ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/07 12h00 GMT
កម្ពុជា

លោក សម រង្ស៊ី នៅ​មិន​ទាន់​ទទួល​បាន​លិខិត​ព្រះ​រាជទាន​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ​កម្ពុជា​នៅ​ឡើយ​ទេ

media  
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោកសម រង្ស៊ី

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី​បាន​ផ្ញើលិខិត​មួយ​ថ្វាយ​ព្រះមហាក្សត្រ ព្រះបាទ​ព្រះបរមនាថ នរោត្តម សីហមុនី ដើម្បី​សុំអោយ​ព្រះអង្គ ព្រះរាជទាន​លើក​លែង​ទោស​ដល់​រូបលោក។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក​យឹម សុវណ្ណ​បាន​បញ្ជាក់ថា លោក​សម រង្ស៊ី​ពិតជា​បាន​សរសេរ​លិខិត​ស្នើសុំ​ព្រះរាជ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​មែន។ ព្រះរាជទាន​លើកលែងទោស ដែល​លោក​សម រង្ស៊ី​អះអាងថា វា​នឹង​អនុញ្ញាតអោយ​លោក​មានឱកាស​វិល​ចូល​បម្រើ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ។ ក៏ប៉ុន្តែ​រហូត​មកដល់​ពេលនេះ លោក​នៅ​មិនទាន់​បានទទួល​លិខិត​ព្រះរាជទាន​លើកលែងទោស​នោះ​នៅឡើយ​ទេ។

លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង​សង្គ្រោះ​ជាតិ មិនទាន់​ទទួល​បានការលើក​លែង​ទោស​ពី​ព្រះមហាក្សត្រ​កម្ពុជា​នៅឡើយ​ទេ​ រហូតមកដល់​ថ្ងៃ​អង្គារ ទី៩ កក្កដា​នេះ។ 

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ប្រាប់វិទ្យុ​បា​រាំង​RFIថា បន្ទាប់ពី​មាន​លិខិត​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ខ្មែរ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី រួចមក គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​ទទួលបាន​ការឆ្លើយតប​យ៉ាង​ណាមួយ​ ស្តីពី​ការ​លើក​លែង​ទោស​ដល់​លោក សម រង្ស៊ី​នៅឡើយ​ទេ ពី​ព្រះបរមរាជវាំង។
 
គួររំលឹកថា នៅក្នុង​លិខិត​សរសេរ នៅ​ថ្ងៃទី១៣មិថុនា ​ពី​ប្រទេស​បារាំង លោក​សម រង្ស៊ី បាន​សរសេរ​ទូលថ្វាយ​ព្រះមហាក្សត្រ អំពី​ប្រសាសន៍​របស់លោក​នាយក​រដ្ឋមន្ត្រី។ លោក​សម រង្ស៊ី​សរសេរ​យ៉ាង​ដូច្នេះ​ថា «នៅ​ថ្ងៃទី១០ និង​ទី១១មិថុនា នៅ​ខេត្តពោធិ៍សាត់ និង​កំពង់ឆ្នាំង សម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ទាក់ទង​នឹង​ការវិលត្រឡប់​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​វិញ​របស់​ទូលបង្គំ។ ទូលបង្គំ​យល់ឃើញថា កាយវិការ និង​ប្រសាសន៍​របស់​សម្តេច​ហ៊ុន សែន​ ជា​សញ្ញា​បង្ហាញ​អំពី​ឆន្ទៈ​នៃ​ការសម្របសម្រួល និង​ការដោះស្រាយ​បញ្ហា​ដែល​ទាក់ទង​នឹង​ការបង្រួបបង្រួម​ជាតិ ដោយ​ការ​ផ្តល់ឱកាស​អោយ​ទូលព្រះបង្គំ ប្រធាន​គណបក្សជំទាស់​ធំជាងគេ​ ក្នុង​ប្រទេស​កម្ពុជា បាន​ចូលរួម​ធ្វើ​សកម្មភាព​នយោបាយ ដោយ​ស្មើភាព​គ្នា​ក្នុងការ​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​​ នៅ​ថ្ងៃទី២៨កក្កដា​ខាងមុខនេះ»។
 
ទាក់ទិន​នឹង​ការវិលត្រឡប់​ចូលមក​កម្ពុជា​វិញ​របស់លោក សម រង្ស៊ី​នេះ  លោក យឹម​សុវណ្ណ
បាន​អះអាង លោក សម រង្ស៊ី និង​មាន​វត្ត​មាននៅ​កម្ពុ​ជា មុន​ថ្ងៃ​បោះឆ្នោត ២៨ កក្កដា​នេះ។
 
តែ​ទោះជា​យ៉ាងណា លោក សម ប្រជាមាណិត អ្នកនាំ​ពាក្យ​ក្រសួងយុត្តិធម៌ បាន​បញ្ជាក់ថា រហូតមកដល់​ថ្ងៃ​អង្គារ​នេះដែរ ក្រសួងយុត្តិធម៌ មិនដែល​ទាំង​ឃើញ​លិខិត​សុំ​ការលើកលែង​ទោស​របស់​លោក សម រង្ស៊ី​ផង៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ