អានតួអត្ថបទ
បទសម្ភាស

លោក ប៉ូ សំណាង៖ យុទ្ធនា​ការ​​អប់រំ​​ស្តី​ពី​គ្រោះ​​ថ្នាក់​​ចរាចរណ៍​​សំខាន់ ​នៅ​​ក្នុង​​ពិធី​​បុណ្យ​​អុំទូក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI នៅ​ថ្ងៃ​នេះ គឺ​លោក ប៉ូ សំណាង ប្រធាន​មជ្ឈ​មណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម។ នៅមុន​ពិធី​បុណ្យ​អុំទូក​បី​ថ្ងៃ មជ្ឈ​មណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម បាន​ប្រើ​ប្រាស់​កំលាំង​យុវជន​ស្ម័គ្រ​ចិត្ត​ប្រមាណ​ជា​៩០​នាក់ ដើម្បី​ធ្វើ​យុទ្ធនា​ការ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ជូន​ដល់ ប្រជាពលរដ្ឋ ជាពិសេស​កីឡាករ​អុំទូក អោយ​យល់ដឹង​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍។ គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​កំពុង​ក្លាយ​ជា​ក្តី​ព្រួយ​បារម្ភ​របស់​មនុស្ស​គ្រប់​គ្នា ខណៈ​ដែល​ថ្ងៃទី១នៃ​ពិធី​បុណ្យ​អុំ​ទូក មាន​អ្នក​ស្លាប់​រហូត​ដល់​១១​នាក់។ លោក ប៉ូ សំណាង ប្រធាន​មជ្ឈ​មណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម បាន​និយាយ​ថា បច្ចុប្បន្ន គ្រោះថ្នាក់​ចរាចរណ៍ បាន​ក្លាយ​ជា​មជ្ជុ​រាជ​ជួរ​មុខ ដែល​ធ្វើ​អោយ​ពលរដ្ឋ​ខ្មែរ​ស្លាប់​ជា​រៀង​រាល់​ថ្ងៃ​។

លោក ប៉ូ សំណាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិ និងសីលធម៌សង្គម។
លោក ប៉ូ សំណាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិ និងសីលធម៌សង្គម។ @​ ប៉ូ សំណាង
ផ្សាយពាណិជ្ជកម្ម

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ