំង ​គ្រោង​​នឹង​​ចេញ​សាលក្រម​​​នៅ​ថ្ងៃ​ទី​២០​ធ្នូ​ខាង​មុខ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ