អានតួអត្ថបទ
បទសម្ភាស

លោក​ស្រី​​ខៀវ​ សិរី​​វុឌ្ឍា៖​ “កម្ពុជា​​ត្រូវ​​អនុវត្ត​​ផ្លូវ​​កណ្តាល​​រវាង​​ការ​​ប្រើ​​ប្រាស់​​អំពើ​ហិង្សា​​​អប់​​​រំ​​កូន និង​​ច្បាប់​ប្រ​ឆាំង​​អំពើ​​ហិង្សា​​”

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ពុធ​ទី​២២​ តុលា​នេះ រដ្ឋា​ភិបាល​និង​អង្គការ​សហ​ប្រជា​ជាតិ បាន​បង្ហាញ​របាយ​ការណ៍​មួយ​ស្តី​ ពីអំពើ​ហិង្សា​លើ​កុមារ​នៅ​ទូទាំង​ប្រទេស​។ របាយការណ៍​នេះ​បាន​បង្ហាញ​ថា អំពើ​ហិង្សា​លើ​រាង​កាយ​មាន​អត្រា​ប្រេ​វ៉ាឡង់​ខ្ពស់​ប្រមាណ​៥០​ភាគ​រយ​ដែល​ខ្ពស់​ជាង​ការ​រំលោភ​លើ​ផ្លូវ​ភេទ និង​ផ្លូវ​ចិត្ត។ ដូច​នេះ ​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​គឺ លោក​ស្រី​ខៀវ សិរី​វុឌ្ឍា អគ្គ​នាយក​នៃ​អគ្គនាយក​ដ្ឋាន​អភិវឌ្ឍន៍​ស​ង្គម​នៃ​ក្រសួង​កិច្ច​ការ​នារី។ លោក​ស្រី​ខៀវ សិរី​វុឌ្ឍា លើក​ឡើង​ថា​កម្ពុជា​មាន​ច្បាប់​ដាក់​ទោស​ទណ្ឌ​លើអ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា ក៏​ប៉ុន្តែ​កម្ពុជា​ក៏​មិន​អាច​ចាប់​ឪពុក​ម្តាយ​ ដាក់​ទោស​ទណ្ឌ​ដោយ​សារ​តែ​ប្រើ​អំពើ​ហិង្សា​បន្តិច​បន្តួច​អប់​រំកូន​ចៅ​នោះ​ទេ​។

លោកស្រីខៀវ សិរីវុឌ្ឍា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារី។
លោកស្រីខៀវ សិរីវុឌ្ឍា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារី។
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ