អានតួអត្ថបទ
វៀតណាម-អាមេរិក-​ចិន

អាមេរិក​​ប្រគល់​​នាវា​​ល្បាត​ថ្មីៗ​ទៀត​​​​ទៅ​​អោយ​​​វៀតណាម​

សហរដ្ឋអាមេរិក ទើប​នឹង​ប្រគល់​​នាវា​​​ល្បាត​ដែនសមុទ្រ​ថ្មីៗ​​ចំនួន​៦​គ្រឿង​​ដែលមានតម្លៃ ​២០​ លាន​​ដុល្លារអាមេរិក​ទៅ​​អោយ​ប្រទេស​​វៀតណាម​​នៅ​​ក្នុងក្របខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​មូយ​​ដែល​​​​ចុះហត្ថលេខា​ក្នុង​ឆ្នាំ​២០១៦ ​។ ភាព​ជា​ដៃគូ​ជាយុទ្ធសាស្ត្រ​រវាង​​អតីត​​គូ​សត្រូវ ​ទាំង​ពីរ​​ប្រទេស​នេះ​ បាន​ឈាន​​​​ដល់​​កំពូល​​​ជា​​ថ្មី-នេះ​បើយោង​តាម​ការវាយតម្លៃ​របស់​ឯកអគ្គរដ្ឋទូត​​អាមេរិក​ប្រចាំទីក្រុង​ហាណូយ។

ល្បាតជើងទឹកបានដើរនៅលើនាវាផ្ទុកយន្តហោះ USS Carl Vinson បន្ទាប់ពី នាវានេះ បានចតនៅកំពង់ផែមួយនៅដាណាង ប្រទេសវៀតណាមកាលពីថ្ងៃទី ៥ ខែមីនាឆ្នាំ ២០១៨ REUTERS / Kham
ល្បាតជើងទឹកបានដើរនៅលើនាវាផ្ទុកយន្តហោះ USS Carl Vinson បន្ទាប់ពី នាវានេះ បានចតនៅកំពង់ផែមួយនៅដាណាង ប្រទេសវៀតណាមកាលពីថ្ងៃទី ៥ ខែមីនាឆ្នាំ ២០១៨ REUTERS / Kham REUTERS/Kham
ផ្សាយពាណិជ្ជកម្ម

នាវាល្បាត​​របស់​អាមេរិក​ថ្មីៗ​​ចំនួន​៦​គ្រឿង ដែល​ប្រគល់​​អោយ​ដល់​ប្រទេស​វៀតណាម​​​​​នៅ​ក្នុង​ក្របខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​​មួយ​ដែល​ចុះ​ហត្ថលេខា​នៅ​​​ឆ្នាំ​២០១៦​ បាន​ធ្វើដំណើរ​មកដល់​កោះ​ Phu Quoc ក្នុង​ភាគ​និរតី​នៃ​​ប្រទេស​វៀតណាម។

ស្របគ្នានេះដែរ  នាវា​កកងទ័ពជើងទឹកចិន​​​​ប្រមាណ​ជា ​៤០ ​គ្រឿង ​ក៏​ព្រម​ទាំង​នាវា​ផ្ទុក​យន្តហោះ​មួយ​គ្រឿង​ បានធ្វើ​​សមយុទ្ធ​​​​ជើងទឹក​​​​នា​​សប្តាហ៍​នេះ ​​នៅ​​​ក្នុងតំបន់​​ចរាចរ​​​​ពាណិជ្ចកម្ម​ខុសច្បាប់ ក្នុង​សមុទ្រ​ចិន​ខាង​ត្បូងដែលជាតំបន់ដ៏រស៊ើប។​

ជាការពិត ដែន​​សមុទ្រ​​យុទ្ធសាស្រ្ត​​នេះស្ទើរតែទាំងស្រុង​ ត្រូវបាន​ប្រទេសចិន​ទាមទារ ថាជាដែ​ន​អធិបតេយ្យ​បស់ខ្លួន​​ ក៏ប៉ុន្តែ​​ក្រុម​ប្រទេស​ជាច្រើន​ដែល​ស្ថិត​នៅ​ជាប់​តំបន់​នោះ ​បាន​​បដិសេធគ្រប់ៗគ្នា​​ជាអាទិ៍​​​ប្រទេស​នាំ​មុខ​គេ ​គឺ ​វៀតណាមនេះតែម្តង។​

ក៏​ដូច​ជា​ប្រទេសជិតខាងនានា​របស់ខ្លួនដែរ​​ ទីក្រុង​ហាណូយ តែងតែ​ខិតខំ​ស្វែង​រក​សមតា​ជានិច្ច រវាង​​​​ប្រទេស​​​មហា​យក្ខ​​ទាំងពីរ​ ​​ចិន​និង​អាមេរិក។ ទន្ទឹមនេះដែរវៀតណាម បាន​បន្ត​យុទ្ធសាស្ត្រ​​ខិត​​ជិត​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន ​ដោយហេតុថា ​កាលពី​​៣​សប្តាហ៍​មុន​នេះ គេ​ឃើញ​​វត្តមាន​នាវា​ផ្ទុកយន្តហោះ​ដ៏​អសា្ចរ្យ​​មួយ​គ្រឿង​របស់​អាមេរិក ​​ឈ្មោះ Carl Vinson ​បានចូល​មក​សំចត​ជា​ប្រវត្តិសាស្ត្រ​នៅ​លើ​ជ្រោយ​សមុទ្រ​ប្រទេស​​​វៀតណាម។​

ម្យ៉ាងទៀត ក្រៅពី​នាវា​ល្បាត​​ចំនួន​៦​គ្រឿងនោះ  សហរដ្ឋអាមេរិក នៅសប្តាហ៍នេះ ក៏​បាន​ប្រគល់​អោយទីក្រុងហាណូយ​ផងដែរ​នៅ​ ​មជ្ឈមណ្ឌល​សម្រាប់​ហ្វឹកហ្វឺន​មួយ និង​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​ផ្សេងទៀត​សម្រាប់​​ថែជូសជុល៕​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ