អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ពូទីន និង​លោក ប៉ូរ៉ូឆេនកូ​ជួបគ្នា​ជា​ថ្មី បន្ទាប់​ពី​ជំនួប​នៅ​ក្រុងមិនស្ក៏ កាល​ពី​២ខែ​មុន

ចុះផ្សាយ​នៅ​ថ្ងៃ៖

សាច់រឿង​នៃ​ជំនួប​លើក​នេះ ដែល​ប្រព្រឹត្ត​ទៅ នៅ​ក្រៅ​បរិវេណ នៃ​ជំនួប​កំពូល អាស៊ី-អឺរ៉ុប ASEM លើកទី១០ នៅក្រុង​មីឡង់ ប្រទេស​អ៊ីតាលី តាម​បំណងធំ​បំផុត​របស់ លោក​ប៉ូរ៉ូឆេនកូ ដែល​ថ្លែង ព្រឹកថ្ងៃ​សុក្រ​ទី ១៧ តុលា ទៅ​ពួក​អ្នកកាសែត គឺ​ថា ជា​លទ្ធផល​នៃ​កិច្ចព្រមព្រៀង ចុះ​នៅ​ក្រុងមិនស្ក៏ កាល​ពី​ថ្ងៃទី ៥​កញ្ញា ស្តី​អំពី​បទ​ឈប់បាញ់ គឺ​ចង់​ឲ្យ​មាន” សន្តិភាព និង​ស្ថិរភាព” នៅ​អ៊ុយក្រែន។ រីឯ ប្រធានបទ ទី២ ដែល​ សហភាពអឺរ៉ុប ក៏​រង់ចាំ​ចង់ឃើញ​លទ្ធផល នោះគឺ បញ្ហា​បង្ហូរ​ឧស្ម័ន រុស្ស៊ី កាត់​តាម​ដែនដី​អ៊ុយក្រែន កុំ​ឲ្យ​អាក់ខាន​សោះឡើយ ទៅ​ផ្គត់ផ្គង់​ដល់​តម្រូវការ របស់​អឺរ៉ុប ជា​ពិសេស នៅ​រដូវ​ធ្លាក់​ទឹកកក​ខាងមុខ ដែល​តាម​ព្យាករណ៍​ឧតុនិយម គឺ​នឹង​ត្រជាក់​ខ្លាំង​ខុស​ពី​ធម្មតា។ បញ្ហា​នេះ ចោទ​ឡើង ដោយ​មក​ពី​អ៊ុយក្រែន ដែល​គ្មាន​លុយទិញ​ឧស្ម័ន​រុស្ស៊ី ហើយ ដើម្បី​បំពេញ​ដល់​តម្រូវការ​ខ្លួន គឺ​អាច​លួច បូម​យក​ឧស្ម័ន​រុស្ស៊ី ចេញ​ពី​បំពង់​ដែល​លូនកាត់ តាម ដែនដី​អុយក្រែន ទុក​សម្រាប់​អឺរ៉ុប​សោះ។ ដូច្នេះ អាចធ្វើ​ឲ្យ​អឺរ៉ុប​ខ្វះ​ឧស្ម័ន​សម្រាប់​ប្រើ​ជា កំដៅ ឲ្យ​បាន​គ្រប់គ្រាន់ នឹង​សេចក្តី​ត្រូវការ​របស់ខ្លួន។ ក្នុង​ន័យនេះ លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន ម្សិលមិញ ពេល​គាត់​ធ្វើទស្សនកិច្ច នៅក្រុង​បែលក្រាដ បាន​ព្រមាន​ទៅ​ហើយ​ថា រុស្ស៊ី​នឹង​កាត់ បន្ថយ​ការបង្ហូរ​ឧស្ម័ននេះ ក្នុង​បរិមាណ​ស្មើ​នឹង បរិមាណ​ដែល​អាច​លួច​បូម​យក​ជាយថាហេតុ ដោយ​អ៊ុយក្រែន។ ករណី​លួច​បូម​យក​បែបនេះ ធ្លាប់​កើតមាន​រួច​ហើយ កាល​ពី​ដើម​ឆ្នាំ២០០៩ ពេល​ដែល​អ៊ុយក្រែន​ត្រូវ​ជំនះ​លើ​អាកាសធាតុ​ត្រជាក់​ខ្លាំង។ 

ប្រធានាធិបតី​រុស្ស៊ី (ឆ្វេង) លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ (កណ្តាល) និង​ប្រធានាធិបតី​អ៊ុយក្រែន (ស្តាំ) ជួបប្រជុំគ្នា នៅ​ប្រទេស​អ៊ីតាលី កាលពីថ្ងៃ​សុក្រ​ទី ១៧​តុលា
ប្រធានាធិបតី​រុស្ស៊ី (ឆ្វេង) លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ (កណ្តាល) និង​ប្រធានាធិបតី​អ៊ុយក្រែន (ស្តាំ) ជួបប្រជុំគ្នា នៅ​ប្រទេស​អ៊ីតាលី កាលពីថ្ងៃ​សុក្រ​ទី ១៧​តុលា ©REUTERS/Daniel Dal Zennaro/Pool
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ