អានតួអត្ថបទ
នុយក្លេអ៊ែរ-អ៊ីរ៉ង់

អ៊ីរ៉ង់​បានឆ្លើយតបទៅនឹងសំណើកិច្ចព្រមព្រៀងនុយក្លេអ៊ែរចុងក្រោយរបស់សហភាពអឺរ៉ុប

ថ្ងៃចន្ទនេះអ៊ីរ៉ង់បាន ផ្តល់ការឆ្លើយតបរបស់ខ្លួនចំពោះសេចក្តីព្រាងចុងក្រោយ នៃ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលបានធ្វើឡើងកាលពីឆ្នាំ ២០១៥ ​ដោយមានការសម្របសម្រួលពីសហភាពអឺរ៉ុប​ ជាមួយប្រទេសមហាអំណាចនៅទីក្រុងវីយែន។ យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ ការឆ្លើយតបនេះត្រូវបានដាក់ជាលាយលក្ខណ៍អក្សរ ហើយអ៊ីរ៉ង់ជឿជាក់ថា ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះនឹងអាចទទួលយកបានពីគ្រប់ភាគី បើសហរដ្ឋអាមេរិកមានការបត់បែនខ្លះ ដោយមើលទៅលើស្ថានភាពពិតបច្ចុប្បន្ន។

ទង់ជាតិអ៊ីរ៉ង់នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងអំឡុងពេលពិធីផ្លូវការមួយដើម្បីចាប់ផ្តើមដំណើរការនៅលើម៉ាស៊ីនរ៉េអាក់ទ័រទីពីរនៅថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ ២០១៩
ទង់ជាតិអ៊ីរ៉ង់នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងអំឡុងពេលពិធីផ្លូវការមួយដើម្បីចាប់ផ្តើមដំណើរការនៅលើម៉ាស៊ីនរ៉េអាក់ទ័រទីពីរនៅថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ ២០១៩ AFP - ATTA KENARE
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីបានផ្អាកការពិភាក្សាអស់រយៈពេលជាច្រើនខែមក ប្រទេសមហាអំណាចមានដូចជា អង់គ្លេស ចិន បារាំង អាឡឺម៉ង់ អ៊ីរ៉ង់ និងរុស្ស៊ី ក៏ដូចជាអាមេរិក ក៏បានបន្តកិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កាលពីដើមខែសីហានេះ​​ ដោយការចុះកិច្ចព្រមព្រៀងនេះ​សំខាន់ណាស់ក្នុងការស្តារសេដ្ឋកិច្ចពិភពលោក។

ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី បន្ទាប់ពីមានការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន បានធ្វើឲ្យការផ្គត់ផ្គង់ប្រេងមានការខ្វះខាតរុញឲ្យតម្លៃប្រេងកើនឡើងជាខ្លាំង។ ការកើនឡើងនៃតម្លៃប្រេងនេះ គឺជាកត្តាជំរុញដ៏ធំមួយដែលធ្វើឲ្យអតិផរណាជុំវិញពិភពលោកបានកើនឡើងដល់កម្រិតខ្ពស់ដូចសព្វថ្ងៃនេះ។

បើគិតទៅលើស្ថានភាពទីផ្សារពិភពលោកដែរកំពុងធ្លាក់ចុះក្នុងពេលឥឡូវនេះ លទ្ធផលនៃការចុះកិច្ចព្រមព្រៀងនេះ មានសារៈសំខាន់ខ្លាំងដើម្បីឈានទៅដល់ការដកទណ្ឌកម្មសេដ្ឋកិច្ច ដែលសហរដ្ឋអាមេរិកបានដាក់លើការផលិត និងនាំចេញប្រេងរបស់ប្រទេសអ៊ីរ៉ង់។  ជាក់ស្តែងអ៊ីរ៉ង់អាចមានសមត្ថភាពផលិតប្រេងបានរហូតទៅដល់ ២.៥ លានធុងក្នុងមួយថ្ងៃឯណោះ។ នេះអាចជួយសម្រាលដល់បរិមាណផ្គត់ផ្គង់នៅលើទីផ្សា​ ធ្វើឲ្យតម្លៃប្រងធ្លាក់ចុះវិញ។

ការពិតគ្រាន់តែមានការរំពឹងទុកថានឹងអាចមាន ចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែនេះបានធ្វើឲ្យ តម្លៃប្រេងនៅលើទីផ្សារពិភពលោកបានធ្លាក់ចុះរួចទៅហើយ ដែលប្រេងរបស់សហរដ្ឋអាមេរិកអាចបានធ្លាក់ចុះជិត ៣ ភាគរយដល់ត្រឹម៩០ដុល្លារក្នុងមួយធុង។

ម្យ៉ាងទៀត ទិន្នន័យសេដ្ឋកិច្ចមិនអំណោយផលបស់ប្រទេសចិន ដែរបណ្តាលមកពីការរឹតបណ្តឹងទប់ទល់ជាមួយជំងឺ Covid-19 ក៏ជាកត្តាមួយទៀតដែរអាចធ្វើអោយមានការធ្លាក់ចុះសេដ្ឋកិច្ចជាសកលផងដែរ​​ ហើយដើម្បីស្តារ សេដ្ឋកិច្ចជាតិ ប្រទេសចិនដែលជាទីផ្សាប្រេងធំមួយ ក៏បានកាត់បន្ថយការទិញចូលប្រេងរបស់ខ្លួន។

អ្នកនាំពាក្យរបស់ប្រធានផ្នែកការទូតសហភាពអឺរ៉ុប ដែលបានសម្របសម្រួលកិច្ចចរចានេះបាននិយាយថា ការឆ្លើយតបរបស់អ៊ីរ៉ង់ត្រូវបានទទួលកាលពីល្ងាចថ្ងៃចន្ទ ហើយសហភាពអឺរ៉ុបកំពុងសិក្សា និងត្រៀមធ្វើការពិភាក្សាជាមួយភាគីទាំងអស់រួមមានសហរដ្ឋអាមេរិកដែរ ទៅលើបញ្ហានេះ។

អ្នកការទូតអ៊ីរ៉ង់ម្នាក់បាននិយាយថា សំណើរបស់សហភាពអឺរ៉ុបនេះនឹងអាចទទួលយកបាន ប្រសិនបើមាន ការធានាដល់ប្រទេសលោករបស់ លើការដកទណ្ឌកម្មសេដ្ឋកិច្ច និងការការពារសុវត្តិភាព ក៏ដូចជាបញ្ហាមួយចំនួនដែរទាក់ទងនិងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកវិញបានបញ្ជាក់ថា អាមេរិកបដិសេធមិនទទួលយកការទាមទារណាដែលនៅក្រៅទំហំ និងវិសាលភាពនៃការចរចាដំបូងនោះឡើយ ហើយបានសង្កត់ថា អ្វីដែលអាចចរចាបាន ក៏បានចរចារួចទៅហើយ ឥឡូវនេះគឺអាស្រ័យលើអ៊ីរ៉ង់ទេ ក្នុងការទទួលយកកិច្ចព្រមព្រៀងចុងក្រោយនេះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ