នាទីសុខភាពនិងអនាម័យ
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
តើគេអាចព្យាបាលជំងឺញ៉ាំច្រើនហួសឃ្លានបានដែរទេ ?
មនុស្សគ្រប់រូប តែងតែជួបករណីឃ្លានចង់តែញ៉ាំ ហើយញ៉ាំច្រើនហួសកំរិត និងញ៉ាំអាហារសម្រន់ទាំងពោះមិនទាន់ស្រក ឬទាំងមិនឃ្លានសោះផង។ បើមានវិបត្តិ ឬស្ត្រេសអ្វីតែបន្តិចទៀត អារម្មណ៍ចង់ញ៉ាំមានកាន់តែខ្លាំង។ កាន់តែទប់ កាន់តែចង់ញ៉ាំ កាន់តែឃ្លាន ... មនុស្សខ្លះចូលចិត្ត និងចង់ញ៉ាំពេក ហើយញ៉ាំហួសសេចក្តីឃ្លានពេក រហូតអាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ អាចទៅមានជំងឺធាត់ជ្រុល ឬអាចមើលស្រាលខ្លួន បន្ថយញ៉ាំលែងកើត។ តើគេអាចបំបាត់ចំណង់ចង់ទទួលទានអាហារអត់ឈប់បែបនេះបានដែរឬទេ ?22/12/202009:13 -
តើកូវីដ១៩ អាចលាប់ឡើងវិញដែរឬទេ ?
គេនៅមិនទាន់ដឹងច្បាស់ទេ ថាតើអ្នកធ្លាប់កើតជំងឺកូវីដ១៩ហើយ អាចឆ្លងជំងឺនេះម្តងទៀតបានដែរឬយ៉ាងណាទេ។ គេក៏នៅ មិនទាន់ដឹងច្បាស់ថា អ្នកធ្លាប់មានកូវីដ១៩ ហើយអាចមានអង់ទីក័រការពារខ្លួនបានប៉ុន្មានខែដោយប្រាកដឡើយ។ ប៉ុន្តែគេសង្កេតឃើញថា អ្នកជំងឺកូវីដមួយចំនួន(ភាគច្រើនជាស្ត្រីសកម្មអាយុខ្ទង់៤០ទៅ៥០ឆ្នាំ) បើទោះបីជាតេស្តអវិជ្ជមានទៅហើយ បើទោះបីជាមានអាការៈសញ្ញាតិចតួចពេលកំពុងឈឺក៏ដោយ ក៏ស្រាប់តែអាចធ្លាក់ខ្លួនមានអាការៈមិនស្រួលខ្លួនវិញ នៅពីរបីសប្តាហ៍ក្រោយជា។ តើនេះជាអ្វី? តើនេះជាការលាប់ជំងឺកូវីដ១៩ឡើងវិញឬយ៉ាងណា ?16/12/202010:58 -
តើស្ត្រេស ឬការតានតឹងផ្លូវចិត្ត និងជំងឺថប់បារម្ភខុសគ្នាយ៉ាងណា ?
គិតច្រើន ស្ត្រេស កើតទុក្ខ ខ្វល់ខ្វាយ ព្រួយ ថប់បារម្ភ ជាប្រតិកម្មអារម្មណ៍ ដែលពេលខ្លះបានធ្វើឱ្យអ្នកតានតឹងខ្លាំងរហូតដល់ថ្នាក់ពិបាកដកដង្ហើមទៀត។ តើស្ត្រេស និងការថប់បារម្ភ ខុសគ្នាយ៉ាងណា ? ហេតុអ្វីបានជាយើងមានអាការៈបែបនេះ ? តើជំងឺថប់បារម្ភជាអ្វី ? តើត្រូវធ្វើដូចម្តេចទើបអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនបាន ?10/12/202020:18 -
បរិភោគបន្លែផ្លែឈើសរីរាង្គ កាត់បន្ថយគ្រោះកើតជំងឺទឹកនោមផ្អែម
បើតាមការសិក្សារបស់បារាំងនិងអាមេរិក ការទទួលទានអាហារសរីរាង្គអាចកាត់បន្ថយគ្រោះកើតជំងឺទឹកនោមផ្អែមប្រភេទទីពីរបានដល់ទៅ ៣៥%។ បើជាស្ត្រីភេទទៀត ការទទួលទានអាហារសរីរាង្គកាន់តែមានប្រសិទ្ធភាពកាន់ខ្ពស់ ក្នុងការបញ្ចុះហានិភ័យកើតជំងឺទឹកនោមផ្អែម។ តើអាហារសរីរាង្គល្អយ៉ាងណាសម្រាប់សុខភាព និងការការពារជំងឺទឹកនោមផ្អែម ?18/11/202010:37 -
តើកង្វះវីតាមីន D អាចបង្កផលវិបាកយ៉ាងណាខ្លះ ?
បើតាមការសិក្សារបស់អ្នកស្រាវជ្រាវវេជ្ជសាស្ត្រអេស្ប៉ាញ ចេញផ្សាយក្នុងទំព័រទស្សនាវដ្តីសុខភាព Journal of Clinical Endocrinology & Metabolism នៅថ្ងៃទី ៣០តុលា២០២០ អ្នកជំងឺកូវីដ១៩ ច្រើនតែជាអ្នកមានកង្វះវីតាមីនដេ។ ហើយការខ្វះវីតាមីនដេ ទំនងជាបង្កើនគ្រោះធ្លាក់ខ្លួនឈឺ កូវីដ១៩ ធ្ងន់ធ្ងរ ទៀតផង។ ការសិក្សាក្នុងទ្រង់ទ្រាយធំ ស្តីអំពីឥទ្ធិពលរបស់វីតាមីនដេ ចំពោះជំងឺកូវីដ១៩កំពុងចាប់ផ្តើម។ ក្នុងពេលរង់ចាំលទ្ធផលថាតើវីតាមីនដេ អាចដើរតួនាទីជាអ្នកការពារជំងឺកូវីដ១៩បានយ៉ាងណានោះ អៀង សុខម៉ិញ សូមធ្វើអត្ថាធិប្បាយជូនលោកអ្នកនាងថា តើអ្វីទៅជា វីតាមីនដេ ? វីតាមីនដេ មានតូនាទីយ៉ាងណាខ្លះ ? តើអ្វីជាប្រភពផ្តល់វីតាមីដេ ? កង្វះវីតាមីនដេ អាចបង្កផលវិបាកយ៉ាងណាចំពោះសុខភាពទូទៅ ?03/11/202009:55 -
តើគេអាចព្យាបាលជំងឺញ៉ាំច្រើនហួសឃ្លានបានដែរទេ ?
មនុស្សគ្រប់រូប តែងតែជួបករណីឃ្លានចង់តែញ៉ាំ ហើយញ៉ាំច្រើនហួសកំរិត និងញ៉ាំអាហារសម្រន់ទាំងពោះមិនទាន់ស្រក ឬទាំងមិនឃ្លានសោះផង។ បើមានវិបត្តិ ឬស្ត្រេសអ្វីតែបន្តិចទៀត អារម្មណ៍ចង់ញ៉ាំមានកាន់តែខ្លាំង។ កាន់តែទប់ កាន់តែចង់ញ៉ាំ កាន់តែឃ្លាន ... មនុស្សខ្លះចូលចិត្ត និងចង់ញ៉ាំពេក ហើយញ៉ាំហួសសេចក្តីឃ្លានពេក រហូតអាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ អាចទៅមានជំងឺធាត់ជ្រុល ឬអាចមើលស្រាលខ្លួន បន្ថយញ៉ាំលែងកើត។ តើគេអាចបំបាត់ចំណង់ចង់ទទួលទានអាហារអត់ឈប់បែបនេះបានដែរឬទេ ?28/10/202009:13 -
តើគ្រុនឈីក ជាជំងឺគ្រោះថ្នាក់យ៉ាងណា ?
នារយៈពេលចុងក្រោយនេះ ក្នុងពេលដែលជំងឺកូវីដ១៩កំពុងធ្វើការរាតត្បាត កម្ពុជាមានជួបករណីផ្ទុះជំងឺឈីកមួយទៀត។ ជំងឺឈីក ឬជំងឺឈីកគុនហ្គូនយ៉ា ដែលបង្កឡើងដោយមូសខ្លាខាំ កំពុងបន្តរាលដាល។ តើជំងឺឈីក ជាអ្វី ? អាចបង្កគ្រោះថ្នាក់យ៉ាងណាខ្លះ ? តើត្រូវការពារខ្លួនពីជំងឺឈីកយ៉ាងណា ?06/10/202008:50 -
តើកងដាក់ក្នុងស្បូន មាននិងគ្មានអ័រមូន ខុសគ្នាយ៉ាងណា ?
ថ្ងៃទី២៦កញ្ញាជាទិវាពន្យារកំណើតពិភពលោក។ ឆ្លៀតក្នុងឱកាសនេះ កម្មវិធីសុខភាពរបស់វិទ្យុយើងសូមជម្រាបអំពីមធ្យោបាយពន្យារកំណើត ដោយប្រើកងដាក់នៅក្នុងស្បូន។ កងក្នុងស្បូន មានពីរបែប គឺកងមានជាតិទង់ដែង និងកងមានអ័រមូន។ តើកងក្នុងស្បូនទាំងពីរនេះមានគុណសម្បត្តិនិងគុណវិបត្តិយ៉ាងណាខ្លះ ?01/10/202008:57 -
ត្រូវជ្រើសរើសម៉ាសក្រណាត់របៀបណា ?
ម៉ាសបានក្លាយជារបស់មិនអាចខ្វះបាន នៅពេលត្រូវចេញដើរតាមទីសាធារណៈ និងទីបិទជិត។ ប៉ុន្តែម៉ាសមានច្រើនប្រភេទណាស់ និងជាបន្ទុកមួយមុខទៀត សម្រាប់គ្រួសារក្រីក្រ បើត្រូវចំណាយទិញម៉ាសដូចពេទ្យមកប្រើម្តងក្រវ៉ាត់ចោល។ ជម្រើសប្រើម៉ាសធ្វើពីក្រណាត់ជាដំណោះស្រាយប្រសើរជាងគេ។ ម៉ាសធ្វើក្រណាត់ មានពណ៌ មានផ្កា មានរូបផ្សេងៗ គ្រប់ម៉ូដ រីកសុះសាយពេញទីផ្សារ។ ម្យ៉ាងវិញទៀត នៅពេលពាក់ម៉ាស ខ្លះមានអារម្មណ៍ថប់ពិបាកទ្រាំ ខ្លះរម៉ាស់នៅលើស្បែកមុខ ខ្លះលេចមុនឡើង ... ដូច្នេះសួរថាបើមានច្រើនម្លឹងៗ តើត្រូវជ្រើសរើសម៉ាសប្រភេទណា ? មួយណា ?23/09/202008:59 -
អាល់កុលលាងដៃ នឹងបង្កឱ្យបាក់តេរីមានភាពស៊ាំនឹងថ្នាំ ?
លាងដៃ ជាមធ្យោបាយការពារខ្លួនពីកូវីដ១៩ យ៉ាងប្រពៃបំផុតមួយ បន្ថែមពីលើការរក្សាគម្លាតសុវត្ថិភាពនិងពាក់ម៉ាស។ ប៉ុន្តែការប្រើជែលឬអាល់កុល លាងដៃ ច្រើននិងញឹកញយពេក អាចជួយមេរោគបាក់តេរីឱ្យស៊ាំ និងលូតលាស់បង្កបញ្ហាដល់សុខភាពសាធារណៈទៅវិញទេ។ នេះបើតាមការប្រកាសពញ្ជាក់ស្មារតី របស់អ្នកវិទ្យាសាស្ត្រអង់គ្លេស។ ចំពោះក្មេងវិញ ថ្វីបើជែលឬអាល់កុលលាងដៃ មិនមែនជាផលិតផលគ្រោះថ្នាក់ ប៉ុន្តែបើតាមការសិក្សារបស់ភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងថ្នាំពុលនិងថ្នាំញៀនបារាំង ជែលជាដើមហេតុនៃការបញ្ជូនកុមារទៅសង្គ្រោះបន្ទាន់ ចំនួជាច្រើនរយនាក់ហើយ។16/09/202008:46 -
កូវីដ១៩ ៖ តើគួរឬមិនគួរពាក់ម៉ាស ពេលធ្វើកីឡា នៅទីវាល ?
ក្នុងសម័យកាលកូវីដ ម៉ាសបានក្លាយជារបស់ដ៏ពេញនិយម។ ដើម្បីសុខភាពនិងការពារខ្លួនពីគ្រោះហានិភ័យឆ្លងកូរ៉ូណាវីរុសថ្មី គ្មានអ្វីប្រសើរជាងការពាក់ម៉ាស់បន្ថែមពីលើវិធានការការពារ ដូចជារក្សាគម្លាតសុវត្ថិភាពនិងលាងដៃទេ។ ប៉ុន្តែនៅពេលធ្វើកីឡា ហាត់ប្រាណ នៅតាមទីវាលសាធារណៈ តើគួរឬមិនគួរពាក់ម៉ាស់ ?12/09/202010:43 -
មិនចូលសាលាយូរ តើអាចបង្កផលវិបាកយ៉ាងណាខ្លះសម្រាប់កុមារ ?
ផលវិបាកមានច្រើន ៖ ស្ត្រេស ឡើងទម្ងន់ កំណើនវិសមភាពនិងអំពើហិង្សាក្នុងគ្រួសារ ... ការបិទសាលាដោយបង្ខំ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ អាចនឹងបង្កឱ្យមានផលមិនល្អច្រើនដល់ជីវិតប្រចាំថ្ងៃរបស់កុមារ។ ផលវិបាកខ្លះអាចបន្សល់ទុកស្នាមរយៈពេលយូរ។ អ្នកវិទ្យាសាស្ត្រនិងជំនាញបារាំងកាន់តែច្រើនឡើងៗ បានអំពាវនាវឱ្យបើកសាលានិងបន្ធូរបន្ថយវិន័យសុវត្ថិភាពចំពោះកុមារ។04/07/202008:56 -
ម៉ាស៊ីនត្រជាក់ អាច ពន្លឿនការចម្លងជំងឺកូវីដ១៩ ?
មេឃក៏ចាប់ល្អ អាកាសធាតុក៏ចាប់ផ្តើមក្តៅ មនុស្សម្នាទូទៅចាប់ត្រេកអរ ធូរស្បើយក្នុងចិត្ត ប៉ុន្តែជាមួយកូរ៉ូណាវីរុស ចំណោទនិងបញ្ហានៅមានច្រើន។ អ្នកវិទ្យាសាស្ត្រកំពុងផ្តោតចំណាប់អារម្មណ៍ទៅលើតួនាទីរបស់ចរន្តខ្យល់ និងម៉ាស៊ីនត្រជាក់នៅក្នុងបន្ទប់ ឬសាលបិទជិត ចំពោះការចម្លងមេរោគកូរ៉ូណាថ្មី។ ដូចពាក្យស្លោកថាការពារប្រសើរជាងព្យាបាល អ្នកស្រាវជ្រាវ បានណែនាំថា សូមចៀសវាងកុំប្រើម៉ាស៊ីនត្រជាក់ដាក់ប្រព័ន្ធចរន្តខ្យល់ដែលស្ងួតខ្លាំង និងត្រូវផ្សើមខ្យល់បរិយាកាស។06/05/202009:00 -
តើក្មេងមានលក្ខណៈពិសេសយ៉ាងណា បានជាអាចប្រឈមនឹងកូវីដ១៩បានខ្លាំងជាងមនុស្សចាស់ ?
ការចូលរៀនឡើងវិញបានក្លាយជាប្រធានបទដ៏ចម្រូងចម្រាសរវាងរដ្ឋាភិបាលបារាំង និងអាជ្ញាធរគ្រប់គ្រងសាលា។ ថ្វីបើក្មេងមិនសូវរងគ្រោះនឹងជំងឺកូវីដ១៩មែន ប៉ុន្តែសាលាចាំបាច់ត្រូវចាត់វិធានការការពារការចម្លងមេរោគឱ្យបានហ្មត់ចត់បំផុត។ ឪពុកម្តាយភាគច្រើនក៏ នៅតែមិនទុកចិត្តចង់ឱ្យកូនត្រលប់ទៅសាលាដែរ។ តើអ្នកវិទ្យាសាស្ត្របានដឹងអំពីទំនាក់ទំនងរវាងកូនក្មេងនឹងជំងឺកូវីដ១៩យ៉ាងណាខ្លះ ? តើការជាប់បម្រាមនៅតែក្នុងផ្ទះរបស់ក្មេងៗ អាចមានផលវិបាកដល់សុខភាពដែរឬទេ ?30/04/202008:02 -
តើអាកាសធាតុក្តៅ អាចកាត់បន្ថយអំណាចរាតត្បាតរបស់ កូវីដ១៩ បានខ្លះឬ ?
តើអាកាសធាតុក្តៅខ្លាំង ដូចជាអាហ្វ្រិក ឬនៅអាស៊ីអាគ្នេយ៍ អាចជួយប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាថ្មី ? អ្នកស្រាវជ្រាវកំពុងបន្តសិក្សាលើប្រធានបទនេះយ៉ាងសកម្ម ហើយអាចនឹងមានការវិវឌ្ឍន៍ច្រើនទៀត ប៉ុន្តែពេលនេះគេបានទទួលព័ត៌មានខ្លះៗអំពីទំនាក់ទំនងនៃមេរោគកូវីដ១៩ និងបញ្ហាអាកាសធាតុ។21/04/202008:09
នាទីសុខភាពនិងអនាម័យ
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។