អានតួអត្ថបទ

លោកពូទីន ត្រៀម​ទៅ​ក្រុងវ៉ាស៊ីនតោន ហើយ​បាន​អញ្ជើញ លោកត្រាំ មក​ម៉ូស្គូ

ថ្ងៃសុក្រ ២៧ កក្កដា លោកប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀរ ពូទីន បានថ្លែងថា លោក "​ត្រៀមទៅ កាន់​ក្រុង​វ៉ាស៊ីនតោន” ដើម្បីជួបលោក ដូណាល់ ត្រាំ និង ថែមទាំងបានអះអាងថា គាត់បានអញ្ជើញ លោក ប្រធានាធិបតីអាមេរិកាំង ឲ្យមកធ្វើទស្សនកិច្ចនៅម៉ូស្គូវិញ។ សេចក្តីថ្លែងការណ៍នេះ បន្លឺឡើង ក្រោយ​ពី​មាន ប្រព្រឹត្តទៅ ជំនួបកំពូលរុស្ស៊ី-អាមេរិក ជាលើកដំបូង នៅឯរដ្ឋធានីហ្វាំងឡង់ ១២ ថ្ងៃមុន ដែល​បន្ទាប់មក បានបង្កជា រលកទិតៀន នៅសរអា។

លោក ពូទីន និង​លោក ត្រាំ ក្នុង​ជំនួប​អាមេរិក-រុស្ស៊ី នៅ​ហែលសិនគី​ ថ្ងៃចន្ទទី ១៦ កក្កដា ២០១៨
លោក ពូទីន និង​លោក ត្រាំ ក្នុង​ជំនួប​អាមេរិក-រុស្ស៊ី នៅ​ហែលសិនគី​ ថ្ងៃចន្ទទី ១៦ កក្កដា ២០១៨ Reuters/Lehtikuva/Antti Aimo-Koivisto
ផ្សាយពាណិជ្ជកម្ម

“យើងត្រៀមអញ្ជើញលោកប្រធានាធិបតីត្រាំ មកធ្វើទស្សនកិច្ចនៅម៉ូស្គូ គាត់មានសេចក្តីអញ្ជើញ នេះ ខ្ញុំបានជម្រាបគាត់អំពីរឿងនេះ។ ខ្ញុំផ្ទាល់ ត្រៀមទៅកាន់ក្រុងវ៉ាស៊ីនតោន” - លោកពូទីន បានថ្លែង ថ្ងៃសុក្រ ២៧ កក្កដា ក្នុងសន្និសីទកាសែតនៅក្រុង Johannesbourg ឧទ្ទិសដល់ការបិទបញ្ចប់ កិច្ចប្រជុំ កំពូល នៃក្រុម ៥ ប្រទេស BRICS ដែលក្នុងនោះមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង។

“ប៉ុន្តែ ខ្ញុំបានគូសបញ្ជាក់ទៅលោកត្រាំជាថ្មីថា ខ្ញុំសុខចិត្តទៅក្រុងវ៉ាស៊ីនតោន លុះណាតែនៅទីនោះ មាន បង្កើតបានលក្ខណៈសមស្រប សម្រាប់ធ្វើការងារ“ - លោកពូទីន បានក្រើនរំលឹក។

មេដឹកនាំរុស្ស៊ី កត់សម្គាល់តមកទៀត ៖ ជំនួបកន្លងទៅជាមួយលោកត្រាំ សុទ្ធតែ”មានប្រយោជន៍”។ ការ ទាក់ទងគ្នា ក្នុងកម្រិតនយោបាយខ្ពស់បំផុត គឺជារឿងចាំបាច់។ ម្យ៉ាងទៀត រដ្ឋបុរសទាំងពីរ “ មិនអាច ពិភាក្សាគ្នា តាមទូរសព្ទ ឲ្យបានសព្វគ្រប់ឡើយ។

កាលពីថ្ងៃពុធ សេតវិមាន បាន​ប្រកាស​ថា ៖ ជំនួប​រវាង​លោកត្រាំ​និង​លោកពូទីន ដែល​នៅ​ដើមឡើយ គ្រោងប្រព្រឹត្តទៅ នៅក្រុងវ៉ាស៊ីនតោន ក្នុង ត្រីមាសទី៤ ឆ្នាំនេះ នឹង​ត្រូវ​លើក​ទៅ”ឆ្នាំក្រោយ”ឯណោះ។

មូលហេតុមកពី ការអង្កេតអំពីរឿងដែលថា “រុស្ស៊ី បាន​លូកដៃ​ចូលក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​នៅសរអា ឆ្នាំ ២០១៦ នៅ​មិន​ទាន់​ចប់នៅឡើយ -ការអង្កេតដែល​ត្រូវលោកត្រាំ ហៅថាជា ប្រតិបត្តិការ” ប្រមាញ់អ្នក មានគំនិតផ្សេង” ដើម្បីអុកឡុក កុំឲ្យ​គាត់​រៀបរយ​ទំនាក់ទំនង​បាន​ស្រួលបួល ជាមួយរុស្ស៊ី។

លោកពូទីន ក្នុងសន្និសីទកាសែតនោះ ក៏បានបង្ហើបឲ្យដឹងថា គាត់អាចជួបលោកត្រាំ ក្នុងបរិវេណ នៃ វេទិកាអន្តរជាតិ បែបយ៉ាងជំនួបកំពូល APEC ក្នុងខែវិច្ឆិកា រួចមក ក្នុងជំនួបកំពូល G-20 នៅ អាហ្សង់ទីន។

ប្រមុខរដ្ឋរុស្ស៊ី ក៏បានស្ងើចសរសើរ សមភាគី​អាមេរិកាំង​របស់គាត់ គឺលោក ត្រាំ ដែល​ក្រោយពី​ជាប់ឆ្នោត​ជា ប្រធានាធិបតី តែង​ខិតខំ​បំពេញពាក្យសន្យា​របស់​ខ្លួន នៅពីមុខ​អ្នកស្រុក​ម្ចាស់ឆ្នោត​អាមេរិកាំង ខុសពី​អ្នកខ្លះ​​​​​​ ​ដែល​ក្រោយ​ពី​ឈ្នះឆ្នោត គឺ​ភ្លេច​បាត់​ពាក្យ​សន្យា ក្នុង​សម័យ​ឃោសនា​បោះឆ្នោត។

អំពីរលកបោកកញ្ជោ្រកក្នុងក្រុងវ៉ាស៊ីនតោន ដែលទិតៀន លោកត្រាំគ្មានប្រណី ថាគាត់ហាកបី ចង់ ស្រុះ ស្រួល ជាមួយរុស្ស៊ី ក្រោយពីមានប្រព្រឹត្តទៅជំនួបកំពូលរុស្ស៊ី-អាមេរិក នៅឯរដ្ឋធានីហ្វាំងឡង់ កាលពីថ្ងៃ ១៦ កក្កដា លោកពូទីន ដោយថ្លែងម្សិលមិញ ក្នុងសន្និសីទសារពត៏មាននៅក្រុង Johannesbourg បាន ប្រកាសថា ៖ រលកនោះ គឺសឲ្យឃើញពី ការលំបាក​ដែល​កើតមាន​ក្នុង​ជីវភាព​​ន​យោបាយ​ផ្ទៃក្នុង សរអា ទេតើ ចំណែកជីវិតចេះតែមានដំណើរទៅមុខ ហើយ ជំនួបយើង នឹងបន្តប្រព្រឹត្តទៅ តទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ