អានតួអត្ថបទ
អាល្លឺម៉ង់

អាល្លឺម៉ង់​កំណត់​បាន​អត្តសញ្ញាណ​ជនសង្ស័យថ្មី​ដែល បើកឡានកិនមនុស្ស នៅ​ផ្សារ​ណូអែល

អាជ្ញាធរ​អាល្លឺម៉ង់ នៅ​ថ្ងៃ​ពុធ​ទី​២១​ធ្នូ​បាន​បើក​ប្រតិបត្តិការ តាមប្រមាញ់​ភេរវជន​ដែល​បាន​បើក​ឡាន​កាំមីញ៉ុង សម្លាប់​មនុស្ស​១២​នាក់ នៅ​ផ្សារ​ណូអែល ក្នុង​ក្រុង​ប៊ែរឡាំង។ តាម​សមាជិក​សភា​អាល្លឺម៉ង់ ជនដែល​ប៉ូលិស​អាល្លឺម៉ង់ ជាប់សង្ស័យ​ធ្វើ​ភេរវកម្ម​នៅ​ផ្សារណូអែល កាលពី​យប់​ថ្ងៃ​ចន្ទ ជា​ជនជាតិ ទុយនេស៊ី ដែល​ប៉ូលិស​អាល្លឺម៉ង់​ជឿ​ថា មាន​ជាប់ទាក់ទង​នឹង​ក្រុមអ៊ីស្លាម​ជ្រុលនិយម សាឡាហ្វ៊ីស។ 

ឡាន​កាំម្ញ៉ុង​ដែល​ភេរវជន​ប្រើ​សម្រាប់​បើក​កិន​​សម្លាប់​មនុស្ស​នៅ​ផ្សារ​ណូអែល នៅ​ទីក្រុង​ប៊ែឡាំងនៅថ្ងៃ​ទី ១៩​ធ្នូ ២០១៦
ឡាន​កាំម្ញ៉ុង​ដែល​ភេរវជន​ប្រើ​សម្រាប់​បើក​កិន​​សម្លាប់​មនុស្ស​នៅ​ផ្សារ​ណូអែល នៅ​ទីក្រុង​ប៊ែឡាំងនៅថ្ងៃ​ទី ១៩​ធ្នូ ២០១៦ REUTERS/Hannibal Hanschke
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ជូនដំណឹង តាម​រក​ចាប់ខ្លួន ជនសង្ស័យ​ថ្មី ម្នាក់ ត្រូវ​បាន​អាជ្ញាធរ​អាល្លឺម៉ង់ ផ្សព្វផ្សាយ​នៅទូទាំង​អាល្លឺម៉ង់ ហើយ​និង​នៅក្នុង​តំបន់​ស្ហិនហ្គេន​របស់​អឺរ៉ុប។ រដ្ឋមន្រ្តី​មហាផ្ទៃ​អាល្លឺម៉ង់​មិន​បាន​បញ្ជាក់​លំអិត​ពី​អត្តសញ្ញាណ​របស់​ជនសង្ស័យ​ថ្មី ដែល​ប៉ូលិស​កំពុង​តាមរកមុខ​នោះទេ ប៉ុន្តែ កាសែត​អាល្លឺម៉ង់​ដែល​បាន​ដកស្រង់​សំដី​របស់​ប៉ូលិស​ស៊ើបអង្កេត ហើយ​និង​សមាជិក​សភា អាល្លឺម៉ង់ បាន​សរសេរ​នៅ​ថ្ងៃ​ពុធ​ថា ជនសង្ស័យ​ដែល​ប៉ូលិស​តាមចាប់ខ្លួន​ជា​ជនជាតិ​ទុយនីស៊ី ដែល​មាន​អាយុ ចន្លោះ ២១ និង​២៣​ឆ្នាំ។

 
ប៉ូលិស​អាល្លឺម៉ង់​អាច​កំណត់​បាន​មុខ​ជនសង្ស័យ តាមរយៈ​ អត្តសញ្ញាណប័ណ្ណ​ដែល​គេ​រកឃើញ​នៅធ្លាក់ ក្រោម​កៅអី​របស់​អ្នកបើកបរ​ឡាន កាំមីញ៉ុង​ដែល​ភេរវជន​បាន​បើកកិន សម្លាប់មនុស្ស​នៅ​ផ្សារ​ណូអែល​នៅ​យប់​ថ្ងៃ​ចន្ទ នៅ​ប៊ែរឡាំង។ តាម​មន្រ្តីស៊ើបអង្កេត ដែល​បាន​និយាយ​ប្រាប់​កាសែត​អាល្លឺម៉ង់ ជនសង្ស័យ សញ្ជាតិ​ទុយនីស៊ី ធ្លាប់​បាន​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន ក្នុង​ទឹកដី​អាល្លឺម៉ង់ កាលពី​ខែ​មេសា ឆ្នាំនេះ។ ប៉ុន្តែ តុលាការ​អាល្លឺម៉ង់​បាន​បដិសេធ។ ក្រៅតែ​ពី​ជា​មុខ​សញ្ញា តាម​ចាប់ខ្លួន ក្លែងបន្លំ​ឯកសារ​អត្តសញ្ញាណបណ្ណ ជនសង្ស័យ​ធ្លាប់​ត្រូវ​បាន​ប៉ូលិស​នៅ​ខេត្ត​ភាគខាងជើង​អាល្លឺម៉ង់ Rhénanie-du-Nord-Westphalie សង្ស័យ​ថា មាន​ជាប់ទាក់ទង​នឹង​បណ្តាញ​អ៊ីស្លាមជ្រុលនិយម ដែលមាន​តួនាទី​រើស​សមាជិក​ឲ្យ​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម ក្នុងទឹកដី​អាល្លឺម៉ង់។

តាម​មន្រ្តី​ស៊ើបអង្កេត​អាល្លឺម៉ង់ នៅ​មុន​ពេល​ធ្វើ​ភេរវកម្ម បើកឡាន​កិន​សម្លាប់​មនុស្ស​នៅ​ផ្សារ​ណូអែល ទៅទៀត ជនសង្ស័យ​ទុយនីស៊ី ដែល​ប៉ូលិស​អាល្លឺម៉ង់​ជឿថា គ្រោះថ្នាក់ មាន​អាវុធ គំរាមកំហែង​សន្តិសុខ​អាល្លឺម៉ង់ តាមពិត​កំពុង​ស្ថិតនៅ​ក្នុង​បញ្ជី​តាមដាន​របស់​ចារកិច្ច​អាល្លឺម៉ង់ សង្ស័យថា ​គេ​កំពុង​មាន​គម្រោង រៀបចំ​ធ្វើ​ភេរវកម្ម ប្រឆាំង​អាល្លឺម៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ