អានតួអត្ថបទ
វ៉េណេស៊ុយអេឡា

វ៉េណេស៊ុយអេឡា ចាប់ខ្លួនទាហានអាមេរិកពីរនាក់ពីបទប៉ុនប៉ងចូលឈ្លានពាន

ប្រធានាធិបតី​វ៉េណេស៊ុយអេឡា លោក​ នីកូឡា ម៉ាឌូរ៉ូ ( Nicolas Maduro) បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទទី ៤ ឧសភា ចាប់​បាន​ភេរវជន​ចំនួន​១៣​នាក់ ក្នុង​នោះ​ពីរ​នាក់​ជា​ពលរដ្ឋ​អាមេរិក​។  ទាហាន​​អាមេរិក​ ដែល​​ស៊ីឈ្នួលឱ្យ​​​មេបក្ស​ប្រឆាំង​ ហ័ន ហ្កៃដូ (Juan Guaido) បាន​ប៉ុនប៉ង​ចូល​លុក​លុយ​ប្រទេស​វ៉េណេស៊ុយអេឡា បាន​ផ្លូវ​សមុទ្ទ ដើម្បីផ្តួល​រដ្ឋាភិបាល។ នេះ​បើ​តាម​សំដី​របស់​លោក​ម៉ាឌូរ៉ូ។

វ៉េណេស៊ុយអេឡា ចាប់​បាន​ទាហាន​អាមេរិក​ពីរ​នាក់
វ៉េណេស៊ុយអេឡា ចាប់​បាន​ទាហាន​អាមេរិក​ពីរ​នាក់ VENEZUELAN GOVERNMENT TV/Handout via REUTERS TV
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ លោក នីកូឡា ម៉ាឌូរ៉ូ បាន​ចោទ​ប្រកាន់​ប្រមុខ​បក្ស​ប្រឆាំង លោក ហ័ន ហ្កៃដូ (Juan Guaido) ​ដោយ​ចំៗតែ​ម្តង។ សម្រាប់​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា លោក ហ្កៃដូ ជា​អ្នក​​ជ្រើសរើស​ទាហាន​ស៊ីឈ្នួល​ ចេញ​ពី​កងកម្លាំង​ពិសេស​របស់​អាមេរិក ឱ្យ​ចូលមក​​ឈ្លានពាន​ប្រទេស ដើម្បី​ប៉ុនប៉ង​ផ្តួល​រដ្ឋាភិបាល។

លោក ម៉ាឌូរ៉ូ បាន​បង្ហាញ​អត្តសញ្ញាណជនជាតិ​អាមេរិកចាប់​ខ្លួន​បាន​​ទាំង​ពីរ ​( Luke Denman, អាយុ​៣៤​ឆ្នាំ​ និង​ Airan Berry អាយុ​៤១​ឆ្នាំ) ដោយ​លើក​គ្រវី​លិខិត​ឆ្លង​ដែនប្រាប់​ផ ង។ ជនទាំង​ពី​រ​នេះ ជា​នាយ​ទាហាន​របស់​ក្រុមហ៊ុន​សន្តិសុខ Silvercorp ​​នៅ​ ផ្លរីដា។ ​ប្រធាន​ក្រុមហ៊ុន​សន្តិសុខ​ ឈ្មោះ​ Jordan Goudreau ​ដែល​បាន​ប្រកាស​ទទួល​ស្គាល់​ថា​បាន​ប៉ុន​ប៉ង​ចូល​លុក​វ៉េណេស៊ុយអេឡា ក៏​បាន​អះអាង​បញ្ជាក់​ប្រាប់​ Reuteurs ទៀត​ថា ជនជាតិ​​អាមេរិក​ពីរ​នាក់​នេះ​ពិត​ជា​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​ខ្លួន​នៅ​វ៉េណេស៊ុយអេឡា និង​ជា​អតីត​ទាហាន​ធ្លាប់​ចុះទៅ​សមរភូមិ​នៅ​អ៊ីរ៉ាក់​និង​អាហ្វហ្កានីស្ថាន។

សូម​បញ្ជាក់​ថា​ កាលពី​ថ្ងៃអាទិត្យ រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា បានបរិហារ​​ថា​មាន​ទាហាន​ស៊ីឈ្នួល​ ប៉ុនប៉ុង​ចូល​លុក​ប្រទេស​តាម​ផ្លូវ​សមុទ្ទ​មក​ពី​ប្រទេសកូឡុំប៊ី។ ​ ជា​ផែនការ​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក។ ប្រធានាធិបតី​វ៉េណេស៊ុយអេឡា បាន​ទម្លាក់​ទំនួល​ខុស​ត្រូ​វ​ទៅ​លើ​លោក​ត្រាំ និង​លោក អ៊ីវ៉ាន់ ឌូក (Ivan Duque)។

ពុំ​ទាន់​មាន​ប្រតិកម្ម​អ្វី​តប​មក​ពី​ខាង​សហរដ្ឋ​អាមេរិក​ទេ ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​អតីត​ទាហាន​អាមេរិក​ពីរ​នាក់​នេះ។ តែ​អ្នក​តំណាង​អាមេរិកបានបដិសេធ ​ថា​រដ្ឋាភិបាល​អាមេរិក​គ្មាន​ពាក់​ព័ន្ធ​នឹង​ផែនកា​រលុក​លុយដូច​ការ​ចោទ​ប្រកាន់​របស់​វ៉េណេស៊ុយអេឡាទេ។

ប្រមុខ​បក្ស​ប្រឆាំង លោក ហ្កៃដូ​ (Juan Guaido)​វិញ គិត​ថា​ រដ្ឋាភិបាល​ ​កំពុង​ស្វែងរក​ផ្លូវ​ពង្វាង​​​មតិ​សាធារណៈ​ពី​ព្រឹត្តិការណ៍​ហិង្សា​បង្ហូរ​ឈាម កណ្តាល​រដ្ឋធានី។ នា​​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះចុងក្រោយ​នេះ មាន​កុបកម្ម​មរណៈ​នៅ​ក្នុង​ពន្ធនាគារផង និង​ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​បន​ឧក្រិដ្ឋជនផង។ បក្ស​ប្រឆាំង​បាន​​​បដិសេធ​ ថា​មិន​បាន​ទៅ​ពឹង​ពាក់​ក្រុមហ៊ុន​សន្តិសុខ​អាមេរិក​ដើម្បី​មក​ផ្តួល​លោក​នីកូឡា ម៉ាឌូរ៉ូ ​ពី​តំណែង​​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ