អានតួអត្ថបទ
កូវីដ១៩-សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក បញ្ចេញនាវាពេទ្យយោធាមកជួយព្យាបាលជំងឺកូវីដ១៩

តាំងពី​អឺរ៉ុប ដល់​អូស្ត្រាលី ព្រមទាំង​សហរដ្ឋ​អាមេរិក​ សុទ្ធ​តែ​ស្ថិត​ក្នុង​ស្ថានភាព​ត្រៀម​អាសន្ន​ កំរិត​ខ្ពស់​។ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​កូវីដ១៩​ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​ចាត់ទុក​ជា​ ​​“សត្រូវ​របស់​មនុស្ស​ជាតិ” (ព្រោះ​វា​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង ៨៧០០​នាក់ និង​ចម្លង​លើ​មនុស្ស​ជាង ២១០០០០​នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១៩​មីនា) សហរដ្ឋ​អាមេរិក​បាន​សម្រេចប្រើ​​ច្បាប់​​ ដូច​​ក្នុង​សម័យ​សង្គ្រាម​នៅ​ក្នុង​ឧបទ្វីបកូរ៉េ។ នាវា​ពេទ្យ​យោធា​ កំពុង​ចេញ​ដំណើរ​មក​​ជួយ​​សេវា​សុខាភិបាល​ស៊ីវិល។

នាវាពេទ្យ​យោធា​អាមេរិក  USNS Comfort កំពុងធ្វើ​ដំណើរ​ទៅ កំពង់ផៃ​ញូវយ៉ក
នាវាពេទ្យ​យោធា​អាមេរិក USNS Comfort កំពុងធ្វើ​ដំណើរ​ទៅ កំពង់ផៃ​ញូវយ៉ក REUTERS - US NAVY
ផ្សាយពាណិជ្ជកម្ម

ការ​រាតត្បាត​នៃ​កូវីដ​១៩ លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​ បាន​ឈាន​ចូល​ដំណាក់​ថ្មី​កាន់​តែធ្ងន់ធ្ងរ​មួយ​កំរិត​នៅ​ថ្ងៃព្រហស្បតិ៍​ទី ១៩​មីនានេះ ដោយ​រាប់​ឃើញ​មានស្លាប់​១១៨​នាក់ និង​អ្នក​ឆ្លង​មេរោគកូរ៉ូណា​ថ្មី ដល់​ជាង ៧៧០០​នាក់ ក្នុង​នោះ​ពីរ​នាក់​ជា​សមាជិក​សភា​។ ប្រធានាធិបតី​ដូណាល់​ត្រាំ ដែល​ធ្លាប់​មើល​ស្រាល​កូវីដ​១៩ពី​ដំបូង បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​អាមេរិក​គ្រប់​ជំនាន់​ទាំង​ក្មេង​ទាំង​ចាស់​ ហ៊ាន​លះ​បង់​ដើម្បី​ជាតិ និងផ្តុំ​​កម្លាំង​រួប​រួម​គ្នា​ ដូច​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ។

ដោយ​ហេតុ​តែ​អាមេរិក​កំពុង​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​សត្រូវ​​គ្មាន​រូប នាវា​ពេទ្យ​យោធា USNS ដែល​ស្ថិត​ក្រោម​បង្គាប់​ក្រសួង​ការពារ​ជាតិ និង​ដែលមាន​១០០០បន្ទប់​ សម្រាប់ទទួល​អ្នក​ជំងឺ កំពុង​ធ្វើ​ដំណើរ​ទៅ​ញូវយ៉ក ដែល​រង​គ្រោះ​កូវីដ​១៩​ខ្លាំង​​ជាង​គេ។ បើ​តាម​ការ​ប៉ាន់​ស្មាន រដ្ឋ​ញូវយ៉ក​ អាច​នឹង​ត្រូវ​ការ​កន្លែង​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ ចំនួន ១១ម៉ឺន​គ្រែ នៅ​រវាង​៤៥​ថ្ងៃ​ខាង​មុខ​ តែ​មន្ទីរពេទ្យរបស់​រដ្ឋ​អាច​មាន​សមត្ថភាព​ទទួល​​ត្រឹម​៥៣០០​តែ​ប៉ុណ្ណោះ។ មិន​តែ​ប៉ុណ្ណោះ លោក​ ដូណាល់ ​ត្រាំ គ្រោង​នឹង​ចេញ​ក្រិត្យ​ អនុវត្ត​ច្បាប់ Defense Production Act ​ ដែល​ធ្លាប់​ប្រើ​នៅ​ក្នុង​សម័យ​សង្គ្រាម​​ក្នុង​ឧបទ្វីប​កូរ៉េ ដើម្បី​អាច​បញ្ចេញ​កម្លាំង​យោធា​មករ៉ាប់រង​​ធានា​សេចក្តី​ត្រូវ​ការរបស់​​ប្រទេស​ ព្រោះ​​​ឧស្សាហកម្ម​​ឯកជន​ ​ភាគ​ច្រើន​បាន​បិទ​។

ដើម្បីទ្រទ្រង់​សេដ្ឋកិច្ចក្នុង​បរិបទ​​កូវីដ១៩​ ក្នុង​រយៈ​ពេល​តែ​ពីរ​ថ្ងៃ ធនាគារ​កណ្តាល​អាមេរិក​បាន​ចេញ​វិធានការ​សង្គ្រោះ​បី​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ