នាទីសុខភាពនិងអនាម័យ
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
តើវីតាមីនសេ (Vitamine C) ពិតជាអាចការពារនិងព្យាបាលជំងឺកូវីដ១៩មែនឬ ?
តាំងពីកូវីដ១៩បានផ្ទុះឡើង មានពាក្យចចាមអារាម និងព័ត៌មានគ្រប់បែបយ៉ាង ខ្លះពិត ខ្លះមិនពិត ទាក់ទងនឹងវិធីការពារនិងព្យាបាល ជាច្រើន បង្ហោះផ្សាយតាមប្រព័ន្ធសង្គម។ នៅក្នុងចំណោមនោះ មានការផ្សព្វផ្សាយមួយ បានអះអាង ថាវីតាមីនសេ (Vitamine C)អាចកម្ចាត់ជំងឺកូវីដ១៩បាន។ តើជាព័ត៌មានពិតឬយ៉ាងណា ? តើ វីតាមីនសេជាអ្វី ? និងត្រូវប្រើប្រាស់យ៉ាងដូចម្តេច ?15/04/202009:44 -
កូវីដ១៩ ៖ តើត្រូវធ្វើដូចម្តេច ដើម្បីចៀសវាងវិបត្តិដំណេក ក្នុងពេលជាប់បម្រាមនៅតែផ្ទះ ?
បង្ខំចិត្តត្រូវនៅតែផ្ទះ គឺជាការប្តូរទម្លាប់នៃការរស់នៅប្រចាំថ្ងៃ ដែលអាចប៉ះពាល់ដល់គុណភាពដំណេកយ៉ាងខ្លាំង។ បង្ឃាំងខ្លួន និងដំណេក ពិតជាសកម្មភាពពីរដែលមិនសូវស៊ីចង្វាក់គ្នាទេ។ បង្ឃាំងខ្លួននៅតែមួយកន្លែង អាចរំខាន និងប៉ះពាល់ខ្លាំងដល់ប្រព័ន្ធដំណេក (ដេក/ភ្ញាក់) ពីកំណើតរបស់មនុស្សម្នាក់ៗ។ ឯដំណេក មានចំណែកសំខាន់ក្នុងការជួយទ្រទ្រង់ប្រព័ន្ធការពារខ្លួន និងជាសម្ព័ន្ធមិត្តជួយយើងប្រឈមនឹងសត្រូវកូវីដ១៩។07/04/202009:06 -
តើ ibuprofène មានគុណសម្បត្តិនិង អាចបង្កផលប៉ះពាល់ដល់សុខភាពយ៉ាងណា ?
កាលពីថ្ងៃទី ១៤ មីនា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង បានផ្តល់សារដាស់តឿន ឱ្យប្រជាពលរដ្ឋបារាំងប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ពពួក L'ibuprofène ថ្នាំប្រឆាំងនឹងការរោលរលាក ក្នុងបរិបទនៃការរីករាលដាលនៃមេរោគកូរ៉ូណាថ្មី។ ថ្នាំប្រភេទនេះ ជាប់ចោទតាំងពីយូរមកហើយ ថាជាហានិភ័យបង្កឱ្យមានផលវិបាកខ្លាំង ធ្វើឱ្យជំងឺបង្ករោគធ្លាក់ធ្ងន់ធ្ងរ។ ផលប៉ះពាល់របស់ពពួកថ្នាំនេះ មិនមែនទើបដឹង ឬពាក់ព័ន្ធ តែនឹងវិបត្តិកូរ៉ូណាវីរុសថ្មីនេះទេ។25/03/202010:36 -
លាងដៃ ជាកាយវិការសាមញ្ញ តែអាចកាត់បន្ថយការចម្លងមេរោគ បាន ៨០%
តាំងពីផ្ទុះជំងឺរាតត្បាត កូវីដ១៩មក សារដ៏សំខាន់មួយក្នុងការទប់ស្កាត់ការចម្លងនៃវីរុស គឺការលាងដៃឱ្យបានញឹកញាប់។ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគប្រកបដោយប្រសិទ្ធភាព អាជ្ញាធរសុខាភិបាល បានថែមទាំងពន្យល់បង្ហាញអំពីរបៀបលាងដៃ ត្រឹមត្រូវតាមក្បួនទៀត។ គេអាចមិនជឿអំពីប្រសិទ្ធភាពនៃការលាងដៃ ក្នុងការទប់ស្កាត់ការចម្លងជំងឺ ប៉ុន្តែការលាងដៃ ជាមេរៀនវេជ្ជសាស្ត្រ មួយដែលមានប្រវត្តិវែងឆ្ងាយ និងបានជួយសង្គ្រោះជីវិតមនុស្សបានយ៉ាងច្រើន។19/03/202007:57 -
តើជំងឺកូវីដ១៩ ខុសនិងដូចជំងឺគ្រុនផ្តាសាយធំ យ៉ាងណាខ្លះ ?
ជំងឺកូវីដ-១៩ និងជំងឺផ្តាសាយធំ បង្កឡើងដោយវីរុសផ្សេងគ្នា ប៉ុន្តែរោគសញ្ញានិងអាការៈជំងឺដំបូង មានស្រដៀងគ្នា ដូចជា ក្តៅខ្លួន ក្អក ចុកស្រពន់ខ្លួន អស់កម្លាំង ឬជួនអាចមានបញ្ហានៅប្រព័ន្ធរំលាយអាហារ រាក ក្អួត។ ដូច្នេះសួរថាតើធ្វើដូចម្តេចទើបអាចបែងចែកភាពខុសគ្នារវាងជំងឺកូវីដ-១៩ និងផ្តាសាយបាន ? តើគ្រុនផ្តាសាយធំ ដែលសម្លាប់មនុស្ស ក្នុងមួយឆ្នាំៗដល់ទៅប្រមាណ១ម៉ឺននាក់ ពិតជាតំណាងគ្រោះថ្នាក់ ជាង កូរ៉ូណាវីរុសថ្មីទៅទៀត មែនឬ ?!10/03/202011:11 -
តើលម្អងធូលី ប៉ះពាល់ដល់សុខភាពសួតយ៉ាងណាខ្លះ ?
យើងធ្លាប់ឮប្រព័ន្ធឃោសនាព័ត៌មាន ធ្វើអត្ថាធិប្បាយច្រើនអំពីខ្យល់ពុលក្នុងបរិយាកាស ដែលប៉ះពាល់ដល់សុខភាព។ ចុះចំពោះលម្អងធូលី ដីហុយវិញ តើលម្អងធូលីនេះ អាចរំខានដល់សុខភាពដែរឬទេ ? នៅថ្ងៃនេះ កម្មវិធីសុខភាពរបស់យើងសូមលើកមកបរិយាយអំពីឥទ្ធិពលនៃលម្អងធូលី ចំពោះសួត និងពន្យល់ថាហេតុអ្វីបានជាអ្នកពិបាកទ្រាំ ពិបាកដកដង្ហើមនៅពេលមានដីហុយធូលីច្រើន។06/03/202007:55 -
តើគេអាចព្យាបាល អាការៈ មមើ បានដែរឬទេ ?
ជួនញយ ជួនយូរៗម្តង ជួនវែងជួនខ្លី ជួនរបៀបស្លូត ជួនបែបកាចខ្លាំង ... មមើ មានច្រើនយ៉ាង ច្រើនបែប និងខុសៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ មមើកើតមានច្រើនលើកុមារ និងក្មេងជំទង់ និងមានកើតលើមនុស្សពេញម្នាក់ក្នុងចំណោម២០នាក់។ នរណាក៏ស្គាល់ពាក្យថាមមើដែរ ប៉ុន្តែអ្នកវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រ ពុំទាន់យល់ច្បាស់អំពីហេតុការណ៍មមើនេះទៅឡើយទេ។ តើអ្វីជាមូលហេតុ និងផលវិបាកនៃការមមើ ? តើគេអាចព្យាបាលជំងឺមមើបានទេ ?04/03/202007:57 -
ហេតុអ្វីរលូតកូន ?
រលូតកូនមិនមែនជាជំងឺទេ ប៉ុន្តែជាបញ្ហាមួយក្នុងចំណោមផ្នែកជំងឺរោគស្ត្រី។ ការរលូតក្រោមក្រោមអាយុបីខែ បានកើតជាញឹកញយក្នុងកំរិតប្រមាណ១៥-ទៅ២០% និងជាប្រភពនាំឱ្យស្ត្រីមានបញ្ហាផ្លូវចិត្ត ឬជំងឺធ្លាក់ទឹកចិត្តផង។ តើការរលូតកូនអាចជះផលវិបាកយ៉ាងណាខ្លះទៀត ? សូមស្តាប់បទសម្ភាសន៍របស់អៀងសុខម៉ិញជាមួយលោកសាស្ត្រាចារ្យប៉ិច សុធី ជាប្រធានចាត់ការមន្ទីរសម្ភពសោភានិងជាអនុប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក។02/03/202009:08 -
តើមានកត្តាអ្វីខ្លះដែលជំរុញឱ្យមានជំងឺរលាកសួត ?
កូរ៉ូណាវីរុស បាននិងកំពុងបន្តរីករាលដាល ក្នុងពិភពលោក។ ចំនួនមនុស្សស្លាប់ និងឆ្លង កើនឡើងជាលំដាប់។ ប្រជាពលរដ្ឋ កាន់តែព្រួយបារម្ភ។ កូរ៉ុណាវីរុស បានបង្កឱ្យមានជំងឺផ្លូវដង្ហើម ស្រាលៗ ដូចជា ក្អក ផ្តាសាយ រលាកទងសួត និងដល់រលាកសួត បើជាករណីធ្ងន់ធ្ងរ។ ជំងឺរលាកសួត ជាអ្វីដែលគេខ្លាចជាងគេ ព្រោះអាចធ្វើឱ្យអ្នកជំងឺស្លាប់។ តើរលាកសួតជា ជំងឺអ្វី ? ជំងឺ នេះឆ្លងដែរឬទេ ? និងមានថ្នាំព្យាបាលដែរឬអត់ ?29/02/202008:58 -
តើត្រូវប្រើម៉ាស យ៉ាងដូចម្តេច ?
តាំងពីផ្ទុះមេរោគកូរ៉ូណាថ្មីនៅប្រទេសចិនមក មិនថានៅប្រទេសបារាំង ឬនៅប្រទេសកម្ពុជាទេ ផលិតផលម៉ាស បានលក់ដាច់ស្ទើរអស់ពីស្តុក សម្រាប់ឱសថស្ថានខ្លះ។ ម៉ាស ជារនាំង ទប់បាក់តេរី និង ការពារការចម្លងវីរុសទៅអ្នកដទៃ។ ប៉ុន្តែតើម៉ាសមានប្រសិទ្ធភាពការពារទល់នឹងវីរុស កូរ៉ូណាថ្មី ដែរឬទេ ? តើត្រូវជ្រើសរើស និងពាក់ម៉ាសយ៉ាងដូចម្តេច? ពេលណាត្រូវប្តូរ ?26/02/202008:54 -
តើកូរ៉ូណាវីរុសថ្មី ជាអ្វី ?
មេរោគកូរ៉ូណាថ្មី បាននិងកំពុងបន្តរីករាលដាល។ ក្តីព្រួយបារម្ភ រីកធំធាត់ជាលំដាប់និង ពេញពិភពលោក។ តើ មេរោគ កូរ៉ូណាថ្មី កាចសាហាវយ៉ាងណា ? អ្វីជារោគសញ្ញានៃការឆ្លងមេរោគ ? តើគេអាចការពារកុំឱ្យឆ្លងវីរុសកូរ៉ូណាថ្មីបានដែរឬទេ ? តើមានវិធីព្យាបាលដែរឬអត់ ?02/02/202009:04 -
ជិះកង់ជាការថែសុខភាពរាងកាយនិងផ្លូវចិត្ត
ជិះកង់ជាមធ្យោបាយធ្វើដំណើរដែលមានតម្លៃស្ទើរជាអមតៈ និងអាចជាមិត្តដ៏ប្រពៃបំផុតសម្រាប់អ្នកចង់ថែរក្សារាងនិងសុខភាព។ គ្រប់អ្នកជំនាញសុខភាព គ្រូពេទ្យកីឡា គ្រូពេទ្យផ្នែកឆ្អឹង សុទ្ធតែចាត់ទុកការជិះកង់ក្នុងធម្មជាតិ និងជិះកង់ក្នុងសាល ថាជាឱសថមិនចេះរីងស្ងួតសម្រាប់សុខភាព។ ដូចការហែលទឹក ធាក់កង់ ជាកីឡាដែលមួយគត់ដែលដោះបន្ទុក មានន័យថា ធាក់កង់ជួយបេះដូងតែមិនបង្កផលប៉ះពាល់ដល់សន្លាក់ទេ។តើការធាក់កង់ ផ្តល់គុណប្រយោជន៍សុខភាពយ៉ាងណាខ្លះ ?16/01/202009:52 -
គ្មានជាតិអាល់កុលសោះ ៣១ថ្ងៃ បង្កើនផលល្អចំពោះសុខភាពបាន៨ខែ
ភ្នាក់ងារសុខភាពសាធារណៈបារាំង ចង់យកគំរូតាមអង់គ្លេស កំណត់ ខែមករាជាខែគ្មានជាតិស្រា ដើម្បីឱ្យពលរដ្ឋបារាំងចាប់ពិចារណាអំពីទម្លាប់នៃការទទួលទានស្រារបស់ពួកគេ។ ប៉ុន្តែគម្រោងត្រូវធ្លាក់ទឹក ដោយរដ្ឋាភិបាលមិនគាំទ្រ។ នៅទីបំផុត យុទ្ធនាការផ្អាកទទួលទានសុរាមួយរយៈ ប្រព្រឹត្តទៅក្នុងកំរិតសមាគម ជាមួយដៃគូAlcool Change UK ដែលជាអ្នកផ្តើមគំនិតបង្កើត Dry January “ខែមករាគ្មានជាតិស្រា” នៅប្រទេសអង់គ្លេស តាំងពីឆ្នាំ២០១៣មក។ តើការផ្អាកមិនទទួលជាតិសុរាសោះ ផ្តល់ឥទ្ធិពលយ៉ាងណាចំពោះសុខភាព ហេតុអ្វីបានជាភ្នាក់ងារបារាំងជំនះធ្វើ ដោយគ្មានការចូលរួមពីរដ្ឋាភិបាល ?13/01/202008:36 -
មនុស្សចាស់ និងការដួល
ដួលជាគ្រោះថ្នាក់ដែលកើតឡើងជាញឹកញយចំពោះមនុស្សចាស់ ចាប់ពីអាយុ៦៥ឆ្នាំឡើងទៅ។ ការដួលជាដើមហេតុដ៏ចំបងមួយនៃផលវិបាកសុខភាពដ៏ធ្ងន់ធ្ងរ និងជាមូលហេតុទីពីរនៃមរណភាពដោយចៃដន្យរបស់មនុស្សចាស់។ វ័យកាន់តែច្រើន ហានិភ័យជួបគ្រោះ ដួល កាន់ខ្ពស់។ នៅលើពិភពលោក ក្នុងមួយឆ្នាំៗមាន មនុស្សចាស់ ចាប់ពីអាយុ៦៥ឆ្នាំឡើងទៅ ប្រមាណ៣៧,៣លាននាក់ ជួបគ្រោះថ្នាក់ដួល កំរិតធ្ងន់ធ្ងរល្មមដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យ និងទាមទារការព្យាបាលជាចាំបាច់។04/12/201909:13 -
ផលប៉ះពាល់នៃសំរាមចំពោះសុខភាព
កាលពីថ្ងៃចន្ទទី ១៨ វិច្ឆិកា វិទ្យុបារាំងបានផ្តោតការផ្សាយទៅលើបញ្ហាសំរាម តាមរយៈការរៀបចំកម្មវិធីតស៊ូមតិ និងកម្មវិធីជាច្រើនទៀត។ នៅថ្ងៃនេះ មិនមែនជាការផ្តល់ចម្លើយ និងដំណោះស្រាយបញ្ហាសុខភាពបង្កឡើងដោយសំរាម កម្មវិធីសុខភាពរបស់យើង ចង់បង្ហាញថាតើអ្វីខ្លះជាផលប៉ះពាល់នៃការចោលសំរាម តាមទីសាធារណៈ តាមផ្លូវ នៅក្បែរប្រភពឬប្រលាយទឹក ចំពោះសុខភាពមនុស្ស។ តើសំរាមជាប្រភពបង្កជំងឺ ជាភ្នាក់ងារចម្លងមេរោគ យ៉ាងដូចម្តេច យើងនឹងសាកល្បងស្វែងយល់ជាមួយគ្នា អមដោយការពន្យល់បកស្រាយរបស់លោកវេជ្ជបណ្ឌិត ឯកទេសជំងឺសួត និងជំងឺអាឡែកហ្ស៊ី នៅទីក្រុងនីស និងជាអ្នកសម្របសម្រួលសហគមន៍សួតសាស្ត្រនៃក្រុមអ្នកនិយាយភាសាបារាំង។04/12/201907:53
នាទីសុខភាពនិងអនាម័យ
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។