អានតួអត្ថបទ
កម្ពុជា

ត្រី​ឡើង​ពី​ថ្ងៃ​៣១ធ្នូ ដល់​ថ្ងៃ​ទី​៨​មករា

ក្រសួង​កសិកម្ម​បាន​ប្រកាស​ផ្តល់​ព័ត៌មាន​ដល់​ប្រជាជន​ខ្មែរ ដែលជាអ្នក​ធ្វើ​ត្រី​ប្រហុក ផ្អក និង​ត្រី​ឆ្អើរ​អំពី​ថ្ងៃ​ដែល​ត្រី​ឡើង​ពី​ថ្ងៃ​ទី​៣១​ធ្នូ​ដល់​ថ្ងៃ​ទី​៨​មករា ដើម្បី​អោយ​ពួកគេ​ទៅ​ទិញ​ត្រី។ លោក​ណៅ ធួក​ប្រធាន​រដ្ឋបាល​ជនផល​បាន​អះអាង​អំពី​កំណើន​ត្រី និង​តម្លៃ​ត្រីប្រហុក​ចុះថោក នៅ​ឆ្នាំ​នេះ។

រដូវ​ត្រីប្រហុក​នៅតាម​បឹង​ទន្លេសាបចាប់​មាន​ពី​ថ្ងៃ​ទី ៣១​ធ្នូ ២០១១ដល់​ថ្ងៃ​ទី ៨ មករា ២០១២
រដូវ​ត្រីប្រហុក​នៅតាម​បឹង​ទន្លេសាបចាប់​មាន​ពី​ថ្ងៃ​ទី ៣១​ធ្នូ ២០១១ដល់​ថ្ងៃ​ទី ៨ មករា ២០១២ ©RFI/ ស៊ីវ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ជាព័ត៌មាន​សម្រាប់​ប្រជាជន​ខ្មែរ​អ្នក​ធ្វើ​ត្រីប្រហុក រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម​បាន​ប្រកាស​ជូន​ព័ត៌មាន​អោយ​ដឹង​អំពី​ថ្ងៃ​ត្រូវ​ទិញ​ត្រី​ធ្វើ​ប្រហុក ផ្អក និង​ត្រី​ឆ្អើរ​ដែលស្ថិត​នៅ​ចន្លោះ​ថ្ងៃ​ទី​៣១​ធ្នូ និង​ថ្ងៃ​ទី​៨​មករា​នេះ។

លោក​ណៅ ធួក​ប្រធាន​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម​បាន​ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា រដ្ឋបាល​ជលផល​ត្រូវ​ជូនដំណឹង​ដល់​ប្រជាពល​រដ្ឋ ដូច​រៀងរាល់​ឆ្នាំ​ដើម្បី​ផ្តល់​ព័ត៌មាន​អោយ​ពិតប្រាកដ​អំពី​ថ្ងៃ​ពេលវេលា​ដែល​ត្រូវ​ទិញ​ត្រី។ លោក​ណៅ ធួក​បាន​បន្ត​ថា​បន្ទាប់​ពី​រយៈពេល​ដើម​ខែ​មករា​នេះ ​ត្រី​នឹង​ឡើង​ម្តង​ទៀត​នៅ​ដើម​ខែ​កុម្ភៈ ក្នុង​អំឡុង​សប្តាហ៍​ទី​មួយ។

ប្រធាន​រដ្ឋបាល​ជលផល​អះអាង​ថា​ត្រី​ឆ្នាំ​នេះ​មាន​កំណើន​បន្ទាប់​ពី​ការអនុវត្តន៍​ការបិទ​ឡូត៍​នេសាទ​ទ្រង់ទ្រាយ​ធំ និង​ការ​បង្ក្រាប​បទល្មើស​នេសាទ​មក។ លើស​ពី​នេះ​តម្លៃត្រី​ក៏​បាន​ចុះ​ថោក​ពាក់​កណ្តាល បើប្រៀបធៀប​នឹង​ឆ្នាំ​មុន​ដែរ។

នៅក្នុង​គោលដៅ​សង្គ្រោះ​ធនធាន​មច្ឆា​ជាតិ នៅក្នុង​តំបន់​បឹងទន្លេសាប និង​ប្រើប្រាស់​ធនធាន​នេះ​ប្រកបដោយ​ចីរភាព កាល​ពី​ថ្ងៃ​ទី​២៧​ធ្នូ​កន្លង​ទៅ លោក​ឧបនាយករដ្ឋមន្ត្រី​ប៊ិន ឈិន ប្រធាន​គណៈកម្មាការ​អធិការកិច្ច​លើ​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ឡូត៍​នេសាទ​ជុំវិញ​បឹង​ទន្លេសាប​បាន​ប្រកាស​សេចក្តី​សម្រេច​បញ្ជា​អោយ​មាន​ការអនុវត្តន៍​ជំហាន​ទី២​ស្តីពី​ការបង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប​នេះ។

រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​ប្រើ​វិធានការ​ធ្ងន់ធ្ងរ កាលពីខែវិច្ឆិកា​កន្លងទៅ​ដើម្បី​បង្រ្កាប​បទល្មើស​ជលផល​ដែល​បាន​កើនឡើង​ឥតឈប់ឈរ នៅ​តាម​បណ្តា​ខេត្ត​ជុំវិញ​បឹងទន្លេសាប រហូត​ដល់​រដ្ឋាភិបាល​បាន​សម្រេច​ដក​ហូត​ មក​វិញ​ទៀត ឡូត៍​របស់​រដ្ឋ ទាំង​៣៥​ពី ​ឯកជន ​ដែល​រដ្ឋ​បាន​ផ្តល់​ឲ្យ​ធ្វើ​អាជីវកម្ម​កន្លងមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ