អានតួអត្ថបទ
នីហ្សេរីយ៉ា

សហគមន៍​អន្តរជាតិ​កំពុង​រួមគ្នា​ដើម្បី​ជួយ​រំដោះ​ចំណាប់ខ្មំាង​កូនសិស្ស​នៅ​នីហ្សេរីយ៉ា

នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា អស់​រយៈពេល​ជា​ច្រើន​សប្តាហ៍​កន្លង​មក​ហើយ​ដែល​ចំណាប់ខ្មំាង​សិស្សសាលា​ស្រី​ទំាង​ជាង ២០០នាក់​កំពុង​បន្ត​ស្ថិត​ក្នុង​កណ្តាប់ដៃ​របស់​ពួក​អ៊ីស្លាមនិយមជ្រុល​បូកូ ហារ៉ាម។ ពួក​នេះ​បាន​គំរាម​លក់ ព្រម​ទំាង​ចាប់​បង្ខំ​ឲ្យ​ចំណាប់ខ្មំាង​ទំាងអស់​រៀបការ​ទៀត​ផង។ គឺ​នៅ​ក្នុង​ស្ថានការណ៍​ដ៏​បន្ទាន់​នេះ​ហើយ​ដែល​សហគមន៍​អន្តរជាតិ​បាន និង​កំពុង​រួម​សហការណ៍​គ្នា​ជួយ​រដ្ឋាភិបាល​ប្រទេស​នីហ្សេរីយ៉ា​ដើម្បី​ដោះលែង​សិស្សសាលា​ទំាង​នោះ។

សហគមន៍​អន្តរជាតិ​កំពុង​រួមគ្នា​ដើម្បី​ជួយ​រំដោះ​ចំណាប់ខ្មំាង​កូនសិស្ស​នៅ​នីហ្សេរីយ៉ា
សហគមន៍​អន្តរជាតិ​កំពុង​រួមគ្នា​ដើម្បី​ជួយ​រំដោះ​ចំណាប់ខ្មំាង​កូនសិស្ស​នៅ​នីហ្សេរីយ៉ា REUTERS/Gary Cameron
ផ្សាយពាណិជ្ជកម្ម

 

កម្មវត្ថុ​សំខាន់​ដំបូង គឺ​ស្វែង​រក​ឲ្យ​ឃើញ​នូវ​ទីតំាង​ដែល​ពួកឧទ្ទាម​បូកូ ហារ៉ាម​កំពុង​លាក់ទុក​ចំណាប់ខ្មំាង​សិស្សសាលា​ស្រីៗ​ដែល​មាន​អាយុ​ពី ១៥ ទៅ ១៨ឆ្នំា​ទំាង​ជាង ២០០នាក់។ ពេល​វេលា​កាន់​តែ​ខិត​ទៅ​មុខ ក្តីព្រួយ​បារម្ភ​ក៏​កាន់​មាន​ខ្លំាង​ឡើង ពិសេស​បន្ទាប់​ពី​ចលនា​ឧទ្ទាម​មួយ​នេះ​បាន​ប្រកាស​ឲ្យ​ដឹង​នា​ពេល​ថ្មីៗ​នេះ​ថា ពួក​គេ​នឹង​យក​សិស្សសាលា​ស្រីៗ​ទំាង​នោះ​ទៅ​លក់ ព្រម​ទំាង​ចាប់​បង្ខំ​ឲ្យ​រៀបការ​ទៀត​ផង។ គឺ​ជា​ស្ថានការណ៍​មួយ​ដែល​មិន​អាច​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​បន្ត​ឈរ​ឱបដៃ​មើល​បាន​ទៀត​ទេ។ តំាង​ពី​ដើម​សប្តាហ៍​នេះ​មក សហគមន៍​អន្តរជាតិ មាន​អង្គការ​សហប្រជាជាតិ អង់គ្លេស បារំាង ចិន និង​សហរដ្ឋអាមេរិក​បាន​ស្នើ​ជំនួយ​របស់​ខ្លួន​ចំពោះ​រដ្ឋាភិបាល​ប្រទេស​នីហ្សេរីយ៉ា​ក្នុង​ការ​ប្រឆំាង​នឹង​ចលនា​បូកូ ហារ៉ាម ពិសេស​រំដោះ​ចំណាប់ខ្មំាង​សិស្សសាលា​ស្រីៗ​ទំាង​ជាង ២០០នាក់​នោះ។

អ្វី​ដែល​ក្រុមប្រទេស​ផ្តល់​ជំនួយ​ត្រូវ​ព្យាយាម​ចៀសវាង​នោះ គឺ​ការ​ស្នើ​ជំនួយ និង​ប្រតិបត្តិការ​ដូច​គ្នា។ តែ​ជា​លក្ខណៈ​ទូទៅ ជំនួយ​របស់​សហគមន៍​អន្តរជាតិ​បាន​ផ្តោត​សំខាន់​លើ​ការ​ស៊ើប​រក​ព័ត៌មាន​ជុំវិញ​ទីតំាង​ដែល​ពួក​បូកូ ហារ៉ាម​កំពុង​លាក់​ចំណាប់ខ្មំាង។ សម្រាប់​សហរដ្ឋអាមេរិក ទីក្រុង​វ៉ាស៊ីនតោន​បាន​បញ្ជូន​កម្លំាង​ទាហាន​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​នីហ្សេរីយ៉ា​ផ្ទាល់​ដើម្បី​ស្វែង​រក​ទីតំាង និង​បើក​ប្រតិបត្តិការ​ចូលរួម​ដោះលែង​ចំណាប់ខ្មំាង​តែ​ម្តង។ លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ការ​ចាប់​សិស្សសាលា​ស្រីៗ​ធ្វើ​ជា​ចំណាប់ខ្មំាង​ពេល​នេះ​នឹង​មិន​អាច​ឲ្យ​ពិភពលោក​ឈរ​នៅ​ស្ងៀម​បាន​ទេ។

សម្រាប់​ជំនួយ​របស់​ប្រទេស​បារំាង និង​ចិន​វិញ គេ​នៅ​មិន​ទាន់​អាច​ដឹង​លំអិត​បាន​ទេ។ តែ​លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​បញ្ជូន​ក្រុមជំនួយ​មួយ​ក្រុម​នា​ពេល​ឆាប់ៗ​ខាង​មុខ។ នៅ​ឯ​អង្គការ​សហប្រជាជាតិ​ឯណោះ UN បាន​បង្ហាញ​ចេញ​នូវ​ផែនការ​សម្រាប់​ការពារ​សន្តិសុខ និង​សុវត្ថិភាព​នៅ​តាម​សាលារៀន ព្រម​ទំាង​ការពារ​ជនស៊ីវិល​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ