អានតួអត្ថបទ
អង់គ្លេស

ករណី​មេរោគ​អេបូឡា​លេច​ឡើង​ជា​ថ្មី​នៅ​អឺរ៉ុប​

មេរោគ​​​អេបូឡា​​បាន​​លេច​ឡើង​ជា​ថ្មី​​នៅ​អឺរ៉ុប​​កាល​ពី​​ថ្ងៃ​​ចន្ទ​​ម្សិលមិញ​គឺ​​នៅ​​ប្រទេស​​អង់គ្លេស។​ គិលានុប្បដ្ឋាយិកា​​ម្នាក់​​ដែល​​ទើប​​វិល​​ត្រឡប់​​មក​​ពី​​ប្រទេស​អាហ្រ្វិក​​សេរ៉ាឡេអូន​បាន​​ឆ្លង​​មេ​រោគ​​​អេបូឡា​បន្ទាប់ពី​គ្រូពេទ្យ​​ពិនិត្យ​អការៈ​រោគ​រួច។ ​អ្នកជម្ងឺ​ត្រូវ​​បាន​​គេ​បញ្ជូន​​ទៅ​​កាន់​​មន្ទីរ​ពេទ្យ​​​មួយ​​​នៅ​​តំបន់​ Glasgow ​ដើម្បី​​ទទួល​​ការព្យាបាល​​​​នៅ​​ដាច់​​ឆ្ងាយ​​ពី​​គេ។​​ 

Freetown, Sierra Leone, en décembre 2014.
Freetown, Sierra Leone, en décembre 2014. REUTERS/Baz Ratner
ផ្សាយពាណិជ្ជកម្ម

គិលានុប្បដ្ឋាយិកា​អង់គ្លេស​ម្នាក់​ដែល​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​សេរ៉ាឡេអូន បាន​ធ្វើ​ដំណើរ​មក​ដល់​តំបន់​អេកូស​ហើយ​​កាលពី​យប់​ថ្ងៃ​អាទិត្យ​មុន ។ ជាបន្ទាន់​ភ្លាម​នេះ គាត់​ត្រូវ​បាន​គេ​ដឹក​ចូល​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ដែរ​កាលពី​ម្សិលមិញ​ ​ដោយសារ​គាត់​មាន​អាការៈ​ឈឺ។ អ្នក​ជម្ងឺ​នេះ ត្រូវ​បាន​គេ​ដាក់​នៅ​ដាច់​ឆ្ងាយ​ពី​គេ​ដែរ។

 
យោងតាម​អ្នក​ទទួល​ខុសត្រូវ​ម្នាក់​នៃ​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​នៅ​តំបន់​​ Glasgow -អ្នក​ជម្ងឺ​ពុំទាន់​មាន​អការៈ​រោគ​គួរ​ឲ្យ​ព្រួយបារម្មណ៍​ទេ​នៅ​ពេល​នេះ។ មិនតែប៉ុណ្ណោះ​អាជ្ញាធរ​តំបន់ បាន​អះអាង​ប្រាប់​ដែរ​ថា ចាប់តាំង​ពី​វិល​ត្រឡប់​មក​ដល់ Glasgow​វិញ  អ្នក​ជម្ងឺ មាន​ទំនាក់​ទំនង​ជាមួយ​​មនុស្ស​តែ​ម្នាក់​គត់​។ ប៉ុន្តែ​ដើម្បី​បង្កា​ការពារ​ទុក​ជាមុន អាជ្ញាធរ​Glasgow  ខិតខំ​តាម​ស្វែងរក ការ​ទាក់ទង ​ជាមួយ​បណ្តា​អ្នក​ដំណើរ​ទាំង​អស់​ដែល​បាន​ជិះ​យន្តហោះ​រួម​ជាមួយ​អ្នកជម្ងឺ​។

រដ្ឋាភិបាល​តំបន់​អេកូស​បាន​ថ្លែង​បញ្ជាក់​ទៀត​ថា” គិលានុប្បដ្ឋាយិកា​​ឆ្លង​មេរោគ​អេបូឡា​ នឹង​ត្រូវ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យេ​ឯកទេសក៍​មួយ​នៅ​ឯ​ទីក្រុងឡុងដ្រ៍​ គឺ​នៅ Royal Free Hospital ឲ្យ​បាន​យ៉ាង​ឆាប់​រហ័ស​បើ​សិន​ជា​គេ​អាច​ធ្វើ​ទៅ​បាន។

នៅ ​Royal Free Hospital​នេះ​ហើយ​ដែល​គិលានុប្បដ្ឋាក​ស្ម័គ្រចិត្ត​មា្នក់​សញ្ជាតិ​អង់គ្លេស​ធ្លាប់​បាន​ចូល​ព្យាបាល​ខ្លួន​កាលពី​ប៉ុន្មាន​ខែ​មុន​បន្ទាប់​ពី​បាន​ឆ្លង​មេរោគ​អេបូឡា​នៅ​សេរ៉ាឡេអូន។
សូមបញ្ជាក់ថា អង់គ្លេស​គឺ​ជា​ប្រទេស​មួយ​មាន​ឆន្ទៈ​ដ៏​ស្រួចស្រាវ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​មេរោគ​អេបូឡា​និង​បាន​ផ្តោត​ការយកចិត្តទុកដាក់ខ្លាំង​ទៅ​លើ​ប្រទេស​សេរ៉ាឡេអូន​ ​ដែល​ជា​អតីត​អាណានិគម​របស់​អង់គ្លេស។

កាលពី​ខែ​តុលា​មុន អង់គ្លេស​បាន​បញ្ជូន​កងទ័ព​ខ្លួន​ចំនួន ៧៥០​នាក់ នាវា​ដឹក​សម្ភារះ​ពេទ្យ​សំរាប់​ការព្យាបាល​មួយ​គ្រឿង និង​ឧបត្ថម្ភភាគចក្រ​៣​គ្រឿង​ទៅ​កាន់​សេរ៉ាឡេអូន ដែល​នៅ​ទីនោះ អង់គ្លេស​បាន​សង់ មន្ទីរព្យាបាល​រោគ​ជា​ច្រើន​កន្លែង៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ