អានតួអត្ថបទ
កម្ពុជា

លោក ស៊ិន ចាន់សេរីវុត្ថា៖នឹង​មាន​ជើង​ហោះ​ហើរ​ផ្ទាល់​ពី​អាមេរិក​មក​កម្ពុជា​ក្នុង​ពេល​ដ៏​ឆាប់

អ្នក​នាំ​ពាក្យ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា លោក ស៊ិន ចាន់សេរីវុត្ថា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ពុធនេះ​ថា នឹង​មាន​ជើង​ហោះ​ហើរ​ផ្ទាល់​ពី​អាមេរិក មក​កម្ពុជា​ក្នុង​ពេល​ដ៏​ឆាប់។ សេចក្ដី​សម្រេច​នេះ​ធ្វើ​ឡើងនៅ​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិកា​រដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល​កម្ពុជា និង​លោក W phatrick Murphy ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​ចន្ទ។ 

Meeting of Mao Havanal and W Patrick Murphy
Meeting of Mao Havanal and W Patrick Murphy © @រដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល
ផ្សាយពាណិជ្ជកម្ម

សូម​ជម្រាប​ជូន​ថា កិច្ច​ព្រមព្រៀង​ហោះហើរ​ត្រង់​ពី​អាមេរិក​មក​កម្ពុជា បាន​បើក​ការ​ចរចា​តាំង​តែ​ពី​ឆ្នាំ២០១៤ តែ​ទើប​មាន​ការ​ព្រមព្រៀង​នៅ​ឆ្នាំ​២០២០​នេះ។ ទន្ទឹម​នឹង​ការអនុញ្ញាត្ត​ឲ្យ​មាន​ការ​ហោះ​ហើរត្រង់​ពី​អាមេរិ​មក​កម្ពុជា នៅ​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​កម្ពុជា និង​អាមេរិក​ជជែក​មិន​ទាន់​ត្រូវ​រ៉ូវ​គ្នា។

បញ្ហា​នៅ​ត្រង់​ថា មិន​ទាន់​មាន​ការ​ឯកភាព​នៅ​ក្នុង​ប្រើប្រាស់​ពាក្យ​បច្ចេក​ទេស ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​ចង់​បាន​កិច្ច​ព្រមព្រៀង​លក្ខណៈ​បច្ចេក​ទេស​ផ្ទាល់​ខ្លួន។ ក្នុង​ន័យ​នេះ ក្រុមហ៊ុន​អាកាស​ចរណ៍​អាមេរិក​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​សេវាកម្ម​ផ្ទៃ​ដី​ដោយ​ភាគី​អាមេរិ​កខ្លួន​ឯង​ផ្ទាល់ ដើម្បី​ទប់​ស្កាត់​បញ្ហា​អន្តិសុខ។ ប៉ុន្តែ​ការ​ទាមទារ​នេះ​បាន​ប៉ះ​ពាល់​ដល់​កិច្ច​ព្រមព្រៀង​សម្បទាន​របស់​ក្រុមហ៊ុន​អាកាសចរណ៍​បារាំង។  តែ​យ៉ាង​ណា​មិញ អ្នក​នាំ​ពាក្យ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា លោក ស៊ិន ចាន់សេរីវុត្ថា បាន​គូសបញ្ជាក់​ថា នេះ​គ្រាន់​តែ​បញ្ហា​បន្តិច​បន្តួច ដែល​អាច​ជជែក​គ្នា​បាន។

អ្នក​នាំ​ពាក្យ​ដដែល​បាន​លើក​ឡើង​ទៀត​ថា កិច្ច​ព្រមព្រៀង​ហោះហើរ​ផ្ទាល់​ពីអាមេរិ​មក​កម្ពុជា​គឺជា​ផ្នែកមួយ​លើក​កម្ពស់​ពាណិជ្ជកម្ម ទេសចរណ៍ និង​ការ​វិនិយោគ ពី​អាមេរិក ហើយ​បន្ថែម​លើ​នេះ លោក W phatrick Murphy ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ផ្ដល់​ទំនុក​ចិត្ត​ដល់​កម្ពុជា​ថា កន្លែង​ណា​មានការ​ហោះ​ហើរ​ត្រង់​របស់​អាមេរិក​កន្លែង​នោះ​មាន​ការ​វិវត្តន៍​ដូចជា​ពាណិជ្ជកម្ម ទេសចរណ៍ និង​ការ​វិនិយោគ​ជា​ដើម។

លោក W phatrick Murphy ក៏​បាន​លើក​ឡើង​នៅ​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការ​ដ្ឋានអាកាស​ចរណ៍​ស៊ីវិល​កម្ពុជា​ដែរ​ថា ត្រូវ​មាន​យន្ត​ហោះ​ប្រភេទBoeing ដែល​ផលិត​នៅ​អាមេរិក​ប្រតិបត្តិ​កានៅ​ដែន​អាកាស​កម្ពុជា​។ តែ​យ៉ាង​ណា​ក៏​ដោយ គេ​នៅ​ចាំ​បាន​ថា ចន្លោះ​ឆ្នាំ​១៩៩០ ដល់​២០០០​កម្ពុជាធ្លាប់​មាន​យន្ត​ហោះ​ប្រភេទ​Boeing ប្រតិបត្តិ​ការ​ផង​ដែរ  តែ​ដោយ​សារ​កត្តា​តម្លៃ ក្រុមហ៊ុន​អាកាស​ចរណ៍ជា​ច្រើន​បាន​ប្ដូរ​ទៅ​ប្រើប្រាស់​យន្ត​ហោះ​Airbus ដែល​មាន​តម្លៃ​ទាប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ