នាទីសុខភាពនិងអនាម័យ
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
តើអ្នកជំងឺប្រភេទណា អាចជាពីជំងឺអេដស៍ ឬស៊ីដា ទៅវិញដោយឯងៗ បាន ?
ឆ្នាំនេះជាគម្រប់៤០ឆ្នាំគត់ នៃការលេចឡើងដំបូងនូវជំងឺស៊ីដាឬអេដស៍នៅពេលពិភពលោក។ ៤ទសវត្សរ៍ក្រោយ ទោះបីជាវិទ្យាសាស្ត្រជឿនលឿនខ្លាំង ក៏ជំងឺអេដស៍នៅតែជាតំណាងគ្រោះថ្នាក់ គ្មានថ្នាំព្យាបាល និងគ្មានថ្នាំបង្ការទេ។ ប៉ុន្តែមានអ្នកជំងឺពីរនាក់បានជាដោយឯងៗពីជំងឺស៊ីដា។ តើអ្នកវិទ្យាសាស្ត្រពន្យល់ហេតុការណ៍នេះយ៉ាងដូចម្តេច ? ហើយហេតុអ្វីបានជាពិភពវេជ្ជសាស្ត្រដែលកាន់តែជឿនលឿនជាលំដាប់ នៅតែមិនទាន់អាចរកឃើញថ្នាំព្យាបាលនិងបង្ការជំងឺស៊ីដាបាន ?01/12/202108:54 -
ជំងឺទឹកនោមផ្អែម ហេតុអ្វីត្រូវឧស្សាហ៍ប្តូរកន្លែងចាក់អាំងស៊ុយលីន ?
ទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃ ដែលលេចឡើង នៅពេលសរីរាង្គលំពែងលែងអាចផលិតជាតិស្ករអាំងស៊ុយលីន បានគ្រប់គ្រាន់ ឬនៅពេលលំពែងលែងមានសមត្ថភាពប្រើប្រាស់ជាតិស្ករដែលខ្លួនជាអ្នកផលិតបានត្រឹមត្រូវ។ ទៅតាមកំរិតនៃការបាត់បង់សមត្ថភាពរបស់លំពែង អ្នកជំងឺជួនត្រូវតែប្រើថ្នាំ ឬជួនត្រូវចាក់អាំងស៊ុយលីនបន្ថែម។ ក្នុងករណីចាក់អាំងស៊ុយលីន ទស្សនាវដ្តីវេជ្ជសាស្ត្រ Prescrire បានចេញផ្សាយអត្ថបទមួយ រំលឹកថា ត្រូវតែឧស្សាហ៍ប្តូរទីតាំងចាក់អាំងស៊ុយលីន ទើបថ្នាំមានប្រសិទ្ធភាព។ ហេតុអ្វី បានជាដូច្នេះ ?!24/11/202107:38 -
គ្រូពេទ្យអាមេរិកបន្សាំក្រលៀនជ្រូកលើមនុស្ស បានសម្រេច ជាលើកទីមួយ
តើលោកអ្នកធ្លាប់គិតទេថា នៅថ្ងៃណាមួយ វិទ្យាសាស្ត្រអាចប្តូរផ្លាស់ក្រលៀនមនុស្សដែលខូចទៅហើយដោយក្រលៀនរបស់សត្វជ្រូក ? កាលពីខែមុន អ្នកស្រាវជ្រាវអាមេរិកបាន សាកល្បងសិក្សាពិសោធន៍ យកក្រលៀនរបស់សត្វជ្រូក មកបន្សាំលើខ្លួនមនុស្ស បានជោគជ័យ។ តើជាការសាកល្បងដោយជោគជ័យក្នុងកំរិតណា ? តើក្រលៀនជ្រូកមានលក្ខណៈពិសេសយ៉ាងណាទើបអាចយកមកបន្សាំលើខ្លួនមនុស្សបាន ?02/11/202109:07 -
មូលហេតុ៤យ៉ាងនៃការទទួលទានផ្លែល្ពៅ
ល្ពៅជាបន្លែនិងផ្លែឈើ ដែលប្រជាពលរដ្ឋទូទៅ ច្រើនយកមកធ្វើជាម្ហូប ជាបង្ហែម ឬអាហារសម្រន់។ មានតម្លៃ ថោក ងាយរកទិញ និងរក្សាទុកបានយូរ ល្ពៅដ៏សាមញ្ញនេះមិនត្រឹមតែជាផ្តល់រសជាតិឆ្ងាញ់ទេ តែមានបង្កប់នូវគុណប្រយោជន៍សុខភាពយ៉ាងច្រើនទៀតផង។ តើល្ពៅមានអត្ថប្រយោជន៍យ៉ាងណាខ្លះ សម្រាប់សុខភាព ? តើត្រូវទទួលទានប៉ុន្មាន ទើបអាចទាញគុណប្រយោជន៍បាន ?26/10/202107:50 -
អង្គការសុខភាពពិភពលោក ៖ ជំងឺវង្វេងនឹងកើនឡើង៤០% នៅលើពិភពលោក នៅឆ្នាំ២០៣០
បច្ចុប្បន្ននេះ មានអ្នកជំងឺកើតរោគវង្វេងដេម៉ង់ស៍ Démence ដល់ទៅជិត៥៥លាននាក់។ ហើយជំងឺវង្វេង ដែលនាំឱ្យមានការភ្លេចភ្លាំង បាត់បង់ការចងចាំ លែងមានសមត្ថភាពនិយាយស្តី ឬរៀនសូត្រ នឹងកើនឡើង៤០% នៅឆ្នាំ២០៣០។ នេះបើតាមការព្រួយបារម្ភរបស់អង្គការសុខភាពពិភពលោក។ ប៉ុន្តែមានប្រទេសតិចតួចណាស់ ដែលមានផែនការជាតិប្រយុទ្ធប្រឆាំងនឹងរោគភ្លេចរបស់មនុស្ស។12/10/202108:32 -
អស់រដូវ ជាជំងឺ សម្រាប់គ្រប់ស្ត្រីឬ ?
នៅពេលជិតអស់រដូវ និងដល់ពេលអស់រដូវ ស្ត្រីអាចជួបអាការៈសញ្ញា រំខានមួយចំនួន និងជួនអាចជាការរំខានខ្លាំងក្នុងជីវិតរស់នៅប្រចាំថ្ងៃផង។ មានថ្នាំអាចជួយសម្រួលអាការៈទាំងអស់នេះបាន ប៉ុន្តែថ្នាំតែងបន្សល់ទុកនូវផលវិបាកផ្សេង។ តើអស់រដូវជាអ្វី ? ជាដំណាក់កាលដែលគ្រប់ស្ត្រីត្រូវឆ្លងកាត់ឬ ? ចំណែកមនុស្សប្រុសគ្មានបញ្ហានេះទេ ?06/10/202110:21 -
តើគួរទទួលទានអាហារ ហួសពេលកំណត់(ដឺឡេ) ដើម្បីកាត់បន្ថយការខ្ជះខ្ជាយអាហារ ?
ថ្ងៃទី ២៩ កញ្ញា ជាទិវាអន្តរជាតិបញ្ចៀបអំពីការបាត់បង់និងខ្ជះខ្ជាយអាហារ។ ទិវានេះបានប្រារព្វធ្វើជាលើកទីមួយ នៅឆ្នាំ២០២០ ក្នុងអំឡុងពេលកំពុងផ្ទុះកូវីដ១៩ខ្លាំងដំបូង។ វិបត្តិកូវីដដែលបាននិងកំពុងបន្តគំរាមកំហែងការគ្រប់គ្រងសុវត្ថិភាពស្បៀងនិងចំណីអាហារពិភពលោក។ តែទោះក្នុងស្ថានភាពបែបនេះក៏ដោយ ការខ្ជះខ្ជាយអាហារនៅកើនឡើងខ្លាំងដដែល។ ដើម្បីចូលរួមកាត់បន្ថយការខ្ជះខ្ជាយចំណីអាហារ តើគេត្រូវធ្វើដូចម្តេច ? គួរសន្សំសំចៃអាហារ យ៉ាងណា ? គួរទទួលទានអាហារ ហួសពេលកំណត់ ដែរឬទេ ? តើអាហារហួសកាលកំណត់ណាអាចទទួលទានបាន ? អាហារបែបណាអាចគ្រោះហានិភ័យដល់សុខភាព ?សូមស្តាប់បទអត្ថាធិប្បាយរបស់ អៀង សុខម៉ិញ04/10/202109:06 -
តើអ្នកចាក់ថ្នាំបង្ការហើយ មានរោគសញ្ញាយ៉ាងណានៅពេលឆ្លងកូវីដ ?
អ្នកជំងឺកូវីដ១៩ បានចាក់ថ្នាំបង្ការរួច និងអ្នកជំងឺកូវីដ១៩ មិនបានចាក់ថ្នាំបង្ការ មានអាការៈសញ្ញារោគមិនដូចគ្នាទេ។ នេះបើតាមការសិក្សារបស់អង់គ្លេស ឈ្មោះថា ZOE Covid ដែលទើបចេញផ្សាយក្នុងទំព័រទស្សនាវដ្តីវិទ្យាសាស្ត្រាThe Lancet។ តើរោគសញ្ញាកូវីដខុសគ្នាយ៉ាងណា រវាងអ្នកបានចាក់ និងមិនបានចាក់វ៉ាក់សាំង ?08/09/202108:18 -
មេរោគកូវីដបំប្លែងខ្លួនដែលតា អាចបង្កគ្រោះថ្នាក់ខ្លាំងសម្រាប់ ក្មេងនិងកុមារ ?
ក្មេងនិងក្មេងជំទង់កម្រធ្លាក់ខ្លួនឈឺកូវីដ១៩ធ្ងន់ធ្ងរណាស់។ នៅប្រទេសបារាំង ក្នុងចំណោមអ្នកឈឺកូវីដ១៩សម្រាកព្យាបាលក្នុងមន្ទីរពេទ្យ មាន១,១%ជាក្មេងអាយុក្រោម១៨ឆ្នាំ និង០,៩%ក្នុងចំណោមអ្នកឈឺធ្ងន់ធ្ងរខ្លាំង។ បើហានិភ័យឈឺធ្ងន់ទាបខ្លាំងសោះ តើអ្វីជាមូលហេតុដែលជំរុញឱ្យអាជ្ញាធរសុខភាពសម្រេចណែនាំឱ្យក្មេងទៅចាក់ថ្នាំបង្ការឱ្យបានច្រើន ? តើវ៉ាក់សាំងពិតជាមានប្រសិទ្ធភាពទប់ស្កាត់ការរាតត្បាតរបស់កូវីដឬ ? តើវ៉ាក់សាំងអាចបង្កផលរំខានដល់ក្មេងដែរឬទេ ?01/09/202108:27 -
តើកាំរស្មីពន្លឺព្រះអាទិត្យUV មានគុណសម្បត្តិ និងគុណវិបត្តិយ៉ាងណាខ្លះចំពោះសុខភាព ?
បើតាមការស្រាវជ្រាវរបស់អង្គការឧតុនិយមពិភពលោកWMO បណ្តាប្រទេសនៅតំបន់ឥណ្ឌូចិន ក្នុងនោះមានកម្ពុជាមួយផងបានជួបបាតុភូតធម្មជាតិមួយគឺ ការកើនឡើងនៃសន្ទ ស្សន៍កាំរស្មីព្រះអាទិត្យUV រហូតដល់កម្រិត១០ នៅរវាងពីថ្ងៃទី១៨សីហាដល់ថ្ងៃទី២៤សីហា ក្នុងចន្លោះម៉ោង១០ព្រឹកដល់ម៉ោង២រសៀល។ តើកាំរស្មីព្រះអាទិត្យUV ជាអ្វី ? កាំរស្មីនេះមានគុណប្រយោជន៍ និងបង្កហានិភ័យដល់សុខភាពយ៉ាងណាខ្លះ ?27/08/202109:59 -
សាច់គោនិងជំងឺមហារីកពោះវៀនធំ
សាច់ក្រហមជាប់ឈ្មោះមិនល្អយូរមកហើយ។ ហើយនៅពេលនេះ ការសិក្សាថ្មីទើបចេញផ្សាយកាលពីខែមិថុនា បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីគ្រោះថ្នាក់នៃរបបអាហារមានសាច់ក្រហមច្រើន។ អ្នកស្រាវជ្រាវបានរកឃើញថា យន្តការនៃការទទួលសាច់ក្រហមច្រើន និងការកើតជំងឺមហារីកពោះវៀនធំ។ ដើម្បីទប់ស្កាត់ជំងឺមហារីក គេត្រូវឈប់ទទួលទានសាច់ក្រហមឬ ? ដូចម្តេចដែលហៅថាសាច់ក្រហម ?21/07/202108:19 -
រៀបការជាមួយបងប្អូនឯង បង្កផលវិបាកសុខភាពយ៉ាងណា ?
ការជាមួយបងប្អូន បានកូនមកល្ងង់ រៀនមិនចេះ មិនសូវឆ្លាត ... នេះជាអ្វីដែលចាស់ៗធ្លាប់និយាយតៗគ្នាមក។ ប៉ុន្តែដោយមូលហេតុសេដ្ឋកិច្ច ដើម្បីកុំឱ្យបែកទ្រព្យ ដើម្បីរក្សាពូជអំបូរ ឬដោយមូលហេតុប្រពៃណី មានគូស្វាមីភរិយាច្រើនណាស់ ត្រូវជាបងប្អូនជីដូនមួយគ្នា។ អាពាហ៍ពិពាហ៍រវាងបងប្អូនជីដូនមួយ -ជីទួតមួយ ឬរវាងមា/មីងនិងក្មួយជីដូនមួយ មិនត្រូវបានហាមឃាត់ដោយច្បាប់ ហើយក៏មិនខុសច្បាប់ធម្មជាតិអ្វីដែរ ប៉ុន្តែរៀបការជាមួយបងប្អូនជាប់ឈាមគ្នា កាន់តែជិត កាន់តែអាចមានផលវិបាកច្រើន ដល់កូន និងដល់បញ្ហាបន្តពូជ។ អាពាហ៍ពិពាហ៍រួមឈាមពិតជាដើមហេតុមួយនៃកើតជំងឺតំណពូជ ?15/07/202109:21 -
តើអ្វីខ្លះជាហានិភ័យនៃវិជ្ជាជីវៈពេទ្យ ?
ក្នុងខណៈដែលពិភពលោកទាំងមូលធ្លាក់ក្នុងវិបត្តិសុខភាព មានជំងឺរាតត្បាតសកលកូវីដ១៩ អស់ជាងមួយឆ្នាំមក ក្រុមគ្រូពេទ្យបានក្លាយជាពលទាហាននៅជួរមុខ ឬហៅថាទ័ពអាវស។ វិបត្តិកូវីដបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីភាពសំខាន់របស់ក្រុមគ្រូពេទ្យ និងតម្រូវការកម្លាំងពលកម្មក្នុងវិស័យនេះយ៉ាងខ្លាំង។ ប៉ុន្តែពិភពលោកកាន់តែត្រូវការ អ្នកបំរើការក្នុងវិស័យវេជ្ជសាស្ត្រកាន់តែចង់ដកខ្លួនថយ។ នេះបើតាមការអង្កេតទើបចេញផ្សាយនៅប្រទេសបារាំង។ ហេតុអ្វី ? ព្រោះអាជីពនេះប្រឈមនឹងគ្រោះហានិភ័យខ្លាំងឬ ? តើក្នុងនាមជាទ័ពស មានអាជីពព្យាបាលជំងឺអ្នកដទៃ មានហានិភ័យយ៉ាងណា ? ហានិភ័យពាក់ព័ន្ធអាជីពមានអ្វីខ្លះ និងត្រូវបានគេទទួលស្គាល់ដែរឬទេ ?07/07/202108:37 -
តើអ្វីទៅជាជំងឺ Burn out ?
"burn out" ឬចង្កោមរោគសញ្ញាហត់នឿយនឹងការងារ ទាំងផ្លូវចិត្តនិងផ្លូវកាយ ទើបត្រូវបានអង្គការសុខភាពពិភពលោកទទួលថាស្គាល់ថាជាជំងឺ។ តើជំងឺនេះស្តែងឡើងយ៉ាងដូចម្តេច ? តើបុគ្គលណាងាយរងគ្រោះកើតជំងឺនេះជាងគេ ? តើធ្វើយ៉ាងណាទើបអាចបញ្ចៀសជំងឺនេះបាន ? អន្តរាគមន៍ដោយវេជ្ជបណ្ឌិត យឹម សុបុត្រា គ្រូពេទ្យជំនាញវិកលវិទ្យា។16/06/202109:44 -
រលាកខ្នែងពោះវៀន ឬពោះវៀនដុះខ្នែង
តើអាការៈសញ្ញាឈឺពោះយ៉ាងដូចម្តេចដែលយើងគួរសង្ស័យថាជាជំងឺរលាកខ្នែងពោះវៀន ? តើមានរបបអាហារត្រឹមត្រូវបែបណា ទើបអាចបញ្ចៀសវិបត្តិខ្នែងពោះវៀនបាន ? សូមស្តាប់ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ហួត សម្បត្តិ គ្រូពេទ្យវះកាត់នៅមន្ទីរពេទ្យរ៉ូយាល់អង្គរ ក្រុងសៀមរាប។07/06/202109:31
នាទីសុខភាពនិងអនាម័យ
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។