អានតួអត្ថបទ
បទសម្ភាស

លោក ហោ ណំាហុង៖« ថៃ ជា​ប្រទេស​រឹងរូស ក្បាលរឹង និង​អង្កៀម​ចង់តែ​ដោះស្រាយ​បញ្ហា​ទ្វេភាគី ដើម្បី​ឈ្លានពាន​កម្ពុជា »

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវប្រចំាសប្តាហ៍​របស់ គួច គន្ធារ៉ា​នៅ​ថ្ងៃសៅរ៍ ទី៤ មិថុនា​​នេះ គឺ​លោក ហោ ណំាហុង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួងការបរទេស​កម្ពុជា។ លោក ហោ ណំាហុង​បាន​ចាត់​ទុក​សវនាការ​រយៈពេល ២ថ្ងៃ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​ថា ជា​ជំហាន​ទីមួយ​ក្នុង​ការ​ទប់​ស្កាត់​កុំ​ឲ្យ​ថៃ​ឈ្លានពាន​កម្ពុជា។ លោក​ប្រមុខការទូត​កម្ពុជា​សង្ឃឹម និង​ជឿជាក់​ថា តុលាការ​នឹង​យល់​អំពី​សភាពការណ៍ និង​ការ​ចំាបាច់​ក្នុង​ការ​ចាត់​វិធានការ​បន្ទាន់​ដែល​កម្ពុជា​បាន​ស្នើ​ឡើង។ ទន្ទឹម​គ្នា​នេះ លោក ហោ ណំាហុង​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា ដី​ទំហំ ៤.៦ គីឡូម៉ែត្រក្រឡា គឺ​ជា​ទឹកដី​របស់​កម្ពុជា និង​ដែល​ថៃ​ត្រូវ​តែ​ដក​កម្លំាង​ទំាង​អស់​របស់​ខ្លួន​ចេញ​ពី​ទីនោះ៕

លោក ហោ ណំាហុង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា​ថ្លែង​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ
លោក ហោ ណំាហុង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា​ថ្លែង​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ ©CIJ
ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ