អានតួអត្ថបទ
កម្ពុជា

ការ​​​កំណត់​​រូបមន្ត​​តម្លៃប្រេង​​នៅ​​កម្ពុជា ​​ត្រូវ​​បាន​​ដា​ក់​​ចេញ​​ហើយ​​!

ទីបំផុត​ទៅកា​រ​កំណត់​រូបមន្ត​សម្រាប់​កែ​សម្រូល​ថ្លៃ​លក់រាយ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា​ត្រូវ​បាន​អន្តរ​ក្រសួង​ប្រកាស​ដាក់​ចេញ​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃទី​៩​ មីនា​ម្សិលមិញ​នេះ​។ ​ការ​កំណត់​រូបមន្ត​ប្រេង​នៅ​កម្ពុជា​ត្រូវ​បាន​សម្រេច​ដោយ​មាន​១១​ប្រការ​ ហើយ​ផ្តោត​សំខាន់​ទៅ​លើការ​កំណត់​រូបមន្ត​តម្លៃ​ប្រេង​សម្រាប់​លក់រាយ​។ គួរ​រម្លឹក​​ជូន​​ថា ​​ការ​កំ​ណត់​​រូបមន្ត​នេះ​ត្រូវ​បាន​ធ្វើឡើង​ប​ន្ទាប់​ពី​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​នៅ​តែ​បន្តមាន​តម្លៃ​​ថ្លៃ​ប្រៀបធៀប​នឹ​ង​បណ្តា​ប្រទេស​ជិតខាង​ ហើយ​ទោះបី​ជា​តម្លៃ​ប្រេង​​​នៅ​លើពិភព​លោក​ចុះ​ថ្លៃ​ខ្លាំង​ក៏​ដោយ​។ អញ្ចឹង​ហើយ​ទើប​រដ្ឋាភិបាល​កម្ពុជា​បង្កើត​ក្រុម​ការងារ​អន្តរ​ក្រសួង​ដើម្បី​ដោះស្រាយ​បញ្ហានេះ​។

តម្លៃ​ប្រេង​សាំង​នៅ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​PTT ​នៅ​ថ្ងៃ​ទី​០៥​ ខែ ​កញ្ញា ​ឆ្នាំ​២០១៥​
តម្លៃ​ប្រេង​សាំង​នៅ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​PTT ​នៅ​ថ្ងៃ​ទី​០៥​ ខែ ​កញ្ញា ​ឆ្នាំ​២០១៥​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ពាណិជ្ជកម្ម​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​រ៉ែ ​និង​ថាមពល ​ដែល​ជា​អន្តរ​ក្រសួង​បាន​សម្រេច​ដាក់​ចេញនូវ​ការ​កំណត់​រូបមន្ត​សម្រាប់​កែ​សម្រួល​ថ្លៃ​លក់រាយ​ប្រេងសាំង​នៅ​កម្ពុជា ​ដែល​ផ្តោត​សំខាន់​ទៅ​លើ​តម្លៃ​​លក់​រាយ ​ប្រេង​ក្នុង​មួយ​លីត្រ​ៗ​។ ប្រការ​១ ​បាន​បញ្ជាក់​ថា កំណត់​រូបមន្ត​សម្រាប់​កែ​សម្រួល​ថ្លៃល​ក់​រាយ​ ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា​ដើម្បី​ឲ្យ​ថ្លៃ​លក់រាយ​ប្រេង​ឡើង​ចុះ​តាម​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​អន្តរ​ជាតិ​។ ការ​កំណត់​រូបមន្ត​នេះ​ សម្រាប់​ដាក់​ឲ្យ​អនុវត្ត​តែ​ទៅ​លើការ​លក់រាយ​ប្រេង​ឥន្ធនៈ​តែ​ប៉ុណ្ណោះ​។ ​

ការ​កំណត់​រូបមន្ត​នេះទៀត​សោត​ក៏​ត្រូវ​បាន​ធ្វើឡើង​ដោយ​មាន​រូមមន្ត​កំណត់​មួយ​ច្បាស់​លាស់ ​ហើយ​ដែល​ត្រូវ​បាន​ព្រម​ព្រៀង​ឡើង​រវាង​តំណាង​ក្រុមហ៊ុន​ប្រេង​នៅ​កម្ពុជា ​និង​រដ្ឋាភិបាល​កម្ពុជា​។ ការ​កំណត់​តម្លៃ​​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​១០​ថ្ងៃ​ម្តង​។ តម្លៃ​ដែល​ត្រូវ​បាន​កំណត់​រួច​នឹង​ដាក់​ចេញ​នៅ​រៀង​រាល់​ថ្ងៃ​ទី​ ០១ ​ថ្ងៃ​ទី​១១ ​និង​ថ្ងៃ​ទី​២១​ នៃ​ខែ​នីមួយ​ៗ​។

ការ​សម្រេច​នេះ​ក៏​បាន​សង្កត់​ធ្ងន់​ផង​ដែរ​ថា ​ប្រសិន​បើស្ថានីយ៍​​ណាមួយ​មិនគោរ​ព​ទៅតា​ម​សេចក្តី​ប្រកាស​នេះ ​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ដោយ​មិន​លើស​ពី ​៤លាន​រៀល​។ ហើយ​ប្រសិន​បើ​រង​ការ​ផាក​ពិន័យ​រួច​ហើយ ​ហើយ​នៅ​តែ​បន្ត​ធ្វើ​ខុស​ទៀត​នោះ ​អាច​នឹង​ត្រូវ​បិទ​ផ្អាក​មិន​ឲ្យ​ធ្វើ​អាជីវ​កម្ម​តែ​ម្តង​។

ជាង​នេះទៅទៀត​អន្តរ​ក្រសួង​ក៏​នឹង​ធ្វើការ​ប្រជុំ​រៀង​រាល់​៦​ខែ​ម្តង​ ជាមួយ​នឹង​ក្រុម​ហ៊ុន​ប្រេង​ឥន្ធនៈ ​ដើម្បី​ពិនិត្យ​ឡើងវិញ​អំពី​តម្លៃ​​ប្រេង​។ សូម​ជម្រាប​ជូនផងដែរ​តម្លៃ​​ប្រេងសាំង​នៅ​កម្ពុជា​​នៅ​ថ្ងៃទី​១០​មីនា​នេះ ​គឺមាន​តម្លៃ​​ប្រហាក់​ប្រហែល​គ្នា​សម្រាប់​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ធំៗ​នៅ​កម្ពុជា​ ដែល​មាន​ដូច​ជា​ក្រុមហ៊ុន​តូតាល់ ​កាល់តិច ​សូគីម៉ិច ​តេលា​ និង​ភីធីធី​ជាដើម​ គឺ​មាន​តម្លៃ​ ​៣៥៥០​រៀល ​សម្រាប់​ប្រេង​សាំង​ស៊ុបពែរ ​និង​តម្លៃ​ ​៣២៥០​រៀល​សម្រាប់​សាំង​ធម្មតា​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ