នាទីសុខភាពនិងអនាម័យ
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
សុរានិងទារកក្នុងផ្ទៃ ៖ ចង់បានកូនល្អ អនាគតឪពុកត្រូវឈប់ផឹកស្រាយ៉ាងហោច៦ខែមុន
រដូវបុណ្យទានមកដល់ ការជួបជុំទទួលទានអាហារ ស្រាមួយកែវ ប៊ីយ៉ែរមួយកំប៉ុង ជល់គ្នាបង្កើតបរិយាកាសរីករាយ មិនជាថ្វីទេ សម្រាប់មនុស្សពេញវ័យ ! ចុះចំពោះស្ត្រីកំពុងមានផ្ទៃពោះវិញ ជាតិសុរាបន្តិចនេះអាចជ្រាបដល់ទារកក្នុងផ្ទៃដែរឬទេ ? តើឥទ្ធិពលនៃសុរា អាចបង្កគ្រោះថ្នាក់យ៉ាងណា ?25/11/201908:02 -
តើអ្វីជាកីឡាដ៏ប្រពៃជាងគេសម្រាប់អ្នកជំងឺទឹកនោមផ្អែម ?
នៅថ្ងៃទី១៤ វិច្ឆិកា ២០១៩ ជាទិវាពិភពលោកប្រឆាំងនឹងជំងឺទឹកនោមផ្អែម។ ចំនួនអ្នកកើតទឹកនោមផ្អែម កើនឡើងជាលំដាប់។ ៩០%ជាជំងឺទឹកនោមផ្អែមប្រភេទទីពីរ ដែលលេចឡើងលើមនុស្សពេញវ័យ គ្មានរបបអាហារត្រឹមត្រូវ គ្មានបញ្ចេញសកម្មភាពហាត់ប្រាណធ្វើកីឡា។ កង្វះសកម្មភាពហាត់ប្រាណធ្វើកីឡា អាចបង្កើនហានិភ័យកើតជំងឺទឹកនោមផ្អែម។ ចុះបើមានជំងឺទឹកនោមផ្អែម តើសកម្មភាពកីឡាប្រភេទណាអាចជួយកាត់បន្ថយជំងឺ ?14/11/201908:44 -
គេងថ្ងៃល្អសម្រាប់បេះដូង តែអាចជាអាការៈរោគនៃជំងឺវង្វេងវង្វាន់
គេងថ្ងៃ ម្តងទៅពីរដង ក្នុងមួយសប្តាហ៍ ឬគេងក្នុងរយៈពេលខ្លី ផ្តល់ផលដ៏ប្រពៃដល់សុខភាពបេះដូង។ ប៉ុន្តែបើសម្រាកថ្ងៃ ញយ និងយូរ វាអាចជាសញ្ញាដាស់អាសន្នថាមានគ្រោះកើតជំងឺវង្វេងវង្វាន់អាល់ហ្សៃម៉ែរ ទៅវិញ។ តើអ្នកវិទ្យាសាស្ត្រពន្យល់ អំពីគុណប្រយោជន៍និងគុណវិបត្តិនៃរយៈពេលគេងថ្ងៃនេះយ៉ាងដូចម្តេច ?28/10/201911:27 -
មហារីកសុដន់លើស្ត្រីក្រោមអាយុ៤០ឆ្នាំ ច្រើនតែធ្ងន់ និងពិបាកព្យាបាល
មានដុំក្នុងសុដន់ សុដន់រោលឡើងពណ៌ក្រហម ... រោគសញ្ញានៃជំងឺមហារីកសុដន់ ពុំសូវបង្ហាញឱ្យច្បាស់លាស់ទេ ជួនកាលទៀត វាគ្មានផ្តល់រោគសញ្ញាអ្វីសោះតែម្តង។ វាកាន់តែមិនគួរឱ្យចាប់អារម្មណ៍ និងមើលមិនឃើញអ្វីសោះ ថែមទៀត នៅពេលមហារីកកើតលើរូបស្ត្រីនៅវ័យក្មេង ព្រោះគេគិតថាជាវ័យដែលគ្មានរងហានិភ័យ។ ប៉ុន្តែជាការគិតខុស ជំងឺមហារីកសុដន់ អាចកើតមានលើស្ត្រីគ្រប់វ័យ និងក្មេងខ្លាំងក្រោមអាយុ៤០ឆ្នាំផងក៏មាន។ តើមានសញ្ញាអ្វីដាស់ប្រាប់ឱ្យស្ត្រីក្មេងប្រុងប្រយ័ត្នថែសុខភាពសុដន់ ? តើត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យនៅពេលណា ? មហារីកសុដន់លើស្ត្រីក្មេងខុសពីជំងឺកើតលើមនុស្សវ័យចំណាស់ឬ ?26/10/201908:10 -
ជំងឺពងបែកមាត់ដៃជើង
មានពងបែកក្នុងមាត់លើដៃជើង ក្នុងពេលជាជំងឺឆ្លងមួយបង្កឡើងដោយវីរ៉ុស។ ជាទូទៅជំងឺពងបែកមាត់ដៃជើង ជាជំងឺស្រាលទេ ប៉ុន្តែមានខ្លះជាទម្រង់ធ្ងន់ធ្ងរខ្លាំង ដែលទាមទារឱ្យមានការតាមដានយ៉ាងត្រឹមត្រូវ។ ពងបែកមាត់ដៃជើង ខុសពីជំងឺពងបែកក្នុងមាត់ ដែលតែងកើតឡើងនៅពេលមានអាការៈក្តៅខ្លួនខ្លាំង បានផ្ទុះឡើងខ្លាំងនៅតំបន់អាស៊ីអាគ្នេយ៍ ម្តងនៅឆ្នាំ ១៩៩៧ និងម្តងទៀត នៅឆ្នាំ២០១២។ ការរាតត្បាតបានបង្កឱ្យមានការបាត់ជីវិតកុមារជាច្រើននាក់។ តើជំងឺពងបែកមាត់ដៃជើង ជាជំងឺអ្វី ? អាចបង្កគ្រោះថ្នាក់យ៉ាងណាខ្លះ និងការពារបានតាមវិធីណា ?16/10/201909:17 -
អ្នកប្រើដៃឆ្វេង ឆ្លាតជាងអ្នកប្រើដៃស្តាំ ?
បារ៉ាក់ អូបាម៉ា សរសេរដៃឆ្វេង តារាល្បីៗដូចជាអង់ហ្សេលីណា ចូលី មេស៊ី ... ភាគច្រើនសុទ្ធតែប្រើដៃឆ្វេង។ គេថាអ្នកប្រើដៃឆ្វេង ឆ្គង តែឆ្លាត ពូកែ ខ្លាំង ជាងអ្នកប្រើដៃស្តាំ។ តើជាការពិតមែនឬ ? ចុះកូនលោកអ្នក ? តើកូនអ្នកប្រើដៃស្តាំឬដៃឆ្វេង ? ហេតុអ្វីបានជាមានមនុស្សខ្លះប្រើដៃស្តាំ អ្នកខ្លះប្រើដៃឆ្វេង ? មានគំនិត និងការចំណាំផ្សេងៗប្លែកៗគ្នាច្រើន ទាក់ទងនឹងការប្រើដៃស្តាំ ឬដៃឆ្វេងនេះ។ អ្នកវិទ្យាសាស្ត្រ-វេជ្ជសាស្ត្រ ក៏ចាប់អារម្មណ៍និងធ្វើការសិក្សាច្រើនខ្លាំងណាស់ដែរទាក់ទងនឹងទំនោរចិត្តប្រើដៃឆ្វេងឬដៃស្តាំ។09/10/201908:20 -
តើគេអាចការពារជំងឺវង្វេងវង្វាន់បានដែរឬទេ ?
នៅថ្ងៃទី ២១ កញ្ញា ជាទិវាពិភពលោកប្រឆាំងនឹងជំងឺវង្វេងវង្វាន់ ឬអាល់ហ្សៃម៉ែរ Alzheimerជាភាសាបារាំង។ ជំងឺវង្វេងវង្វាន់ ជាការបាត់បង់សមត្ថភាពចងចាំ និងការចេះដឹងទាំងឡាយដែលមានកន្លងមក។ ជំងឺនេះជាពិការភាពដ៏ធ្ងន់ធ្ងរសម្រាប់អ្នកជំងឺផ្ទាល់ និងក៏ជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់គ្រួសារនិងសង្គមទាំងមូល។ ដោយសារភាពជឿនលឿននៃវេជ្ជសាស្ត្រ គេចាប់ផ្តើមយល់ និងដឹងច្រើនអំពីវិធីជួយការពារខួរក្បាល កុំឱ្យឆាប់មានគ្រោះកើតជំងឺវង្វេងវង្វាន់ ឬជំងឺពាក់ព័ន្ធនឹងការចងចាំ។ តើគេអាចជួយពង្រឹងការចងចាំ តាមវិធីណាខ្លះ ?23/09/201908:33 -
ដំឡូងជាអាហារសុខភាព ?
ដំឡូងស្ងោ ដំឡូងឆឹង ដំឡូងចំហុយ ដំឡូងជ្វា ដំឡូងឈើ ដំឡូងដៃខ្លា ... ដំឡូងលែងសូវឃើញមានលក់ និងបរិភោគនៅក្នុងប្រទេសកម្ពុជា តែដំឡូងកំពុងក្លាយជាអាហារដ៏ពេញនិយមនៅអឺរ៉ុប នាពេលបច្ចុប្បន្ននេះ។ ផ្ទុកពេញទៅដោយគុណប្រយោជន៍ផ្នែកអាហារូបត្ថម្ភ ជាប្រភពផ្តល់ថាមពល វីតាមីន ជាតិសរសៃ ដំឡូងមានឈ្មោះក្នុងបញ្ជីម្ហូបកាន់តែច្រើនឡើង។ អ្នកជំនាញផ្នែកចំណីអាហារបារាំងបានថែមទាំងណែនាំអ្នកចង់ធ្វើរបបអាហារឱ្យជ្រើសរើសទទួលទានដំឡូងមួយមុខទៀតផង។19/09/201908:36 -
តើអ្នកដឹងទេ ថាយើងលេបជាតិប្លាស្ទិករាប់ពាន់មុខចូលក្នុងពោះជារៀងរាល់ថ្ងៃ ?
មិនថាអ្នកចូលចិត្តទទួលសាច់ ទទួលទានបន្លែផ្លែឈើ ឬអ្នកចូលចិត្តញ៉ាំអាហារធម្មជាតិ អាហារសរីរាង្គទេ ... មនុស្សម្នាក់ៗលេបជាតិប្លាស្ទិក ក្នុងទម្រង់ជាលម្អង ជាធាតុល្អិតតូចឆ្មារ មីក្រូប្លាស្ទិក ជាអាហារ ប្រមាណជិត៥ក្រាម ជាមធ្យម ក្នុងមួយសប្តាហ៍។ ៥ក្រាម គឺស្មើនឹងទម្ងន់ក្រេឌីកាតមួយ។ នេះបើតាមរបាយការណ៍របស់សាកលវិទ្យាNewcastle អូស្ត្រាលី តាមសំណើរបស់អង្គការWWF។ តើលម្អងប្លាស្ទិកចូលក្នុងខ្លួនតាមណា ? តើអាចបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងណា បើយើងលេបចូលក្នុងខ្លួនជារៀងរាល់ថ្ងៃយ៉ាងដូច្នេះ ?23/08/201909:58 -
តើគេអាចជួយសង្គ្រោះអ្នកជំងឺឆ្កួតជ្រូកបានយ៉ាងដូចម្តេចខ្លះ ?
មានជំងឺឆ្កួតជ្រូក មិនមែនមានន័យថាមនុស្ស មានរោគ ឆ្កួត ដូចឈ្មោះហៅទេ។ ជាងនេះទៅទៀត ជំងឺឆ្កួតជ្រូក អាចព្យាបាលបាន និងព្យាបាលជាដាច់ស្រលះទៀតផង។ តើត្រូវទៅព្យាបាលនៅទីណា? ការព្យាបាលមានប្រសិទ្ធភាពកំរិតណា ? តើត្រូវ ជួយអ្នកជំងឺឆ្កួតជ្រូកយ៉ាងដូចម្តេច ?23/08/201909:57 -
តើឆ្កួតជ្រូក ជាជំងឺអ្វី ?
ស្ងៀមៗស្រាប់តែប្រកាច់តូង ដូចខ្មោចចូល ! មើលឃើញអ្វីមួយខុសពីអ្នកដទៃ -ឮសំឡេងប្លែកពីគេ និយាយរវើរវាយ បាត់ស្មារតី ... អាការៈរោគដែលស្តែងឡើងភ្លាមភ្លែត ជួនញឹកញាប់មួយថ្ងៃ ជួនមួយខែម្តង ឬមួយឆ្នាំម្តង... បែបនេះ អាចជាទម្រង់មួយនៃជំងឺឆ្កួតជ្រូក។ ប៉ុន្តែឆ្កួតជ្រូក មិនមែនជាជំងឺ ឆ្កួត ទេ។ តើឆ្កួតជ្រូកជាជំងឺអ្វី ?22/08/201908:30 -
តើគេអាចសម្គាល់គ្រោះថ្នាក់សរសៃឈាមខួរក្បាលបានយ៉ាងដូចម្តេច ?
គ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល ជាអាការៈជំងឺមួយទាមទារការសង្គ្រោះជាបន្ទាន់ ទើបមានសំណាងអាចបញ្ចៀសផលវិបាកធ្ងន់ធ្ងរផ្សេងៗបាន។ ដើម្បីអាចសង្គ្រោះអ្នកជំងឺបានទាន់ពេលវេលា អ្នកនៅជុំវិញខ្លួនអ្នកជំងឺ ត្រូវចេះសម្គាល់នៅរោគសញ្ញាគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល។ ជាអាការៈសញ្ញាដ៏សាមញ្ញដែលជនគ្រប់រូប មិនថាក្មេងចាស់ប្រុសស្រី អាចសម្គាល់ឃើញ ក្នុងរយៈពេលតែពីរបីនាទី។ តើអាការៈសញ្ញាទាំងនោះមានអ្វីខ្លះ ? តើត្រូវធ្វើជួយសង្គ្រោះអ្នកជំងឺយ៉ាងដូចម្តេច ?16/08/201909:46 -
ហេតុអ្វីបានជាគេហាមឃាត់មិនឱ្យបរិភោគសាច់ជ្រូកមានឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក ?
ជំងឺប៉េស្តជ្រូកអាហ្វ្រិក កំពុងធ្វើការរាតត្បាត នៅទូទាំងពិភពលោក ចេញអាហ្វ្រិក ដល់អឺរ៉ុប និងមកដល់អាស៊ី។ បន្ទាប់ពីចិន ប៉េស្តជ្រូកអាហ្វ្រិក បានមកដល់វៀតណាម កម្ពុជា។ ការរាតត្បាតកាន់តែលឿន ក្តីព្រួយបារម្ភយ៉ាងខ្លាំង។ បើតាមភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីកសិកម្មនិងចំណីអាហារ FAO ជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងជះឥទ្ធិពលអាក្រក់លើទីផ្សារកសិកម្ម និងសន្តិសុខចំណីអាហាររបស់ប្រជាពលរដ្ឋអាស៊ីយ៉ាងខ្លាំង។ ចុះតើប៉េស្តជ្រូកអាហ្វ្រិកអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សដែរឬទេ ?22/07/201908:10 -
គ្រុនឈាម ជាជំងឺ គ្មានថ្នាំព្យាបាល និងថ្នាំបង្ការ
គ្រុនឈាម ដែលជាជំងឺបង្កឡើងដោយវីរ៉ុស ចម្លងតាមរយៈមូសខ្លាខាំ បានផ្ទុះឡើងយ៉ាងខ្លាំង នៅស្ទើរទូទាំងពិភពលោក នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចំនួនមនុស្សកើតអ្នកជំងឺគ្រុនឈាម មានច្រើនជាងតួលេខផ្លូវការឆ្ងាយណាស់ ព្រោះមានករណីគ្រុនឈាមជាច្រើនត្រូវបានគេមើលរំលង។ ការប៉ាន់ស្មានចុងក្រោយបានបង្ហាញថាមានករណីគ្រុនឈាមប្រមាណ៣៩០លាននាក់ក្នុងមួយឆ្នាំៗ នៅលើពិភពលោក។ តើគ្រុនឈាមជាជំងឺអ្វី ? និងត្រូវធ្វើដូចម្តេចដើម្បីការពារកុំឱ្យកើតជំងឺនេះ ?17/07/201912:51 -
តើគួរ ទទួលទានផ្លែឈើ ឬ ទឹកផ្លែឈើ ?
សម្បូរទៅដោយជាតិសរសៃ និងវីតាមីន ព្រមទាំងជាតិស្ករធម្មជាតិ ផ្លែឈើគឺជាអាហារដ៏មានអត្ថប្រយោជន៍សម្រាប់សុខភាព និងផ្នែកអាហារូបត្ថម្ភ។ ប៉ុន្តែយើងអាចទាញយកគុណប្រយោជន៍ពីផ្លែឈើបានយ៉ាងពេញលេញ ដរាបណាយើងចេះទទួលទានវាដោយត្រឹមត្រូវ ! តើគួរទទួលទានផ្លែទាំងមូល ឬគាប កិន យកតែទឹក ? តើការទទួលទានបែបណាប្រសើរជាង ?05/07/201908:07
នាទីសុខភាពនិងអនាម័យ
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។