នាទីសុខភាពនិងអនាម័យ
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
នោមទាស់ ជាជំងឺអ្វី ?
បត់ជើងតូចញយ បត់ជើងតូចហើយតែមានអារម្មណ៍ថាមិនអស់ បត់ជើងតូចមានការឈឺចាប់ … ហេតុអ្វីបានជាដូច្នេះ ? នេះជាអាកាៈជំងឺមួយចំនួនដែលយើងមានទម្លាប់ហៅថា នោមទាស់។ អាការៈបែបនេះ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរទៅថ្ងៃមុខដែរឬទេ ? តើគេអាចព្យាបាលវាឱ្យបានជាដាច់ស្រលះបានទេ ? តើនោមទាស់ជាជំងឺអ្វីឱ្យប្រាកដ ?29/06/201909:08 -
បត់ជើងតូចញឹកញាប់ ជាសញ្ញាគួរឱ្យព្រួយបារម្ភទេ ?
ជំងឺតំរងនោម ជាសរីរាង្គដ៏សំខាន់មួយ ដែលមានតួនាទីចាំបាច់ជាច្រើន មានជាអាទិ៍ការចម្រោះជាតិពុល តាមរយៈការបត់ជើងតូច។ ប៉ុន្តែ អ្នកខ្លះបត់ជើងតូចញយខ្លាំង ខ្លះក៏មិនសូវ។ តើការបត់ជើងតូចញឹកញាប់ពេក បត់ជើងតូចមានការឈឺចាប់ ជាសញ្ញាដាស់ប្រាប់ថាតំរងនោមកំពុងប្រឈមនឹងបញ្ហា ឬ ?19/06/201908:52 -
ពន្លឺភ្លើង LED អាចធ្វើឱ្យឆាប់ខូចភ្នែក និងគេងមិនលក់ !
នៅក្នុងបរិបទនៃការសន្សំសំចៃថាមពល និងភាពជឿនលឿនខ្លាំង អំពូលភ្លើងបែបបូរាណ មានខ្សែរ៉េស៊ីស្តង់ អំពូលអាឡូហ្សែន បានរលប់បាត់ពីទីផ្សារទំនើបជាបណ្តើរៗ និងលែងមានដាក់លក់សោះលើទីផ្សារអឺរ៉ុប ព្រមទាំងបណ្តាប្រទេសអ្នកមាន។ ជាជំនួសមកវិញ គេឃើញតែអំពូលភ្លើង ជំនាន់ក្រោយ ទំនើប ផ្តល់ពន្លឺខ្លាំង ហើយស៊ីភ្លើងតិច រីកសុះសាយយ៉ាងពេញនិយម ដែលមានឈ្មោះថា Light-emitting diode ឬហៅខ្លីថា LED។ ប៉ុន្តែអំពូលភ្លើងជំនាន់ថ្មីនេះ ផ្តល់ពន្លឺម្យ៉ាងដែលអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ភ្នែក និងដំណេក។07/06/201908:56 -
វិធីសម្រាលកូនដោយគ្មានការឈឺចាប់
តើស្ត្រីពរពោះអាចឆ្លងទន្លេ ដោយពុំមានការឈឺចាប់បានទេ ? ពិតបាន ! ដោយសារភាពជឿនលឿន វេជ្ជសាស្ត្រអាចជួយបង្កើតកូន ដោយពុំឱ្យអ្នកជាម្តាយរងការឈឺចាប់ខ្លាំងឡើយ។ វិធីសាស្ត្រនេះ ជួយស្ត្រីបានច្រើន ប៉ុន្តែស្ត្រីខ្លះទៀតនៅមិនទាន់ទុកចិត្តលើជំនួយវេជ្ជសាស្ត្រនេះ ដោយខ្លាចមានហានិភ័យស្ពឹកឬពិការអវៈយវៈក្រោម ។ល។ និង។ល។ តើវិធីសាស្ត្រសម្រាលកូនដោយគ្មានការឈឺចាប់ជាអ្វី ? មានគុណសម្បត្តិនិងគុណវិបត្តិយ៉ាងណា ? តើគួរខ្លាចផលវិបាកបន្ទាប់បន្សំដែរឬទេ ?31/05/201907:41 -
តើអ្វីដែលហៅថា ស្យ៉ាទិក ?
ឈឺចង្កេះចាក់ចុះទៅភ្លៅ ទៅដល់ជើងឬម្រាមជើង ការឈឺបែបនេះអាចជាអាការៈ ស្យ៉ាទិក ដែលជាទូទៅ ច្រើនបង្កឡើងដោយហេតុតែសរសៃស្យ៉ាទិក ត្រូវគាប។ តើស្យាទិកជាអ្វី ? មានរោគសញ្ញា និងការព្យាបាលយ៉ាងណា ? តើត្រូវធ្វើដូចម្តេចទើបអាចកាត់បន្ថយការឈឺចាប់ និងការពារមិនឱ្យជួបករណីស្យាទិកនេះបាន ?22/05/201908:16 -
ឆ្អឹងខ្នងនិងការឈឺចង្កេះ
ឈឺខ្នងឬឈឺចង្កេះ ? ពេលខ្លះអ្នកជំងឺផ្ទាល់ខ្លួន មិនអាចបែងចែងឱ្យបានច្បាស់ថាខ្លួនឈឺត្រង់ណាឱ្យប្រាកដផងទេ។ ប៉ុន្តែអ្វីដែលអាចអះអាងដោយគ្មានភាពសង្ស័យគឺឆ្អឹងខ្នងរបស់អ្នកកំពុងរងគ្រោះទ្រុឌទ្រោមហើយ។ តើឆ្អឹងខ្នងមានប្រយោជន៍យ៉ាងណាស ? ឆ្អឹងខ្នងអាចរងគ្រោះកើតជំងឺអ្វីខ្លះ ? តើត្រូវធ្វើដូចម្តេចទើបអាចរក្សាឆ្អឹងខ្នងឱ្យបានរឹងមាំ ?16/05/201908:30 -
ជំងឺគ្រុនចាញ់ ៖ ថ្នាំបង្ការថ្មីមានប្រសិទ្ធភាពខ្ពស់ខ្លាំង ផ្តើមចាក់សាកល្បងនៅអាហ្វ្រិក
អង្គការសុខភាពពិភពលោកសង្ឃឹមថានឹងអាចផ្តល់ថ្នាំបង្ការជំងឺគ្រុនចាញ់ ដល់កុមារបាន ១២ម៉ឺននាក់ ពីពេលនេះដល់ឆ្នាំ២០២០ ពោលគឺស្មើនឹងចំនួនពាក់កណ្តាលនៃចំនួនមរណភាពកុមារអាហ្វ្រិកអាយុក្រោម៥ឆ្នាំ ព្រោះជំងឺគ្រុនចាញ់។ យុទ្ធនាការចាក់ថ្នាំបង្ការ ទ្រង់ទ្រាយធំ ដោយប្រើថ្នាំវ៉ាក់សាំងប្រឆាំងជំងឺគ្រុនចាញ់ដំបូង បានចាប់ផ្តើមនៅប្រទេសម៉ាឡាវី កាលពីថ្ងៃអង្គារទី២៣មេសា និងនៅប្រទេសហ្កាណា និងកេនយ៉ា នៅសប្តាហ៍នេះ។ តើថ្នាំបង្ការជំងឺគ្រុនចាញ់នេះមានប្រសិទ្ធភាពយ៉ាងណា ? និងមានការប្រើប្រាស់យ៉ាងដូចម្តេចខ្លះ ?07/05/201907:49 -
អាកាសធាតុក្តៅខ្លាំង និងផលវិបាកចំពោះសរីរាង្គកាយ
អាជ្ញាធរបានប្រកាសឱ្យដឹងថានៅខែមេសា និងឧសភានេះ កម្ពុជានឹងរងអាកាសធាតុក្តៅខ្លាំង និងបានអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នទាំងអស់គ្នា ថែរក្សាសុខភាព។ អាកាសធាតុឡើងក្តៅខ្លាំងពេក ផលវិបាកចំពោះសុខភាពក៏អាចមានច្រើន ទៅតាមវ័យនិងសកម្មភាពរបស់មនុស្ស និងអាចធ្វើមានគ្រោះដល់បាត់បង់ជីវិតផង។ ប៉ុន្តែមនុស្សខ្លះងាយរងគ្រោះខ្លាំង អ្នកខ្លះក៏ធុនខ្លាំង។ តើអាកាសធាតុក្តៅខ្លាំង ជះផលវិបាកយ៉ាងណាខ្លះចំពោះសុខភាព ?01/05/201908:37 -
កីឡាជាថ្នាំព្យាបាលជំងឺរ៉ាំរ៉ៃ
ហែលទឹក ជិះកង់ ដើរ ដើរលឿន រាំ រត់ ឬធ្វើហាត់តៃឈី យូហ្កា ។ល។ និង។ល។ កីឡាទាំងនេះ ជាថ្នាំព្យាបាលជំងឺរ៉ាំរ៉ៃ ! វិទ្យាស្ថានជាតិសុខភាពនិងស្រាវជ្រាវវេជ្ជសាស្ត្របារាំង ទើបបានចេញអនុសាសន៍ កាលពីថ្ងៃទី ១៤កុម្ភៈ ២០១៩ បញ្ជាក់ថា ការធ្វើកីឡាពិតជាមានគុណប្រយោជន៍ជាថ្នាំ សម្រាប់ការពារ និងព្យាបាលជំងឺរ៉ាំរ៉ៃចំនួន១១ប្រភេទ មានជាអាទិ៍ ជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង ធ្លាក់ទឹកចិត្ត និងមហារីក។ តើកីឡាជាថ្នាំព្យាបាលជំងឺរ៉ាំរ៉ៃអ្វីខ្លះ ? តើត្រូវជ្រើសរើសធ្វើកីឡាមួយណា ? និងក្នុងកំរិតណា ?24/04/201909:51 -
គ្រឿងក្នុងជាអាហារដ៏ល្អ ចំពោះសុខភាព ?
ថ្លើម ក្រលៀន បេះដូង អណ្តាត ត្រចៀក ក្រពះ ពោះវៀនពោះតាន់ គ្រឿងក្នុងគ្មានឈ្មោះជាអាហារល្អទេ និងក៏មានអ្នកមិនចូលចិត្តបរិភោគក៏ច្រើនដែរ។ ប៉ុន្តែ គ្រឿងក្នុងមិនអាក្រក់ដូចការគិតនោះឡើយ។ តើគ្រឿងក្នុងអាចល្អចំពោះសុខភាពយ៉ាងណា? តើត្រូវទទួលទានក្នុងកំរិតដែលមិនបង្កគ្រោះថ្នាក់ដល់សុខភាព ?17/04/201907:39 -
ហេតុអ្វីបានជាអាជ្ញាធរបារាំង ណែនាំមិនឱ្យទារកប្រើថ្នាំ Smecta ?
Smecta ជាថ្នាំប្រឆាំងអាការៈរាករូស ឈឺពោះ ទើបត្រូវបានអាជ្ញាធរសុខាភិបាលបារាំង ចេញសេចក្តីណែនាំ កាលពីដើមខែមីនា មិនឱ្យក្មេងក្រោមអាយុពីរឆ្នាំ ទទួលទានទេ។ ហេតុអ្វីបានជាអាជ្ញាធរបារាំងសម្រេចបែបនេះ ? តើថ្នាំស្មិចតា អាចបង្កគ្រោះថ្នាក់យ៉ាងណាដល់ទារក ? តើមនុស្សធំពិតជាអាចបន្តប្រើថ្នាំនេះបានប្រកបដោយសុវត្ថិភាព យ៉ាងពិតប្រាកដ និងក្នុងកំរិតណា ?08/04/201906:59 -
ទ្រីស្ហូមី ជាជំងឺអ្វី ?
ថ្ងៃទី ២១ មីនា ជាទិវាពិភពលោកនៃជំងឺទ្រីស្ហូមី ២១ ឬ World Down Syndrome Day។ តាំងពីជាង២០ឆ្នាំមក អង្គការសុខភាពពិភពលោកបាន ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីពញ្ញាក់ស្មារតីសាធារណជនឱ្យបានស្គាល់ជំងឺដ៏កម្រមួយនេះ។ តើ ទ្រីស្ហូមី ជាជំងឺអ្វី ? លេខសម្គាល់ ២១ -១៦-១៨ មានន័យយ៉ាងដូចម្តេច ? គេអាចការពារ និងព្យាករណ៍ទុកជាមុនបានដែរឬទេ ? តើជំងឺនេះបង្កផលវិបាក និងអាចសម្គាល់ បានយ៉ាងដូចម្តេចខ្លះ ?28/03/201908:54 -
តើត្រូវចាក់ថ្នាំ បង្ការជំងឺឆ្កែឆ្កួត នៅពេលណា ?
ក្រោយពីមានហេតុការណ៍កុមារីម្នាក់បានស្លាប់ ដោយមានប្រវត្តិសត្វខាំ នៅថ្ងៃទី ១៣កុម្ភៈមក គេសង្កេតឃើញមានចរន្តប្រជាជនសម្រុកនាំគ្នាមកចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត។ តើជំងឺឆ្កែឆ្កួត ជាជំងឺអ្វី និងត្រូវចាក់ថ្នាំបង្ការនៅពេលណា ? តើគេអាចចាក់ថ្នាំបង្ការឆ្កែឆ្កួតនេះមុនមានករណីសត្វខាំឬខ្វាចដែរឬទេ ?05/03/201907:42 -
ជំងឺរលាកបំពង់កលើកុមារ
ក្តៅខ្លួន រលាកបំពង់កជាអាការៈដែលតែងកើតមានជាញឹកញាប់លើទារកនិងកុមារ។ ជាជំងឺស្រាល កម្របង្កផលវិបាកធ្ងន់ធ្ងរនៅថ្ងៃក្រោយណាស់ ហើយការព្យាបាលក៏មិនទាមទារឱ្យប្រើថ្នាំផ្សះទេ។ ក៏ប៉ុន្តែសូមអ្នកជាឪពុកម្តាយកុំធ្វេសប្រហែស ព្រោះមានករណីរលាកបំពង់ក ប្រមាណ២០% បង្កឡើងដោយបាក់តេរី។ ក្នុងករណីនេះ ការរលាកបំពង់កអាចមានគ្រោះថ្នាក់ខ្លាំង។04/03/201909:03 -
ម៉ាស្សា មានគុណប្រយោជន៍ចំពោះសុខភាពយ៉ាងណា ?
ច្របាច់ម៉ាស្សាឬធ្វើសរសៃ ម៉ាស្សាខ្មែរ ឬម៉ាស្សាថៃ ម៉ាស្សាចិនឬម៉ាស្សាឥណ្ឌា ... គេថាម៉ាស្សាមានគុណប្រយោជន៍ច្រើន។ ប៉ុន្តែតើម៉ាស្សាមានគុណប្រយោជន៍ចំពោះសុខភាពយ៉ាងដូចម្តេច ? តើត្រូវជ្រើសរើសម៉ាស្សាប្រភេទណា ?26/02/201908:06
នាទីសុខភាពនិងអនាម័យ
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។