នាទីសុខភាពនិងអនាម័យ
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
លោកស្រី ចក់ សុភាព៖ការឃុំខ្លួនសកម្មជននៅក្នុងអំឡុងកូវីដ១៩ឆ្លងចូលពន្ធនាគារគឺជារឿងមិនចាំបាច់
អង្គការសង្គមស៊ីវិលចំនួន២០នៅថ្ងៃសុក្រនេះបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយអំពាវនាវឲ្យតុលាការ និងរដ្ឋាភិបាល ពិចារណាដោះលែងអ្នកទោសមនសិកាដែលកំពុងជាប់ឃុំ។ ការអំពានាវបែបនេះត្រូវបានលោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាពន្យល់ថា ដោយសារតែស្ថានភាពនៅក្នុងពន្ធនាគារមានការឆ្លងកូវីដ១៩។ ម្យ៉ាងទៀតការឃុំខ្លួនទៅលើសកម្មជនទាំងនោះគឺជារឿងមិនចាំបាច់ទាល់តែសោះ បើតាមអ្នកការពារសិទ្ធិមនុស្សរូបនេះ។04/06/202111:47 -
តើគេអាចទទួលទានគ្រឿងស្រវឹងក្រោយចាក់វ៉ាក់សាំងកូវីដ១៩បានដែរឬទេ ?
យុទ្ធនាការចាក់ថ្នាំបង្ការប្រឆាំងនឹងកូវីដ១៩ចាប់មានល្បឿនទៅមុខខ្លាំង។ ប៉ុន្តែសូមកុំទាន់អាលអរ និងជួបជុំគ្នារីករាយស៊ីផឹក នៅពេលបានចាក់វ៉ាក់សាំងរួចភ្លាម។ ជល់កែវគ្នា ពេលបានចាក់ថ្នាំបង្ការ មិនមែនជាគំនិតល្អទេ ព្រោះការទទួលទានអាល់កុល សុរា ច្រើន អាចនឹងធ្វើប្រព័ន្ធភាពស៊ាំចុះខ្សោយ និងធ្វើឱ្យថ្នាំធ្លាក់ប្រសិទ្ធភាព។02/06/202108:56 -
កូវីដ១៩ ៖ អ្វីដែលស្ត្រី មានផ្ទៃពោះ គួរដឹង ក្នុងអំឡុងពេលមានជំងឺរាតត្បាត
ពេលបានឆ្លងមេរោគកូរ៉ូណានៃជំងឺកូវីដ ស្ត្រីមានផ្ទៃពោះ ទំនងជាមានហានិភ័យធ្លាក់ខ្លួនឈឺកូវីដ១៩ ទម្រង់ធ្ងន់ ជាងស្ត្រីធម្មតា។ ការសិក្សាអន្តរជាតិក្នុងប្រទេសចំនួន ១៨ នៅលើពិភពលោក បានបង្ហាញថា ស្ត្រីមានគ៌ភ វិជ្ជមានកូវីដ អាចមានគ្រោះជួបហានិភ័យធ្ងន់ធ្ងរ ឬស្លាប់ ២០ដងលើស ស្ត្រីមានផ្ទៃពោះគ្មានកូវីដ។ ប៉ុន្តែការសិក្សាវិទ្យាសាស្ត្រនៅមានតិចតួចនៅឡើយ ជុំវិញប្រធានបទនេះ ហេតុដូច្នេះគួរតែប្រុងប្រយ័ត្នខ្លាំង និងកុំអាលធ្វើសេចក្តីសន្និដ្ឋានអ្វីឆាប់ពេក។12/05/202110:36 -
អុកស៊ីហ្សែន ថ្នាំដ៏ចាំបាច់សម្រាប់ព្យាបាលជំងឺកូវីដ១៩
តាំងពីជំងឺកូវីដ១៩ចាប់រាតត្បាតមក ថ្នាំព្យាបាលដែលគេត្រូវការនិងប្រើច្រើនជាងគេបំផុត សម្រាប់ព្យាបាលជំងឹកូវីដ១៩ គឺ អុកស៊ីហ្សែន។ មន្ទីរពេទ្យខ្លះត្រូវការអុកស៊ីហ្សែន ច្រើនខ្លាំងដល់ទៅ ប្រមាណ ៥ទៅ៦ដង លើសតម្រូវការធម្មតា។ នៅប្រទេសឥណ្ឌា ក៏ដូចជាបណ្តាប្រទេសក្រីក្រកំពុងអភិវឌ្ឍជាច្រើនទៀត អ្នកជំងឺកូវីដ១៩ កំពុងតំរៀបគ្នាចាំថ្នាំអុកស៊ីហ្សែន។ តើអុកស៊ីហ្សែននេះជាអ្វី ?04/05/202108:29 -
តើអ្នកធ្លាប់វិជ្ជមានកូវីដ ត្រូវទទួលចាក់ថ្នាំបង្ការទៀតដែរឬទេ ?
ពីថ្ងៃទី ២៦ មេសា ដល់ថ្ងៃទី ២ឧសភា ២០២១ ជាទិវា “សប្តាហ៍អឺរ៉ុបនៃការចាក់ថ្នាំបង្ការ”។ សម្រាប់អឺរ៉ុប ផ្តល់វ៉ាក់សាំងដល់គ្រប់ក្មេង ជាការចាំបាច់នៃអាយុជីវិតនិងសុខភាពនាពេលអនាគត។ រៀងរាល់ឆ្នាំ អាជ្ញាធរអឺរ៉ុបតែងបើកយុទ្ធនាការ ក្នុងទិសដៅតែមួយ និងផ្តល់សារតែមួយគឺ រារាំង ការពារ និងចាក់ថ្នាំបង្ការ។ ប៉ុន្តែនាឱកាសនេះ កម្មវិធីសុខភាពរបស់វិទ្យុយើងសូមផ្តោតចំណាប់អារម្មណ៍ទៅលើថ្នាំបង្ការប្រឆាំងនឹងជំងឺកូវីដ១៩ ដែលបាននិងកំពុងបន្តឆ្លងរីករាលដាលនៅលើពិភពលោក។ ហេតុអ្វីបានជាទទួលវ៉ាក់សាំងហើយនៅតែអាចឆ្លងជំងឺកូវីដ១៩ទៀត ថ្នាំគ្មានប្រសិទ្ធភាពឬយ៉ាងណា? តើអ្នកឆ្លងកូវីដ១៩ហើយ គួរចាក់វ៉ាកសាំងពីរដូសដដែលឬ ?29/04/202109:33 -
កូវីដ១៩ ៖ តើគេអាចកំរិតការចម្លង បានយ៉ាងដូចម្តេចខ្លះ?
ជាងមួយឆ្នាំក្រោយការលេចឡើងនៃជំងឺកូវីដ១៩ ពិភពលោកហាក់ដូចជានៅវិលវល់ក្នុងវិបត្តិនៃការចម្លងរីករាតត្បាតរបស់មេរោគកូរូណាថ្មីដដែល។ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ អាជ្ញាធរជាច្រើនបានសម្រេចរឹតបន្តឹងវិធានការ ដាក់បម្រាមគោចរ ឬបិទខ្ទប់តំបន់ បិទខ្ទប់ខេត្តក្រុង ឬខ្លះបិទប្រទេសជាថ្មីទៀត មានជាអាទិ៍ករណីប្រទេសបារាំង។ តើវិធានការបែបនេះមានប្រសិទ្ធភាពដែរឬទេ ? តើគេអាចកំរិតការចម្លងជំងឺកូវីដ១៩ បានដែរឬទេ ? និងដោយវិធីអ្វីខ្លះបន្ថែមពីលើវិធាន “បីកុំបីការពារ” ?21/04/202109:05 -
តើសំឡេងអាចបង្កគ្រោះថ្នាក់និងផលល្អយ៉ាងណា ចំពោះសុខភាព?
សំឡេងតន្ត្រី សំឡេងចរាចរណ៍បើកបរតាមផ្លូវ ធ្វើការក្នុងបរិស្ថានមិនស្ងប់ស្ងាត់មានសំឡេងខ្ញៀវខ្ញា អាចធ្វើឱ្យប្រព័ន្ធសោតវិញ្ញាណ ចុះខ្សោយបាន។ តើសំឡេងជាអ្វី ? ត្រចៀកអាចរងគ្រោះយ៉ាងណានៅពេលឮសំឡេងខ្លាំង ? តើសំឡេងអាចបង្កគ្រោះយ៉ាងណា ? ចុះតើមានសំឡេងដែលអាចសម្រួលអារម្មណ៍និងល្អសម្រាប់សុខភាពនិងត្រចៀកដែរឬទេ ?14/04/202110:18 -
ទិវាសុខភាពពិភពលោក ៖ អនុសាសន៍៩យ៉ាងរបស់អង្គការសុខភាពពិភពលោកដើម្បីមានសុខភាពល្អ
ថ្ងៃទី ៧ មេសា ជាទិវាសុខភាពពិភពលោក។ នៅឆ្នាំ២០២១នេះ អង្គការសុខភាពពិភពលោក សូមអញ្ជើញអស់លោកអ្នកនាងនិងរដ្ឋាភិបាលលើលោកឱ្យចូលរួមធ្វើយុទ្ធនាការដើម្បីឱ្យមនុស្សលោកលើភពផែនដីទទួលបានប្រកបដោយសមភាពផ្នែកសុខភាព និងមានសុខភាពល្អប្រសើរឡើង។ តើអង្គការសុខភាពផ្តល់អនុសាសសន៍យ៉ាងណាខ្លះ ? តើប្រជាពលរដ្ឋគ្រប់រូបត្រូវប្រកាន់ទម្លាប់រស់នៅយ៉ាងណាដើម្បីមានសុខភាពល្អ?07/04/202108:54 -
តើការកកឈាមក្នុងសរសៃឈាមអាចបង្កហានិភ័យយ៉ាងណា ?
ប្រទេសជាច្រើននៅអឺរ៉ុប បានប្រកាសផ្អាកការចាក់ថ្នាំបង្ការកូវីដ១៩ របស់មន្ទីរពិសោធន៍ឱសថ AstraZeneca មួយរយៈ ដើម្បីជាកិច្ចការពារ។ ហេតុផល គឺបណ្តាលមកពីមានករណីអ្នកចាក់ថ្នាំបង្ការនេះហើយ កើតរោគឈាមកក ក្នុងសរសៃឈាម។ រហូតមកទល់នឹងពេលនេះ គេពុំទាន់រកឃើញអំពីចំណងហេតុនិងផលរវាងថ្នាំបង្ការនិងការកើតជំងឺមានដុំកំណកឈាមត្រុមបូស្ស Thrombose នៅឡើយទេ។ តើ ដុំកំណកឈាម ជាអ្វី ? ដុំកំណកឈាម ជាតំណាងហានិភ័យ និងអាចបង្កគ្រោះថ្នាក់យ៉ាងណាខ្លះ ?30/03/202108:50 -
ហេតុអ្វីបានជាស្ត្រីប្រឈមនឹងគ្រោះថ្នាក់នៃប្លាស្ទិកជាងបុរស ?
ស្ត្រីងាយរងគ្រោះថ្នាក់បង្កឡើងដោយប្លាស្ទិកជាងបុរស ដោយមូលហេតុច្រើនយ៉ាង ក្នុងនោះមួយជាមូលហេតុធម្មជាតិ ៖ ខ្លួនប្រាណស្ត្រី មានប្រតិកម្ម នឹងជាតិពុលខុសពីបុរស។ ផលិតផលអនាម័យសម្អាតផ្ទះសម្បែង ដែលស្ត្រីប្រើប្រាស់ញយជាងបុរស ក៏ច្រើនតែមានជាតិពុលប្លាស្ទិក។ សូម្បីតែសំឡីអនាម័យដែលស្ត្រីត្រូវប្រើជារៀងរាល់ខែ ក៏ផលិតឡើងដោយប្លាស្ទិកដែរ។17/03/202109:28 -
កូវីដ-១៩ ៖ អ្នកមានឈាមក្រុម O មានសុខភាពល្អជាងគេ ?
មិនមែនជាពាក្យចចាមអារាមទៀតទេ ! អ្នកមានឈាមក្រុម O ពិតជាមានគ្រោះកើតជំងឺកូវីដ១៩ ជំងឺសរសៃឈាមបេះដូង តិចជាងអ្នកមានឈាមក្រុម A ក្រុមB និង ក្រុមAB។ ផ្ទុយទៅវិញ អ្នកមានឈាមក្រុមA ងាយរងគ្រោះកើតជំងឺកូវីដ១៩ជាងគេ។ កូរ៉ូណាវីរុសថ្មី Sars-CoV2 ដែលជាភ្នាក់ងារបង្កជំងឺកូវីដ១៩ ហាក់ចូលចិត្តតែទៅតោងកោសិកានៃប្រព័ន្ធផ្លូវដង្ហើម របស់មនុស្សមានឈាមក្រុមA ជាងមនុស្សមានឈាម B និងO។ នេះបើតាមលទ្ធផលនៃការសិក្សាជាង៤០ និងថ្មីចុងក្រោយទើបចេញផ្សាយកាលពីថ្ងៃទី ៣មីនា ២០២១ ដោយក្រុមអ្នកស្រាវជ្រាវអាមេរិកនៅសាកលវិទ្យាល័យHarvard និងEmory។ តើប្រភេទឈាមជះឥទ្ធិពលលើសុខភាពមនុស្សយ៉ាងដូចម្តេច ? ប្រភេទឈាមជាកត្តាហានិភ័យមួយនាំឱ្យងាយឆ្លងជំងឺកូវីដ?10/03/202109:41 -
តើគួររកថ្នាំជំនួយបន្ថែមជាវីតាមីន និងរ៉ែ អ្វីខ្លះ ដើម្បីមានសុខភាពល្អ ?
ដើម្បីទ្រទ្រង់សុខភាពឱ្យរឹងមាំល្អ ដើម្បីជួយស្បែកឱ្យភ្លឺរលោង ដើម្បីជួយខួរក្បាល ជួយពង្រឹងការចងចាំ ជួយពង្រឹងប្រព័ន្ធការពារខ្លួន... មនុស្សប្រុសស្រីសម័យថ្មីខ្លះ តែងស្វះស្វែងរកថ្នាំប៉ូវ រកផលិតផល “ថ្នាំអាហារ”បន្ថែម ឬវីតាមីនលេប។ ថ្នាំជំនួយបន្ថែម ឬថ្នាំអាហារបំប៉ន ក៏កំពុងពេញនិយម និងសម្បូរបែបខ្លាំងឡើង។ ប៉ុន្តែតើមនុស្សយើងគ្រប់រូបពិតជាត្រូវការថ្នាំឬវីតាមីន ជំនួយបន្ថែម មែនឬយ៉ាងណា ? បើត្រូវការមែន តើជាថ្នាំជំនួយនិងវីតាមីនអ្វីខ្លះ ?03/02/202107:11 -
តើត្រូវធ្វើដូចម្តេចនៅពេលមានអាការៈជំងឺភ្នែកស្ងួត ?
រមាស់ក្នុងភ្នែក រកាំដូចមានសំរាមក្នុងភ្នែក ឈឺចាក់ៗក្នុងភ្នែក ចាញ់ពន្លឺថ្ងៃ ឬហៀរទឹកភ្នែកឥតឈប់ ... នេះអាចជាអាការៈសញ្ញានៃជំងឺភ្នែកស្ងួត។ ករណីជំងឺភ្នែកស្ងួត មានកើនឡើងជាលំដាប់ តាំងពីពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាទូទៅ គេសង្កេតឃើញថា មួយភាគបីនៃប្រជាជនពេញវ័យនៅលើពិភពលោកមានបញ្ហាស្ងួតភ្នែក។ នៅអាស៊ី អត្រាអ្នកស្ងួតភ្នែកឡើងខ្ពស់ខ្លាំង ដល់ទៅ៣៣%។ តើស្ងួតភ្នែកជាជំងឺអ្វី ? បណ្តាលមកពីអ្វី ? និងត្រូវធ្វើដូចម្តេចដើម្បីបញ្ចៀសបញ្ហានេះបានបាន ?27/01/202109:21 -
តើត្រូវធ្វើដូចម្តេច នៅពេលមានអាការៈកន្ទ្រាក់ ឈឺ សាច់ដុំ ?
ឈឺសាច់ដុំ នៅពេលប្រឹងបញ្ចេញកម្លាំង ឬនៅពេលខ្លះឈឺទាំងនៅពេលសម្រាក អាការៈបែបនេះទំនងជាមកពីការកន្ទ្រាក់សាច់ដុំ មិនរលាទៅវិញហើយបណ្តាលឱ្យសាច់ដុំរឹង។ ហេតុអ្វី បានជាដូច្នេះ ? តើវាបណ្តាលមកពីអ្វី ? តើត្រូវការពារនិងព្យាបាលយ៉ាងដូចម្តេច ?20/01/202108:34 -
តើប្រជុយឬខ្នៅប្រភេទណាដែលគួរបារម្ភ ?
ខ្មៅ ក្រហម ពក រាបស្មើ ខ្លះមានដុះរោម ពីលើបន្ថែមទៀត ប្រថុយឬខ្នៅ ជាស្នាមដុះនៅលើស្បែក ដែលបង្កឡើងដោយមិនធម្មតានៃសរសៃឈាម ឬ កោសិកាឈាម។ ប្រជ្រុយឬខ្នៅខ្លះតូចៗ តែមានករណីខ្លះ ក្មេងកើតមកមានខ្នៅនិងប្រជ្រុយធំខ្លាំង (ដល់៥-១០សង់ទីម៉ែត្រ តែជាករណីកម្របំផុត)។ តើនៅពេលមានប្រជ្រុយឬខ្នៅធំ វាជាតំណាងគ្រោះថ្នាក់ អាចនាំឱ្យបញ្ហាធ្ងន់ធ្ងរដែរឬទេ ? តើប្រជ្រុយឬខ្នៅ ប្រភេទណា ដែលយើងត្រូវគិតគូរមើលថែនិងទៅ ពិគ្រោះជាមួយគ្រូពេទ្យជំនាញ ?13/01/202110:53
នាទីសុខភាពនិងអនាម័យ
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។