អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នៅ​ទីបំផុត ម៉ូស្គូ​និង​វ៉ាស៊ីនតោន​បាន​ព្រមព្រៀងគ្នា​លើ​ផែនការ​​បទឈប់បាញ់​នៅ​ស៊ីរី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយពី​ចរចា​គ្នា​​អស់ជាង​១២ម៉ោង ​ថ្ងៃសុក្រ​៩កញ្ញា​ម្សិលមិញ ​ប្រមុខការទូត​រុស្ស៊ី លោក​ ស៊ែរហ្គៃ​ ឡាវ៉្រូវ និង​សមភាគី​អាមេរិកាំង​ លោក ចន ឃែរី  តំណាងឲ្យ​មហាអំណាច​ ដែល​គាំទ្រ​ជំរំ​សត្រូវនឹងគ្នា​ក្នុងសង្គ្រាម​នៅស៊ីរី​ បានឯកភាពគ្នា​លើផែនការ​ដែល​តម្រង់ទៅ​អនុវត្ត​បទឈប់បាញ់​ក្នុង​ប្រទេសនោះ​ឯង​ ​ហែកហួរដោយ​សង្គ្រាមអស់៥ឆ្នាំ​មកហើយ​ ផែនការនេះ​ អាចនាំ​ទៅកាន់​ការសហការ​គ្នា​រវាង​រុស្ស៊ី និង​ស.រ.អា.​ផ្នែកយោធា​តែម្តង ដើម្បី​វាយ​កំទេច​ពួក​ជីហាដ​​ភេរវនិយម​នៅទីនោះ។​ 

លោក ឃែររី និង​លោក​ ឡាវ្រ៉ូវ ជួបគ្នា​នៅ​ក្រុងហ្សឺណែវ ថ្ងៃសុក្រ​៩កញ្ញា ២០១៦។
លោក ឃែររី និង​លោក​ ឡាវ្រ៉ូវ ជួបគ្នា​នៅ​ក្រុងហ្សឺណែវ ថ្ងៃសុក្រ​៩កញ្ញា ២០១៦។ Reuters
ផ្សាយពាណិជ្ជកម្ម

ខ្លឹមសារ​មួយ​នៃ​ផែនការ​នេះ គឺញែក​ក្រុមប្រឆាំង​មិនជ្រុលស៊ីរី​ទល់នឹង​របបលោក​អាសាដ ឲ្យ​នៅ​ដាច់ពី​អង្គការ”រដ្ឋអ៊ីស្លាម” និង​អង្គការ“រណសិរ្ស អាល់ ណូស្រា “ ដែលត្រូវ​ ក្រុម​ប្រឹក្សា​សន្តិសុខអ.ស.ប. ចាត់ទុក​ជាអង្គការ​ភេរវនិយម​សុទ្ធសាធ។​

ពួកប្រឆាំង​មិនជ្រុលនិយម​ថ្លែងទៅ​ហើយថា​ ខ្លួន​នឹង​គាំទ្រ​ដល់​ផែនការ “ឡាវ៉្រូវ-ឃែរី “ ​គឺ លុះណា​តែ​កងទ័ព​រដ្ឋាភិបាល​លោកអាសាដ​សុខចិត្ត​បំពេញ​តាម​ផែនការ​នេះ។  ​

ម៉ូស្គូ​និង​វ៉ាស៊ីនតោន​សាទរ​ចំពោះ​ផែនការ​នេះ​ដែល​នឹង​បន្ទាប​កម្រិត​អំពើ​ហិង្សា​នៅ​ស៊ីរី ​ហើយ​អាច​ដាក់ឲ្យដំណើរការ​នីតិវិធី​ខាង​រៀបរយ​ឲ្យមាន​សន្តិភាព​នៅស៊ីរី។ ​ស្របនឹង​ផែនការនេះ ​បទ​ឈប់បាញ់​នឹង​ចូលជាធរមាន​ ចាប់ពីព្រឹក​ថ្ងៃចន្ទ ១២កញ្ញា​ទៅ​ដែលជា​ថ្ងៃបុណ្យ​ពិសិដ្ឋមួយ​​របស់​អ្នកកាន់​សាសនា​អ៊ីស្លាម។​

រុស្ស៊ី​និង​អាមេរិក​ក៏ព្រមព្រៀងគ្នា​លើ​ផ្លូវផង​ទាំងឡាយ​​ដែល​ត្រូវប្រើ​​សម្រាប់​ដឹកជញ្ជូន​ជំនួយ មនុស្សធម៌​ទៅផ្គត់ផ្គង់​ឧបត្ថម្ភ​ដល់បណ្តាជន​នៃក្រុងណា​ដែលជាប់​ក្នុងការ​ឡោមព័ទ្ធ។​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ