ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/06 12h00 GMT
អាស៊ី

ប្រជាជន​ឥណ្ឌា​​បោះឆ្នោត​រើស​តំណាងរាស្ត្រ​ ក្នុង​ភាព​តានតឹង​​ផ្នែក​​​សាសនា​

media  
បេក្ខជន​​ ​Narendra Modi មកពី​បក្ស​ជាតិនិយម​ហិណ្ឌូ ត្រូវ​គេ​រំពឹង​ថា អាច​ទទួលជោគជ័យ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឥណ្ឌា ឆ្នាំ​២០១៤នេះ។ REUTERS/Amit Dave

ថ្ងៃ​ចន្ទ​៧មេសា​នេះ ប្រជាជន​ឥណ្ឌា​នាំគ្នា​ទៅ​បោះឆ្នោត​​​រើស​តំណាង​​រាស្ត្រ​​។ អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​​បោះឆ្នោត មាន​ប្រមាណ​ជា​​៨១៤លាននាក់ គឺ​​លើស​ពី​អ្នក​បោះឆ្នោត​ឆ្នាំ​២០០៩ ដល់​ទៅ​ ១០០លាននាក់​។ ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៤នេះ​ គេរំពឹង​ថា​​​ ​​លោក ណារេនដ្រា ម៉ូឌី Narendra Modi បេក្ខជន​មានប្រជាប្រិយភាព​​មកពី​បក្ស​ជាតិ​និយម​​ហិណ្ឌូ​ ​អាច​ទទួល​ជ័យជំនះ​លើ​លោក​ ​រ៉ាហ៊ូល ហ្កាន់ឌី ​Rahul Gandhi បេក្ខជន​​​​បក្សសមាជ​ ជាបក្ស​​កាន់អំណាច​​​​​ឥណ្ឌា។ ​​បក្ស​ជាតិនិយម​ហិណ្ឌូ​​បាន​ចោទ​បក្ស​កាន់អំណាច​ថា បរាជ័យ​ក្នុង​ការ​​កែលំអ​​ជីវិត​រស់​នៅ​របស់​អ្នកកាន់​សាសនា​អ៊ីស្លាម​ក្នុង​ស្រុក។

នៅ​ថ្ងៃ​ចន្ទ​នេះ ​ប្រជាជន​ឥណ្ឌា​​​មាន​មិន​តិច​ជាង​៨១៤លាននាក់​នោះទេ ដែល​ត្រូវ​ទៅ​បោះឆ្នោត​រើស​តំណាងរាស្ត្រ​អាណត្តិ​ថ្មី។ ការបោះឆ្នោត​ជាតិ​ឆ្នាំ ២០១៤នេះ ធ្វើឡើង​​ជា​៩ដំណាក់កាល ហើយ​ត្រូវ​​បិទបញ្ចប់​នៅ​ថ្ងៃ​១២ឧសភា​ខាងមុខ។ យោងតាម​ការ​​ស្ទាបស្ទង់​មតិ ​លោក​ ណារេនដ្រា​​ ម៉ូឌី ជា​បេក្ខជន​​​មានប្រជាប្រិយភាព​ មកពី​បក្ស​ជាតិនិយម​ហិណ្ឌូ អាច​នឹង​ទទួល​ជោគជ័យ​លើ​​ ​​លោក​រ៉ាហ៊ូល ហ្កាន់ឌី​ ​មកពី​បក្ស​សមាជ​​ដែល​ជា​បក្ស​កាន់​អំណាច​​​បច្ចុប្បន្ន។ លោក​ណារេនដ្រា ​ជា​អ្នក​កាន់កាប់​រដ្ឋហ្គូចារ៉ាត នៅ​ភាគខាងលិច​ ចាប់​តាំងពី​ឆ្នាំ​២០០១មក។ ​​លោក​រ៉ាហ៊ូលវិញ​ ​ជា​កូនប្រុស​របស់​លោកស្រី​សូញ៉ា ហ្កាន់ឌី​ ​ប្រធាន​បក្ស​សមាជ​ឥណ្ឌា​សព្វថ្ងៃ។

ក្រោយ​ឡើងកាន់​អំណាច​​​១០ឆ្នាំ​មកនេះ បក្ស​សមាជ​បាន​ធ្លាក់​​​ប្រជាប្រិយភាពខ្លាំង​​ ដោយសារ​តែ​​សេដ្ឋកិច្ច​​ឥណ្ឌា​ជួប​អតិផរណា​​ និង​​​កំណើន​យឺតយ៉ាវ។ ​​ប្រឈម​នឹង​បក្ស​កាន់​អំណាច ​​ បក្ស​ជាតិ​និយម​ហិណ្ឌូ​របស់​លោក​​​លោក ណារេនដ្រា​ ​​ម៉ូឌី ​បាន​លើកឡើង​ពី​គោលនយោបាយ​ជំរុញសំទុះ​សេដ្ឋកិច្ច ​ការវិនិយោគ​ និង​​​ជួយ​អោយ​ប្រជាជន​អោយ​មានការងារធ្វើ ដើម្បី​ឃោសនា​រក​សម្លេង​ឆ្នោត​ពីប្រជាជន។ ​

នៅថ្ងៃ​អាទិត្យ​​​នេះ​ ​លោក​​ណារេនដា ម៉ូឌី ​បានចោទ​បក្ស​សមាជ​ ដែល​ជា​បក្ស​កាន់អំណាច ​ថា​បរាជ័យ​​ក្នុង​ការ​រៀបចំ​​កែលំអ​​ជីវិត​រស់នៅ​របស់​អ្នកកាន់​សាសនា​អ៊ីស្លាម​​ដែល​មាន​១៣​ភាគរយ ក្នុង​ចំណោម​ប្រជាជន​ជាង​១ពាន់​២​រយ​លាននាក់​ ក្នុង​ប្រទេស។ ​ដោយឡែក​ ​កន្លងមក បក្ស​ជាតិ​និយម​ហិណ្ឌូខ្លួន​ឯងផ្ទាល់​ ធ្លាប់​រង​​ការ​​ចោទប្រកាន់​ថា បាន​ញុះញង់​​អោយ​មាន​ភាព​តានតឹង​​​​ផ្នែក​សាសនា។ ​​​​រដ្ឋហ្គូចារ៉ាតភាគខាងលិច​ឥណ្ឌា ​របស់​បេក្ខជន​ណារេនដ្រា​ ​មកពី​​បក្ស​ជាតិនិយម​ហិណ្ឌូ បាន​រង​អំពើហិង្សា​បង្ហូរឈាម​ គួរអោយ​កត់សំគាល់ ​ជា​អំពើហិង្សា​​បង្ក​ឡើង​​ដោយ​ជម្លោះ​សហគមន៍​សាសនា ក្នុង​​ឆ្នាំ​២០០២។ អំពើហិង្សា​កាលណោះ ​​បាន​សម្លាប់​មនុស្ស​ជាង​១ពាន់នាក់ ភាគច្រើន​ជា​អ្នកកាន់សាសនា​អ៊ីស្លាម។ ​

តុលាការ​ឥណ្ឌា​មិនបាន​ចាប់ទោស​កំហុស​លោក​ណារេនដ្រា​ ដែល​​​ជាអ្នកគ្រប់គ្រង​រដ្ឋ​ហ្គូចារ៉ាត​នោះទេ។ ប៉ុន្តែ កងកម្លាំង​ការពារ​រដ្ឋនេះ បាន​រង​ការចោទប្រកាន់​ថា ​អសកម្ម​ក្នុង​ការការពារ​សន្តិសុខ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ