អានតួអត្ថបទ
រុស្ស៊ី

រុស្ស៊ីនិង​តួគគី​សហការ​គ្នា“កាន់តែ​សកម្ម”​នៅ​ខេត្តអ៊ីដឡិប ​ប្រទេស​ស៊ីរី

ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន និងសមភាគីតួកគី លោក រ៉េសេព អ៊ែរដូហ្កាន់ ពេល​សន្ទនា​គ្នាតាមទូរសព្ទថ្ងៃសុក្រ ២៣ សីហា បានយល់ព្រម “បង្កើន​ការខំប្រឹងប្រែងរួមគ្នា” នៅ​ខេត្ត អ៊ីដឡិប  ។ កន្លែង​នេះ​ជាទីដែលកងទ័ពស៊ីរី គាំទ្រដោយម៉ូស្គូ កំពុងរុលទៅមុខ តទល់ ​ជាមួយ ពួកជីហាដ និង ពួកឧទ្ទាម។​

Vladimir Poutine
Vladimir Poutine @AFP
ផ្សាយពាណិជ្ជកម្ម

កិច្ចសន្ទនានេះ ប្រព្រឹត្តទៅនៅចំពេលដែលកងទ័ពស៊ីរីរុលទៅមុខ ទាល់តែថ្ងៃសុក្រនោះ ឡោម​ព័ទ្ធ ប៉ុស្តិសង្កេតការណ៍របស់កងទ័ពតួកគី ដែលស្ថិតនៅជិត ខេត្តអ៊ីដឡិប អាច​បង្កើតជាភាពតានតឹង នៅនឹងកន្លែងផ្ទាល់ រវាង ម្ខាងគឺក្រុងម៉ូស្គូ ដែល​គាំទ្រ​របបនៅស៊ីរី និង ម្ខាងទៀតគឺ ក្រុងអង់ការ៉ា ដែលជាបង្អែក ពួកឧទ្ទាម។

សេចក្តីជូនដំណឹងវិមានក្រេមឡាំង លើកឡើងជាអាទិ៍ ៖ ប្រមុខរដ្ឋទាំងពីរ ឯកភាព សកម្មការខំប្រឹង​ប្រែង រួមគ្នា ឆ្ពោះទៅ លុបបំបាត់ ការគំរាមភេរវនិយម”។

ចំណែកខុទ្ទកាល័យប្រធានាធិបតីតួកគី ជូនជាដំណឹងថា នាកិច្ចសន្ទនា​តាមទូរ​សព្ទជា​មួយ​លោក ពូទីន លោក អ៊ែរដូហ្កាន់ បានថ្លែងថា “ ការរំលោភបំពានដោយរបបនៅស៊ីរី លើបទឈប់បាញ់ ក្នុងខេត្តអ៊ីដឡិប និងការវាយលុកពីខាងរបបនេះ បានបើកផ្លូវ សម្រាប់វិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ”។ លោក អ៊ែរដូហ្កាន់ បន្ថែមថា “ ការវាយលុកនេះ កំពុងបំផ្លាញ ការខំប្រឹងប្រែង ចែងដោយសេចក្តីសម្រេចដើម្បីដោះស្រាយជម្លោះ នៅស៊ីរី ហើយក្លាយជា គ្រោះថ្នាក់តែម្តងដល់ សន្តិសុខជាតិតួកគី​។

ដំណើរវិវឌ្ឍន៍នៅស៊ីរី នឹងស្ថិតក្នុងរង្វង់របៀបវារៈនៃ ជំនួបកំពូលក្នុងក្រុង អង់ការ៉ា ថ្ងៃ១៦ កញ្ញា រវាង ប្រធានាធិបតី រុស្ស៊ី អ៊ីរ៉ង់ តួកគី - បីប្រទេស ដែលដើរតួនាំមុខ ក្នុង​ជម្លោះ​ដែល​ហែកហួរ ប្រទេសស៊ីរី តាំង ពីឆ្នាំ ២០១១ មក។

ក្រោយពីទម្លាក់គ្រាប់បែកសឹង គ្មានលោះថ្ងៃណា អស់ជិត ៤ ខែ មក ទៅលើខេត្ត អ៊ីដឡិប និង តំបន់ជិតខាង ក្នុងខេត្តឯទៀត ដែលគ្រប់គ្រងដោយពួកជីហាដ របបលោក បាស្ហា អាសាដ គាំទ្រដោយ សម្ព័ន្ធ មិត្តរុស្ស៊ីមិនអាចសាបសូន្យ បានឈាន​ដល់​ការ​រុលទៅមុខ គឺនៅលើដី នាថ្ងៃ ៨ សីហា។

ថ្ងៃព្រហស្បតិ៍និងសុក្រ កងកម្លាំងនៅខាងរបបលោក អាសាដ បានដណ្តើមយកបាន ទីប្រជុំជនជាច្រើន នៅចន្លោះខេត្ត អ៊ីដឡិប និង ហាម៉ា ដែលក្នុងនោះ មានទីប្រជុំជន Morek ដែលមានប៉ុស្តិសង្កេតការណ៍ របស់ កងទ័ពតួកគី ប្រចាំការ។ នេះបើតាម អង្គការ​រស៊ីរីខាងសិទ្ធិមនុស្ស OSDH ។ កងកម្លាំងនៃរបបស៊ីរី បានឡោម​ព័ទ្ធប៉ុស្តិ​សង្កេតការណ៍ តួកគី នៅ Morek ប៉ែកខាងជើងខេត្ត ហាម៉ា។

នៅជាប់នឹងព្រំដែនខេត្តអ៊ីដគិបស៊ីរី ប្រទេសតួកគី ដែលគាំទ្រ ពពួកក្រុមឧទ្ទាមស៊ីរី និងដែលធ្វើ អន្តរាគមន៍យោធា ចូលក្នុងជម្លោះ ដោយច្បាំងទល់នឹងពួកគួដស៊ីរី និង​ពួកជីហាដ អស់ជិត ២ ឆ្នាំមកហើយ ពង្រាយទ័ពខ្លួន នៅតាមប៉ុស្តិ​សង្កេត​ការណ៍ចំនួន ១២ កន្លែង ក្នុងខេត្តអ៊ីដឡិប និង ហាម៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ