អានតួអត្ថបទ
រុស្ស៊ី

ថ្ងៃនេះ លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​បាន​បង្ហាញ​មុខ​ជា​ថ្មី​ឲ្យ​សាធារណជន​ឃើញ​មែន

បង្ហាញ​មុខ​នេះ គឺ​នៅ​ក្រុង Saint-Petersbourg ក្នុង​ជំនួប​ជាមួយ​សមភាគី Kirghiz ដែល​បំពេញ​ទស្សនកិច្ច​នៅ​រុស្ស៊ី គឺ​លោក Almazbek Atambayev។ ការ​ដែល​លោក ពូទីន​បាត់​មុខ​ខុស​ពី​ធម្មតា​អស់​១០ថ្ងៃ​នៅ​លើ​ឆាក​សាធារណៈ​បាន​ញ៉ាំង​ឲ្យ​កើត​ឡើង​ជា​ពាក្យ​ចចាមអារ៉ាម​សែន​ចម្លែក និង​ពិបាក​ជឿ។

លោក​​ប្រធានាធិបតី​រុស្ស៊ីពូទីនជួប​ជាមួយ​សមភាគីកៀហ្ស៊ីស៊ីស្ថានលោក Almazbek Atambayev (រូបឆ្វេង)
លោក​​ប្រធានាធិបតី​រុស្ស៊ីពូទីនជួប​ជាមួយ​សមភាគីកៀហ្ស៊ីស៊ីស្ថានលោក Almazbek Atambayev (រូបឆ្វេង) REUTERS/Anatoly Maltsev/Pool
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​រុស្ស៊ី​បាន​ជួប​ចរចា​ជាមួយ​លោក​ប្រមុខរដ្ឋ Kirghiz ថ្ងៃ១៦ កុម្ភៈ គឺ​នៅក្រុង Saint-Petersbourg ជា​អតីត​រាជធានី​ចក្រភព​រុស្ស៊ី រូបភាព​ស្តី​អំពី​ជំនួបនេះ​ត្រូវ​បាន​បញ្ចាំង​ដោយ​កាណាល់​ទូរទស្សន៍រដ្ឋ​រុស្ស៊ី។ មូលហេតុនៃ សាច់រឿង គឺថា លោកពូទីន ប្រមុខរដ្ឋរុស្ស៊ី អាយុ ៦២ឆ្នាំ ដែល​តែងត្រូវ​បង្ហាញ​ឲ្យ សាធារណជន​ឃើញ​ឥតរំលងឡើយ​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ស្រាប់​តែ​លែង​ត្រូវ​សាធារណជន ឃើញ​តាំង​ពី​ថ្ងៃទី ៥ មីនា បន្ទាប់​ពី គាត់​បាន​ធ្វើ​សន្និសីទ កាសែត រួមជាមួយ លោកនាយករដ្ឋមន្ត្រី អ៊ីតាលី Matteo Renzi។

ក្នុង​សប្តាហ៍មុន គាត់បានលុបចោល ព្រឹត្តិការណ៍ជាច្រើន ដែលរូបគាត់ ត្រូវចូលរួមដោយផ្ទាល់ បែបយ៉ាង ការធ្វើដំណើរទៅកាន់ក្រុង Astana រដ្ឋធានីកាហ្សាក់ ដើម្បី ជួប ជាមួយ​ប្រធានាធិបតី កាហ្សាក់ស្ថាន និង បេឡារុស ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តី​អំពី​សម្ព័ន្ធភាព​ជាមួយ សាធារណរដ្ឋស្វ័យប្រកាស អូសេទីខាងត្បូង ជាតំបន់អបគមន៍​នៃ​រដ្ឋហ្សហ្ស៊ី។

ការ​បាត់មុខ​នៃ​លោកពូទីន បានបង្កឲ្យលេចចេញមកជាពាក្យចចាមអារ៉ាម ច្រើនឥតគណនា នៅតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និង​អឺរ៉ុប​ដូច​ជា នៅ​រុស្ស៊ី​មាន​រដ្ឋប្រហារ លោកពូទីន​រង​ការ​វះកាត់ ដើម្បី​កែ​ឲ្យ​ល្អ​ឡើង​ភិនភាគ​ណា​ដែល​ខ្វះខាត​នៃ​រូបកាយ​គាត់ គាត់​ជាប់​រវល់​ដោយ​ស្ត្រី​គូកំណាន់ចិត្ត​គាត់​បាន​សម្រាលកូន​នៅ​មន្ទីរពេទ្យ​មួយ​នៃ​ប្រទេស​ស្វ៊ីស។ ចំណែក​បណ្តាញ​សង្គម​រុស្ស៊ី​វិញ បង្ហើរ​ព្រោងព្រាត​អត្ថបទ​កំប្លែង​យ៉ាង​ប្រណិត ទាក់ទង​នឹង សាច់រឿងនេះ មានជ្រុលរហូតដល់ ទស្សទាយថា ពូទីន ធ្លាក់ខ្លួនស្លាប់។

អ្នកនាំពាក្យ​ផ្លូវការ​របស់​វិមាន​ក្រេមឡាំង​បាន​ថ្លែង​បដិសេធ​ហើយ​បដិសេធ​ទៀត ទៅ​លើរាល់ ពាក្យចចាមអារ៉ាម ជុំវិញរូបលោកពូទីន ទាំង​អះអាង​ថា លោក​ប្រធានាធិបតីរុស្ស៊ី មាន​សុខភាពល្អ​ពេញទី។ ព្រឹកមិញ វិមានក្រេមឡាំង បានប្រកាសថា លោកប្រមុខរដ្ឋរុស្ស៊ី​នឹង​ជួបចរចា ជាមួយ​សមភាគី កាហ្សាក់ស្ថាន និង​បេឡារុស នៅក្រុង Astana គឺ នៅថ្ងៃទី២០ មីនាខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ