អានតួអត្ថបទ
បទសម្ភាស

លោក ​ឡុង ឌីម៉ង់៖​ ពលរដ្ឋ​ក្នុង​ក្រុង​ភ្នំពេញ​គួរ​ផ្លាស់​ប្តូរ​ទម្លាប់​មក​ប្រើ​ប្រាស់​រថយន្ត​ក្រុង​សាធារណៈ​ដើម្បី​កាត់​បន្ថយ​ចំណាយ​និង​បរិស្ថាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ នៅ​ថ្ងៃ​នេះ ​គឺ​លោក ​ឡុង​ ឌីម៉ង់​ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ និង​ជា​អ្នក​នាំ​ពាក្យ។ ​នៅ​ថ្ងៃ​នេះ​ សាលា​រាជធានី​ បាន​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​ខ្សែរ​ទី​២​ នៃ​សេវាកម្ម​រថយន្ត​ក្រុង​សាធារណៈ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។ ​ដូច​ខ្សែ​ទី១​ដែរ​ រថយន្ត​ក្រុង​ដែល​រត់​នៅ​ខ្សែ​ទី​២​នេះ ​នឹង​ចាប់​ផ្តើម​រត់​នៅ​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ រហូត​ដល់​ម៉ោង​៨​និង​៣០​នាទី​យប់​នៅ​រៀង​រាល់​ថ្ងៃ។ ​បើ​តាម​លោក​ ឡុង ឌីម៉ង់​ មាន​រថយន្ត​ពី​១៨​ទៅ​២០​គ្រឿង​ ដែល​ត្រូវ​ដាក់​អោយ​រត់​នៅ​លើ​ខ្សែ​ទី​២​នេះ ​ប៉ុន្តែ​នៅ​ថ្ងៃ​ដំបូង​ចំ​នឹង​ថ្ងៃ​អាទិត្យ​នេះ ​សា​លា​ក្រុង​បាន​បញ្ចេញ​រថយន្ត​ក្រុង​តែ​ចំនួន​១០​គ្រឿង​ប៉ុណ្ណោះ។​ ឆ្លើយ​តប​ទៅ​នឹង​កង្វះ​អ្នក​ជិះ​រថយន្ត​ក្រុង​សាធារណៈ​នេះ ​លោក​ ឡុង​ ឌីម៉ង់ ​បាន​អំពាវ​នាវ​អោយ​ប្រជា​ពលរដ្ឋ​គួរ​ផ្លាស់​ប្តូរ​ទម្លាប់​ មក​ប្រើ​ប្រាស់​រថយន្ត​ក្រុង​សាធារណៈ​នេះ​វិញ ​ដើម្បី​កាត់​បន្ថយ​ចំណាយ ​និង​ជួយ​ដល់​បរិស្ថាន​ផង​ដែរ។  

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ