អានតួអត្ថបទ
អ.ស.ប.

រដ្ឋអំណាច ​ប៉ាលេស្ទីន​នឹង​ដាក់​ពាក្យ​សុំចូល​ជា​សមាជិក​ អ.ស.ប.

លោក​ប្រធាន​រដ្ឋអំណាច​ប៉ាលេស្ទីន​នឹង​ដាក់​ពាក្យ​សុំ​ឲ្យ​រដ្ឋ​ប៉ាលេស្ទីន​ទាំង​មូល ចូល​ជា​សមាជិក​​ អ.ស.ប.នៅ​ថ្ងៃ​២០​កញ្ញា​ខាង​មុខ​នេះ។ លោក Mahmoud Abbas នឹង​ប្រគល់​ពាក្យ​សុំ​ជា​លាយលក្ស​អក្សរ​របស់​ខ្លួន​ជូន​ផ្ទាល់​ដៃ​លោក​អគ្គលេខាធិការ អ.ស.ប. បានគីមូន។ ប៉ុន្តែ អ.ស.ប.ពុំ​ស្វាគម​សោះ​ឡើយ ចំពោះ​ពាក្យ​សុំ​របស់​ប៉ាលេស្ទីន​នេះ។ រដ្ឋអំណាច​ប៉ាលេស្ទីន មាន​១៣០​ប្រទេស​គាំទ្រ​ខ្លួន ប៉ុន្តែ​គឺ​នៅ​ក្រុមប្រឹក្សាសន្តិសុខ ទេតើ​​ដែល​ការ​ជំទាស់​ពី​ខាង​ស.រ.អា.នឹង​ចោទ​បំផុស​ឡើង​ជា​បញ្ហា។

លោក​ប្រធាន​រដ្ឋអំណាច​ប៉ាលេស្ទីន Mahmoud Abbas ​នៅ​ពីលើ​វេទិកា អ.ស.ប.​នៅ​​New York​ ថ្ងៃ​២៥​កញ្ញា​២០១០។​
លោក​ប្រធាន​រដ្ឋអំណាច​ប៉ាលេស្ទីន Mahmoud Abbas ​នៅ​ពីលើ​វេទិកា អ.ស.ប.​នៅ​​New York​ ថ្ងៃ​២៥​កញ្ញា​២០១០។​ Reuters/Mohamad Torokman
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​របៀង​ក្បែរ​សាល​ប្រជុំ​របស់ អ.ស.ប. អ្នកការទូត​នានា​ពុំលាក់​បាំង​ទេ​នូវ​ការ​ទើស​ទាល់​ក្នុង​ចិត្ត​របស់​ខ្លួន​ស្តីពី ទស្សនវិស័យ​នៃ​ការ​បោះឆ្នោត​បញ្ចេញ​​មតិ​ទាក់ទង​នឹង​សំណូមពរ​ប៉ាលេស្ទីន។ ដោយ​ត្រូវ​គេ​ជជីក​សួរ​ចង់​ដឹង​តើ​គាត់​នឹង​គាំទ្រ​ពាក្យ​សុំ​របស់​ប៉ាលេស្ទីន​ឬ​ទេ លោក​បានគីមូន ចេះ​តែ​ចៀសវាង​សំណួរ​បែប​នេះ​និង​ឆ្លើយ​ថា​គាត់​ជ្រើស​រើស​យក​ការ​ចរចា​ឡើង​វិញ។

ឯកអគ្គរដ្ឋទូត​អឺរ៉ូប​នានា មាន​ការ​ទើសទាល់​ក្នុង​ចិត្ត​មិន​ដាច់ស្រេច​ក្នុង​ចិត្ត និង​ប្រមើល​ទុក​”រឿង​​កំសត់”មួយ​ប្រសិនបើ​ភាគី​ប៉ាលេស្ទីន នៅ​តែ​ជំនះ​រហូត​ដល់​ទី​បញ្ចប់។ ពួក​ប៉ាលេស្ទីន ប្រាកដ​ក្នុង​ចិត្ត​ចំពោះ​ការ​គាំទ្រ​ពី​ខាង​១៣០​ប្រទេស ហើយ​បា្រកដ​ជា​នឹង​គ្មាន​ការ​ពិបាក​អ្វី​ទេ​នៅ​ចំពោះមុខ​មហាសន្និបាត អ.ស.ប. ។

ក៏ប៉ុន្តែ នៅ​ក្រុមប្រឹក្សា​សន្តិសុខ សហរដ្ឋអាមេរិក​នឹង​ប្រើ​សិទ្ធិ​ជំទាស់​របស់​ខ្លួន ហើយ​សំណើ​សុំ​ចូល​ជា​សមាជិក អ.ស.ប.នឹង​ត្រូវ​បដិសេធ​ទាត់​ចោល។ រូបភាព,កេរ្តិ៍ឈ្មោះ អ.ស.ប.ប្រហែល​អាច​នឹង​ទទួល​រង​ការ​ខូចខាត​ពី​បរាជ័យ​នេះ ហើយ​ទំនាក់ទំនង​រវាង ស.រ.អា.និង​ប៉ាលេស្ទីន នឹង​ត្រូវ​ត្រជាក់​ស្រឺត​យូរ​អង្វែង។ ហេតុនេះ​ហើយ​បាន​ជា​លេច​ចេញ​គំនិត​សាកល្បង​ធ្វើ​ឲ្យ​ប៉ាលេស្ទីន​ព្រម​ទទួល​យក​ការលើក​តម្កើង​លក្ខន្តិកៈ​ខ្លួន ជា​អ្នក​សង្កេតការណ៍​និង​ពាក្យ​សន្យា​ចរចា​ជាថ្មី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ