អានតួអត្ថបទ

នាយិកាថ្មី CIA ប្តេជ្ញាចិត្ត​បញ្ចប់​ការធ្វើទារុញ​កម្មជន​ជាប់សង្ស័យ ក្នុងពេលស៊ើប​អង្កេត​អំពើចារកម្ម

នាយិកាថ្មី​នៃ​​ក្រសួង​​ស៊ើបការណ៍​​សម្ងាត់ CIA បានបង្ហាញ​អំពីការប្តេជ្ញាចិត្ត ក្នុងការបញ្ឈប់​ការស៊ើបអង្កេត​ករណីអំពើចារកម្ម​តាមរយៈការធ្វើ​ទារណកម្មទៅ​លើជនជាប់សង្ស័យ តែលោកស្រីពុំ​បង្ហាញនូវការសោកស្ដាយ​ចំពោះការរួមចំណែក​របស់លោកស្រី​ក្នុងការធ្វើទារណកម្ម​លើជនជាប់សង្ស័យក្នុង​រឿងភេរវកម្ម​ទី​១១​​កញ្ញា​​ឆ្នាំ​​២០០១​នៅ​អាមេរិកនោះទេ។

លោកស្រី ស្បថចូលកាន់តំណែងជានាយិកា CIA នៅចំពោះមុខសភាអាមេរិក ថ្ងៃទី០៩ ឧសភា ២០១៨
លោកស្រី ស្បថចូលកាន់តំណែងជានាយិកា CIA នៅចំពោះមុខសភាអាមេរិក ថ្ងៃទី០៩ ឧសភា ២០១៨ Alex Brandon/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

លោកស្រី Gina Haspel ដែលជានាយិកា CIA រង់ចាំការបោះឆ្នោតយល់ព្រមចុងក្រោយពីសំណាក់ព្រឹទ្ធសភា បានថ្លែងប្រាប់ទៅកាន់គណៈកម្មាធិការព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃពុធថា លោកស្រីប្តេជ្ញាចិត្តយ៉ាងមុតមាំនិងច្បាស់លាស់ថា ក្រោមការដឹកនាំរបស់លោកស្រី CIA នឹងមិនចាប់ផ្តើមកម្មវិធីឃាត់ខ្លួននិងធ្វើទារណកម្មដើម្បីសួរចម្លើយនោះទេ។​ លោកស្រីនឹងមិនអនុញ្ញាតអោយមានកម្មវិធីស៊ើបអង្កេតរបស់ភ្នាក់ងារចារកម្ម ដែលប្រើទារណកម្មលើជនជាប់សង្ស័យឡើយ បើទោះជាមានការបញ្ជាពីប្រធានាធិបតី លោកDonald Trump ក៏ដោយ។

លោកស្រីបានបន្ថែមទៀតថា ការសួរចម្លើយអាចជួយអោយរកឃើញព័ត៌មានដ៏មានតម្លៃសម្រាប់ការទប់ស្កាត់ការវាយប្រហារពិតមែន តែនោះមិនមែនបានន័យថាមកពីសួរចម្លើយដោយប្រើទារណកម្មនោះទេ។ លោកស្រីជឿថា ការធ្វើទារណកម្មមិនអាចជួយអ្វីបាននោះទេ។

ទោះជាយ៉ាងណាក្តី លោកស្រីពុំបង្ហាញនូវការសោកស្ដាយលើរឿងធ្វើទារណកម្មអ្នកជាប់ឃុំក្រោយរឿងវាយប្រហារអគារពាណិជ្ជកម្មអាមេរិកក្នុងឆ្នាំ២០០១នោះទេ។ លោកស្រីបានបដិសេធមិនដាក់ទោសចំពោះកម្មវិធីសួរចម្លើយឆ្នាំ ២០០២-២០០៥ ដែលក្នុងនោះមានជនសង្ស័យអាល់កៃដាជាច្រើនត្រូវបានគេចាប់យកទៅកន្លែងសម្ងាត់មួយចំនួននៅជុំវិញពិភពលោក ហើយត្រូវបានសួរចម្លើយយ៉ាងឃោរឃៅដូចជា ការបញ្ចូលទឹកយ៉ាងច្រើនទៅក្នុងដងខ្លួន ដែលធ្វើអោយមានសភាពដូចជាលង់ទឹក។

សមាជិកព្រឹទ្ធសភាខាងបក្សសាធារណរដ្ឋ លោក John MacCain ដែលធ្លាប់ទទួលរងនូវការធ្វើទារុណកម្ម ខណៈដែលជាប់ជាឈ្លើយសឹកសង្គ្រាមនៅវៀតណាមខាងជើង បានថ្លែងថា តួនាទីរបស់លោកស្រី Haspel ក្នុងការត្រួតពិនិត្យមើលការប្រើអំពើទារុណកម្មដោយជនជាតិអាមេរិក​ គឺគួរអោយព្រួយបារម្ភ ហើយការបដិសេធរបស់លោកស្រីក្នុងការទទួលស្គាល់អំពើអសីលធម៌នៃការធ្វើទារុញកម្មក្រោយភេរវកម្មឆ្នាំ២០០១គឺមិនសមហេតុផល។ លោក John MacCain ទំនងមិនបោះឆ្នោតអោយលោកស្រី Gina Haspel នោះទេ ហើយលោកជម្រុញអោយសមាជិកព្រឹទ្ធសភាផ្សេងទៀតបោះឆ្នោតបដិសេធការទទួលយកលោកស្រីធ្វើជានាយក CIA៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ