អានតួអត្ថបទ
បារំាង-នីហ្សេរីយ៉ា

លោក Francis Collomp ចំណាប់ខ្មំាង​ជនជាតិ​បារំាង​នៅ​ប្រទេស​នីហ្សេរីយ៉ា​ទទួល​បាន​សេរីភាព​វិញ​ហើយ

នៅ​ថ្ងៃ​អាទិត្យ ទី១៧ វិច្ឆិកា វិមាន​ប្រធានាធិបតី​បារំាង Elysée បាន​ប្រកាស​ឲ្យ​ដឹង​ថា​ពី​ការ​ទទួល​បាន​សេរីភាព​ឡើង​វិញ​របស់​ចំណាប់ខ្មំាង​ជនជាតិ​បារំាង​លោក Francis Collomp។ លោក Francis Collomp ដែល​ត្រូវ​បាន​គេ​ចាប់​ធ្វើ​ជា​ចំណាប់ខ្មំាង​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​កាល​ពី​ថ្ងៃទី១៩ ធ្នូ ឆ្នំា ២០១២។ លោក​ប្រធានាធិបតី​បារំាង François Hollande បាន​សម្តែង​ការ​អបអរសាទរ និង​អរគុណ​ចំពោះ​ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ប្រទេស​នីហ្សេរីយ៉ា។ ទន្ទឹម​គ្នា លោក Hollande ក៏​បាន​សុំ​ឲ្យ​លោក​រដ្ឋមន្រ្តី​ការទូត​បារំាង គឺ​លោក Laurent Fabius ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​នីហ្សេរីយ៉ា។

ចំណាប់ខ្មំាងបារំាងលោក Francis Collomp
ចំណាប់ខ្មំាងបារំាងលោក Francis Collomp AFP PHOTO / SITE Intelligence Group
ផ្សាយពាណិជ្ជកម្ម

បើ​យោង​តាម​ប្រភព​ព័ត៌មាន​បារំាង​ស្និទ្ធិ​នឹង​សំណុំរឿង​នេះ​ឲ្យ​ដឹង​ថា ចំណាប់ខ្មំាង​បារំាង​លោក Francis Collomp ប្រហែល​ជា​បាន​លួច​រត់គេច​ខ្លួន​នា​ឱកាស​នៃ​ការ​បាញ់​ត​គ្នា​រវាង​កម្លំាង​យោធា​រដ្ឋាភិបាល​នីហ្សេរីយ៉ា និង​ក្រុម​អ៊ីស្លាមនិយមជ្រុល​ដែល​កំពុង​ឃុំឃំាង​​លោក Collomp។ សូម​ជម្រាប​ជូន​ថា មាន​អាយុ ៦៤ឆ្នំា លោក Francis Collomp គឺ​ជា​វិស្វករ​បម្រើការ​ឲ្យ​រោងចក្រ Vergnet ខាង​ចែកចាយ​ទឹកស្អាត និង​ម៉ាស៊ីនកង្ហារ​ផលិត​ថាមពល។ លោក Francis Collomp ត្រូវ​បាន​ក្រុមអ៊ីស្លាមនិយមជ្រុល​ចាប់​ជា​ចំណាប់ថ្នូរ​កាល​ពី​ថ្ងៃទី១៩ ធ្នូ ឆ្នំា ២០១២ ក្នុង​ពេល​ដែល​លោក​កំពុង​ធ្វើ​ការងារ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា។

ការ​ចាប់​លោក Francis Collomp កាល​ណោះ​ត្រូវ​បាន​ប្រកាស​ទទួល​ស្គាល់​ដោយ​ក្រុម Ansaru។ ក្រុម Ansaru គឺ​ជា​សាខា​យោធា​របស់​ចលនា​អ៊ីស្លាមនិយមជ្រុល Boko Haram និង​ដែល​កំពុង​តស៊ូ​ប្រយុទ្ធ​ប្រឆំាង​នឹង​រដ្ឋាភិបាល​នីហ្សេរីយ៉ា​បច្ចុប្បន្ន។ ការ​ចាប់​ជនជាតិ​បារំាង​ធ្វើ​ជា​ចំណាប់ខ្មំាង​ត្រូវ​បាន​ក្រុម Ansaru លើក​យក​ហេតុផល​ថា ជា​ការ​សងសឹក​ចំពោះ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​បារំាង​ដែល​បាន​លូកដៃ​ចូល​វាយប្រហារ​សាសនា​អ៊ីស្លាម និង​អ្នកកាន់សាសនា​អ៊ីស្លាម។ ក្រុម Ansaru បាន​លើក​ឡើង​ពី​អន្តរាគមន៍​យោធា​បារំាង​នៅ​ក្នុង​ប្រទេស​ម៉ាលី និង​ច្បាប់ថ្មី​ដែល​រដ្ឋសភា​បារំាង​បាន​អនុម័ត​ក្នុង​ឆ្នំា ២០១១ ដើម្បី​ប្រឆំាង​នឹង​ការ​ពាក់ស្បៃរំមុខ​នៅ​ទីធ្លាសាធារណៈ​របស់​អ្នកកាន់សាសនាអ៊ីស្លាម​រស់នៅ​ក្នុង​ប្រទេស​បារំាង។

កាល​ពី​ដំណាច់​ខែ​កញ្ញា​កន្លង​ទៅ ក្រុម​ចាប់​ជម្រិត​បាន​ផ្សព្វផ្សាយ​ខ្សែអាត់​វីដេអូ​មួយ​ដែល​បង្ហាញ​រូប​ចំណាប់​ខ្មំាង​បារំាង​លោក Francis Collomp។ នៅ​ក្នុង​ខ្សែអាត់វីដេអូ​នោះ ក្រុមចាប់ជម្រិត​បាន​ឲ្យ​លោក Francis Collomp អាន​សារ​ជា​ភាសា​អង់គ្លេស​ដែល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បារំាង និង​នីហ្សេរីយ៉ា​បើក​កិច្ចចរចា​ជា​មួយ​ក្រុម Ansaru ដើម្បី​ដោះលែង​លោក Francis Collomp៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ