អានតួអត្ថបទ
បទសម្ភាស

លោក យឹម សុវណ្ណ៖​«​ខ្ញុំ​បាន​ឮ​បក្ស​ប្រជាជន​និយាយ​ថា ចាំ​បាច់​ត្រូវ​ផ្លាស់​ប្តូរ​សមាសភាព​គ​.ជ.​ប​»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុបារាំង​អន្តរជាតិ ​នៅ​ថ្ងៃ​អង្គារទី​៥​ វិច្ឆិកា​នេះ គឺ​លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ។ លោកយឹម​ សុវណ្ណ​ដែល​បាន​ស្ថិត​នៅ​ក្នុង​ក្រុម​ការងារ​ចរចា​​របស់​គណបក្ស​សង្គ្រោះជាតិ​ នៅ​ក្នុង​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ថ្លែង​ថា កិច្ច​ប្រជុំរវាង​គណបក្ស​នយោបាយ​ទាំង​ពីរ​ មិន​បរាជ័យ​ទាំង​ស្រុង​នោះ​ឡើយ។ មាន​ប្រសាសន៍​នៅ​ក្នុង​បទសម្ភាស​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ លោក​យឹម សុវណ្ណ​បញ្ជាក់ថា លោក​បាន​ឮ​ឆន្ទៈ​មួយ​ចំនួន​របស់​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​និយាយ​អំពី​ការ​ផ្លាស់​ប្តូរ​សមាសភាព​គ.ជ.ប និង​ការ​កែ​ទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ រូបថត​នៅ​ព្រឹក​ថ្ងៃទី៥វិច្ឆិកា ២០១៣នេះ
លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ រូបថត​នៅ​ព្រឹក​ថ្ងៃទី៥វិច្ឆិកា ២០១៣នេះ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ