អានតួអត្ថបទ
អូម៉ង់-អ៊ីស្រាអែល​

ដំណើរ​​ទស្សនៈកិច្ច​​​ដ៏​​កម្រ​​​​របស់​​​រដ្ឋមន្ត្រី​​ការបរទេស​​អូម៉ង់​​​​នៅ​​លើ​​ទីលាន​​នៃ​​​វិហារ​​អ៊ីស្លាម​​​នៅ​​​ទីក្រុង​​ Jérusalem​​

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រាជាណាចក្រ អូម៉ង់​លោក  Youssef ben Alaoui  បាន​​អញ្ជើញ​ទៅ​​​កាន់​​ទីលាន​​នៃ​​វិហារអ៊ីស្លាម​​​នៅ​ Jérusalem កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ ជា​ទស្សនៈកិច្ច​ដ៏​កម្រ​មួយ​​ពី​សំណាក់​អ្នក​ដឹកនាំ​អារ៉ាប​ម្នាក់ ​នៅ​​លើ​ទីលាន​​សក្ការៈ​ទី​៣​​​នៃ​សាសនា​អ៊ីស្លាម​​ដែលស្ថិត​នៅ​ក្នុង​ទីក្រុង Jérusalem  ខាង​កើត ដែល​​កាន់កាប់ដោយ​អាជ្ញាធរ​​​​​អ៊ីស្រាអែល។

ប៉ូលីស​​​អ៊ីស្រាអែល​បាន​ឈ្លោះប្រកែក​ជាមួយ​បាតុករ​ប៉ាឡេស្ទី​ន​បន្ទាប់ពី​​ការ​បួងសួងរបស់ពួកគេ​​នៅ​ថ្ងៃ​សុក្រ​មុន​នៅ​តាមផ្លូវ​មួយ​នៅខាង​ក្រៅ​ក្រុង Jerusalem ខាងកើត ថ្ងៃទី២​កុម្ភៈ​ឆ្នាំ ២០១៨​ REUTERS / Ammar Awad TPX IMAGES OF THE D
ប៉ូលីស​​​អ៊ីស្រាអែល​បាន​ឈ្លោះប្រកែក​ជាមួយ​បាតុករ​ប៉ាឡេស្ទី​ន​បន្ទាប់ពី​​ការ​បួងសួងរបស់ពួកគេ​​នៅ​ថ្ងៃ​សុក្រ​មុន​នៅ​តាមផ្លូវ​មួយ​នៅខាង​ក្រៅ​ក្រុង Jerusalem ខាងកើត ថ្ងៃទី២​កុម្ភៈ​ឆ្នាំ ២០១៨​ REUTERS / Ammar Awad TPX IMAGES OF THE D REUTERS/Ammar Awad TPX IMAGES OF THE DA
ផ្សាយពាណិជ្ជកម្ម

លោក Youssef ben Alaoui  ដែល​ដឹកនាំ​ការទូត​អូម៉ង់​តាំង​ពី​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ បាន​​អញ្ជើញ​ទៅ​កាន់​ទីលាន​នៃ​​វិហារ​សាសនា​អ៊ីស្លាម Al-Aqsa  ​នៅ​​​ Jérusalem ខាង​កើត​​ដែល​កាន់​កាប់​ដោយ​អាជ្ញាធរ​អ៊ីស្រាអែល។

ទស្សនៈកិច្ច​របស់​រដ្ឋមន្ត្រី​ការទូត អូម៉ង់​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​បន្ទាប់​ពី​​សេចក្តីថ្លែង​​​ដ៏​ចម្រូង​ចម្រាស​របស់​ប្រធានាធិបតី​អាមេរិក លោក Donald Trump  កាលពី​ថ្ងៃ​ទី​៦​​ធ្នូ​ឆ្នាំ ២០១៧​កន្លង​ទៅ​ ដែលធ្វើការ​​ទទួល​ស្គាល់​​ទីក្រុង Jérusalem ​ថា​ជា​​រដ្ឋធានី​របស់​អ៊ីស្រាអែល ។​ សេចក្តីថ្លែង​​របស់​ប្រធានាធិបតី​អាមេរិក​នេះ បាន​បំផុស​អោយ​ពិភព​​អ្នក​កាន់​សាសនា​អ៊ីស្លាម មាន​ការ​ខឹង​ក្រេវក្រោធ​យ៉ាងសម្បើម​ ។ រីឯ​ប្រជាជន​ប៉ាឡេស្ទីន​វិញ​​ ក៏​ពុំព្រម​ចាត់ទុក​អាមេរិក​ថា​​ជា​អ្នក​សម្របសម្រួល​នៅ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​នៅ​ក្នុង​ដែន​ដី​របស់​គេ​ដែរ។ គួរ​បញ្ជាក់​ថា​លក្ខ័ន្តិកៈ​នៃ​ទីក្រុង Jérusalem គឹ​ជា​​បញ្ហា​មួយ​ដ៏​ចម្រូង​ចម្រាស​​បំផុត​នៅ​ក្នុង​ដំណោះស្រាយ ​អធិករណ៍​​រវាង​អ៊ីស្រាអែល​នឹង​ប៉ាឡេស្ទីន។​

ម្យ៉ាងទៀត ទស្សនកិច្ច​របស់​លោក ben Alaoui ​នេះ គឺ​​ធ្វើ​ឡើង​នៅ​ចំពេល​ដែល​នាយក​​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu​ និង ​រដ្ឋបាល​អាមេរិក​របស់​លោក Donald Trump  ​កំពុង​ធ្វើការ​លើកតម្កើង​យ៉ាង​ផុសផុល​ ចំពោះគំនិត​ការពារ​​ផលប្រយោជន៍​រួម​រវាង​បណ្តា​ប្រទេស​អារ៉ាប​និង​អ៊ីស្រាអែល ប្រឈមមុខ​នឹង​ការ​ឡើង​ឥទ្ធិពល​​របស់​ប្រទេស​អ៊ីរ៉ង់​ផង​និង​ការ​គំរាម​របស់​ពួក​អ៊ីស្លាម​ជ្រុលនិយមផង​ ក៏ព្រមទាំង​ហេតុការណ៍​ថ្មីៗ​នៅ​ក្នុង​តំបន់។

គួរបញ្ជាក់ថា​រាជាណាចក្រ​អូម៉ង់​និង​អ៊ីស្រាអែល ពុំ​មាន​ទំនាក់​ទំនង​ការទូត​​ផ្លូវការ​ជា​មួយ​គ្នា​​ទេ។ ដូច្នេះ ទស្សនកិច្ច​បែប​នេះ តាមធម្មតាទាមទារ​អោយ​មាន​ការ​សម្រប​សម្រួលគ្នា​ជាមួយ​នឹង​​អាជ្ញាធរ​អ៊ីស្រាអែលជាមុនសិន។​ ​អាជ្ញាធរអ៊ីស្រាអែល ដែល​ធ្វើការ​ត្រួតត្រា​នៅ​គ្រប់​ច្រក​ល្ហក​ចេញ​ចូល​នៅ​ក្នុង​ទីក្រុង Jérusalem ខាង​កើត ក៏ព្រមទាំង​​ទីលាន​នៃ​វិហារ​សាសនា​អ៊ីស្លាម។

នៅ​លើដំណើរ​ទស្សនកិច្ចរបស់លោក Ben Alaoui នេះ​ ទាំង​ក្រសួង​ការបរទេស​​និង​ទាំង​ប៉ូលីសអ៊ីស្រាអែល ពុំ​បាន​ឆ្លើយទៅ​​នឹង​សំណួរ​របស់​ទីភ្នាក់ងារព័ត៌មាន​បារាំង​ទេ​នៅ​លើ​​​​​ការ​សម្របសម្រួល​គ្នា​នេះជាមួយនឹង​អាជ្ញាធរអ៊ីស្រាអែល​​។ ក៏ប៉ុន្តែ លោក ​ Ben Alaoui វិញ បានអះអាងថា "​គឺជា​កាតព្វកិច្ច មួយ​​របស់​ប្រជាជន​អារ៉ាប់ នៅ​​ក្នុង​ការ​អញ្ជើញ​មក​ទស្សនា នៅលើទីលាន​សក្ការៈនៃ​ ​វិហារសាសនា​អ៊ីស្លាម ​Al-Aqsa ​នេះ។​

រដ្ឋមន្ត្រីការបរទេស​អូម៉ង់ ជាបន្ទាប់មកទៀត  បាន​អញ្ជើញ​ទៅ​កាន់​ព្រះវិហារ​​សាសនា​កាតូលីក Saint-Sépulcre ដែលស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​ពីរ​ឬ​៣​រយ​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ទីលាន​សក្ការៈនៃ​វិហារ​​​អ៊ីស្លាម៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ