អានតួអត្ថបទ

អាល្លឺម៉ង់កំពុង​អង្កេត​ដាន​អង្គការ​រដ្ឋ​អ៊ីស្លាម​ ក្រោយ​មាន​បំផ្ទុះ​ប្រឆាំង​រថយន្ត​កីឡាករ​បាល់ទាត់

ការ​ប្រកួត​កីឡា​បាល់ទាត់ ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ដើម្បី​ដណ្តើម​ពាន​រង្វាន់​អឺរ៉ុប​ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ អង្គារ​ទី ១១​មេសា ត្រូវ​បាន​លើក​ពេល​មក​ប្រកួត​នៅ​ថ្ងៃ​ពុធ​នេះវិញ បន្ទាប់​ពី​មាន​ការ​បំផ្ទុះបី​ផ្ទួនៗ​បន្ត​បន្ទាប់​គ្នា ប្រឆាំង​នឹង​​រថយន្ត​ដឹក​កីឡាករ​អាល្លឺម៉ង់​។ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យប៉ូលិស​ម្នាក់ និង​​កីឡាករ​ម្នាក់​រង​របួស​នៅ​ដៃ។ បើ​តាម​ប្រភព​ប៉ូលិស​អាល្លឺម៉ង់ នេះ​ជាការ​​ប៉ុន​ប៉ង​វាយប្រហារ​ដោយ​ចេតនា​និង​ដោយ​ផ្ទាល់​ប្រឆាំងក្រុមកីឡាបាល់ទាត់​ Dortmund ​អាល្លឺម៉ង់។

នៅ​កន្លែង​កើត​ហេតុ​បំផ្ទុះ​គ្រាប់​ប្រឆាំង​នឹង​រថយន្ត​ដឹក​កីឡាករ​Dortmund​ អាល្លឹម៉ង់ ថ្ងៃទី ១១​មេសា ២០១៧
នៅ​កន្លែង​កើត​ហេតុ​បំផ្ទុះ​គ្រាប់​ប្រឆាំង​នឹង​រថយន្ត​ដឹក​កីឡាករ​Dortmund​ អាល្លឹម៉ង់ ថ្ងៃទី ១១​មេសា ២០១៧ Reuters / Kai Pfaffenbach Livepic
ផ្សាយពាណិជ្ជកម្ម

រថយន្ត​ដឹក​កីឡាករ​បាល់ទាត់​​​ឆ្ពោះទៅ​ស្តាត ទើបចេញផុត​​ពី​ចំណត​របស់​សណ្ឋាគារ​បាន​បន្តិច ស្រាប់​សំឡេង​ផ្ទុះ​​ បាន​លាន់​ឮ​ឡើង​នៅ​ក្បែរ​ឡាន ចំនួន​បី​ បន្ត​បន្ទាប់​គ្នា។ កញ្ចក់​ឡាន​បាន​បែក ខ្ទាត​អំបែង​​ទៅ​ប៉ះ​កីឡាករ​ម្នាក់ ដែល​ជា​អ្នក​ខ្សែ​ការពារ​ឱ្យ​រង​របួស​នៅ​ដៃ។ ប៉ូលិស​បើក​ម៉ូតូ នាំ​ក្បួន​រថយន្ត​កីឡាករ​ម្នាក់​ទៀត​ ក៏​បាន​រង​របួស​ក្នុង​ហេតុការណ៍​បំផ្ទុះ​នោះ​ដែរ។

គ្រឿង​ផ្ទុះ​នោះទំនង​ជា​​ត្រូវ​បាន​គេ​យក​មកផ្លុង​ទុក គ្របភួយ​ នៅ​របង​​ផ្លូវ​ក្បែរ​​សណ្ឋាគារ​ ដែល​កីឡាករ​អាល្លឺម៉ង់​សម្រាក​នៅ។ នេះ​បើ​តាម​ប្រភព​ប៉ូលិស​អាល្លឺម៉ង់​ ដែល​បាន​រក​ឃើញ​សំបុត្រ​មួយ​ នៅ​កន្លែង​កើត​ហេតុ​ សរសេរ​បញ្ជក់​ថា​ ការ​បំផ្ទុះ​នេះ​​ជា​ចម្លើយ​តប​ទៅ​នឹង​ទង្វើ​របស់​អាល្លឺម៉ង់ ដែល​ចូល​រួម​ធ្វើ​សកម្មភាព​តាន​ដាន​អង្គការ​រដ្​ឋអ៊ីស្លាម​នៅ​ស៊ីរី។

ប៉ុន្តែ​ក្រុម​អ្នក​អង្កេត​មិន​ទុក​ចិត្ត​លើ​ខ្លឹម​សារ​ក្នុង​លិខិត​នោះទេ ដោយ​យល់​ថា​អាច​សារ​បង្វែង​ដាន ព្រោះ​ទន្ទឹម​គ្នា​នោះ បើ​តាម​ទស្សនាវដ្ឋី​FOCUS គេរក​​ឃើញ​មាន​ការ​ផ្សព្វផ្សាយ​លិខិត​មួយ​ទៀត នៅ​ក្នុង​វិបសៃត៍អ្នក​​ប្រឆាំង​ពួក​ហ្វាស៊ីស ប្រកាស​ទទួល​ស្គាល់​ស្នាដៃ​បំផ្ទុះ​​នៅ​យប់​មិញ ថា​ជា​ការ​សង​សឹក​នឹង​ក្លឹប​បាល់ទាត់​Dortmund ដែល​តែង​អនុគ្រោះ​ឱ្យ​ពួក​ប្រកាន់​ពូជសាសន៍ និង​អ្នក​មាន​និន្នាការ​ណាហ្ស៊ី​ បាន​ធ្វើ​គាំទ្រ​ក្លឹប។

អាល្លឺម៉ង់​ដែលស្ថិត​ក្រោម​ស្ថានភាព​ការពារ​សន្តិសុខ​ខ្ពស់​បំផុត តាំង​ពី​មាន​ភេរវកម្ម​បើក​ឡាន​កិន​មនុស្ស​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល​ ខែ​ធ្នូ​២០១៦ បាន​ដំឡើង​កំរិត​​​រក្សា​សន្តិសុខ​និង​សុវត្ថិភាព​នៅ​តាម​ក្រុង​ និង​ពិសេស​នៅ​តាម​ពហុកីឡាដ្ឋាន​។ ក្រុម​កីឡាករ​Bayern Munich និង​ Real Madrid គូ​ប្រកួត​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​មួយ​ក្រុម​ទៀត ក៏​បាន​ទទួល​ការ​ការពារ​យ៉ាង​ហ្មត់ចត់។

បន្ទាប់​ពី​បាន​ប្រកាស​ភ្លាម​លើក​​ពេល​ប្រកួត​កីឡា​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្ររវាង ក្រុម​កីឡាករ​Dortmund អាល្លឺម៉ង់ និង​ម៉ូណាកូ​របស់​បារាំង​ ពី​អង្គារ​ម្សិលមិញ​មក​ល្ងាច​ថ្ងៃ​ពុធ​ ​សហព័ន្ធ​កីឡា​បាល់ទាត់​អឺរ៉ុប បាន​រក្សា​សិទ្ធិ​សម្រេច​លើក​ប្រកួត​នេះ​ទៀត​ក៏​ថា​បាន៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ