អានតួអត្ថបទ
មហាស្រពភាពយន្ត​អូស្ការ

មហោស្រព​ភាពយន្ត ៖ សមិទ្ធិករ​ជាតិ​អាស៊ី​បាន​ទទួល​ពាន​រង្វាន់កំពូល​អូស្ការ​ជា​លើក​ទី​មួយ

រង​ការ​រិះគន់​ខ្លាំងថា​ផ្តល់​រង្វាន់​ភាគ​ច្រើន​ឱ្យ​បុរស​និង​ជនជាតិ​ស្បែក​ស ​នៅ​ថ្ងៃអាទិត្យ​ទី ២៥មេសា ២០២១​ មហោស្រព​ភាព​​អូស្ការ​លើក​ទី ៩៣ មាន​លក្ខណៈ​ចម្រុះ​ជាតិ​សាសន៍​ខុស​ប្រក្រតី។ គណៈកម្មការ​អូស្ការ​បានសម្រេច​ផ្តល់​ពាន​រង្វាន់​កំពូល​ទៅ​ឱ្យ​សមិទ្ធករ​ភាព​យន្ត​ជនជាតិ​ចិន ភេទ​ស្រី​ លោកស្រី ក្លូអេ ចាវ (Chloé Zhao) ចំពោះ​​ស្នាដៃ​ផលិត​ភាព​យន្ត​ខ្នាត​វែង​រឿង Nomadland។ លោកស្រី​គឺ​ជាស្ត្រី​​ជនជាតិ​អាស៊ី​ដំបូង​គេ​បង្អស់​ដែល​បាន​ទទួល​​រង្វាន់​កំពូល​អូស្ការនេះ។

Chloe Zhaoសមិទ្ធិករអាស៊ី​ដំបូង​គេ​បង្អស់​ដែល​បាន​ទទួលពាន​រង្វាន់​កំពូល​អូស្ការ ២០២១
Chloe Zhaoសមិទ្ធិករអាស៊ី​ដំបូង​គេ​បង្អស់​ដែល​បាន​ទទួលពាន​រង្វាន់​កំពូល​អូស្ការ ២០២១ Chris Pizzello POOL/AFP
ផ្សាយពាណិជ្ជកម្ម

ដោយហេតុ​កូវីដ​១៩ មហោស្រពភាព​យន្ត​អូស្ការ ២០២១ ប្រព្រឹត្ត​ទៅដោយ​ខុស​ទម្លាប់ ជាមួយ​នឹង​ការ​អញ្ជើញ​តែ​តារា​ភាព​យន្ត​ជាប់​ជម្រើស​មក​ចូល​រួម​តែ​ប៉ុណ្ណោះ។ ហើយ​កាន់​តែភ្ញាក់​ផ្អើល​ខ្លាំង​ទៀត ពិភពអូស្ការ​ដែលល្បី​ខាង​មាន​សមាសភាព​ និង​ផ្តល់​រង្វាន់​ភាគ​ច្រើន​ដល់​​ជនជាតិ​ស្បែក​ស និងតារា​ភេទ​ប្រុស​ បានប្រកាស​ផ្តល់​ជ័យលាភី ឆ្នាំ​២០២១ ​រង្វាន់អូស្ការដល់​តារា​និង​សមិទ្ធិករ​ជនមាន​ពណ៌ និង​ភេទ​ស្រី ច្រើន។

ពាន​រង្វាន់​កំពូលអូស្ការ​ ជា​សមិទ្ធិករ​ឆ្នើម ភាព​យន្ត​ឆ្នើមប្រចាំ​ឆ្នាំ​២០២១ ត្រូវ​បាន​ប្រគល់​ទៅ​ជូន​អ្នកស្រីសមិទ្ធិករ​ជនជាតិ​ចិន ក្លូអេ ចាវ ចំពោះ​ស្នាដៃ​ផលិត ភាព​យន្ត​រឿង​ Nomadland ដែល​រៀប​រាប់​អំពី​​ជីវិត​របស់​ស្ត្រីអាមេរិក​ត្រដរ​រស់​ក្នុង​សតវត្សរ៍​​ទី​២១​។

កើត​នៅ​ឆ្នាំ​១៩៨២ សមិទ្ធិករ​ ក្លូអេ ចាវ ជា​អ្នក​មាន​សម្បុរ​ពណ៌​​ស្បែក​មិន​ស ទីមួយ ជា​ជនជាតិ​អាស៊ី​ ដំបូង​គេ​បង្អស់​ និង​ជា​ សមិទ្ធិករ​ ភេទ​ស្រី​ទីពីរ​ប៉ុណ្ណោះដែលបាន​ទទួល​ពានរង្វាន់​កំពូល​អូស្ការនេះ។ ជា​ភាព​យន្តឆ្នើម ផលិត​ដោយ​សមិទ្ធិករ​ឆ្នើមហើយ តួអង្គស្រី​សម្តែង​ដោយ​ អ្នកស្រី Frances McDormand  ក៏​បានទទួល​ពាន​រង្វាន់​អូស្ការ ជាតារា​សម្តែង​​ឆ្នើមទៀត។ ភាព​យន្ត​របស់​ក្លូអេ ចាវ ធ្លាប់​បាន​ទទួលពាន​រង្វាន់​Lion D’or កាលពី​ឆ្នាំ​២០២០​នៅ​ក្នុង​មហាស្រពភាពយន្ត​ក្រុង​វឺនី​។ ប៉ុន្តែ​នៅ​ប្រទេស​ចិន គ្មាន​សារព័ត៌មាន​ធំៗ​មួយ​ចុះ​ផ្សាយ​មួយម៉ាត់​សោះ។

ជ័យលាភី​អូស្ការ​ដ៏​គួរ​ឱ្យ​កត់​សម្គាល់ពីរ​ទៀត គឺ​តារា​សម្តែង​ កូរ៉េខាង​ត្បូង អាយុ​ខ្ទង់​៧០​ឆ្នាំ Youn Yuh-jungបានទទួល​ពាន​រង្វាន់​អូស្ការ ជាតួអង្គរង​ស្រ្តី ដ៏​ឆ្នើម ក្នុង​រឿង Minari ។ អ្នកស្រី​ជា​ជនជាតិ​កូរ៉េខាង​ត្បូង​ដំបូង និង​ស្ត្រី​អាស៊ីទីពីរ ដែល​បាន​ទទួល​ពានរង្វាន់​នេះ គិត​ចាប់តាំងពី​ឆ្នាំ ១៩៥៧មក។

ទំនង​​ជា​ខកចិត្ត​បន្តិច​ដោយ​មិនបាន​ទទួលពានរង្វាន់​សំខាន់​ៗមែន​ ប៉ុន្តែអូស្ការ​ឆ្នាំនេះ មិនភ្លេច​ភាពយន្តជា​ច្រើនផ្សេង​​ទៀត​ដែល​ឧទ្ទិស​ដល់​សហគមន៍​អាមេរិក​ស្បែក​ខ្មៅ​ទេ។ លោក Daniel Kaluuya ជនជាតិ​អង់គ្លេស​ស្បែក​ខ្មៅ អាយុ​៣២​ឆ្នាំ​ បាន​ទទួល​ពានរង្វាន់​អូស្ការក្នុងនាម​ជា​តួអង្គ​រង​ឆ្នើម ក្នុង​រឿងJudas and the Black Messiah ដែលក៏​​ជាប់​ឈ្មោះ​ជា​ភាពយន្ត​មាន​ភ្លេង​ពិរោះ​ជាង​គេ។ សមិទ្ធិករ​ផលិតករ​សិល្បករភាពយន្ត​ ស្បែក​ខ្មៅ​លោក Tyler Perry បានទទួលពាន​រង្វាន់​កិត្តិយសអូស្ការ​​ចំពោះ​សកម្មភាពមនុស្សធម៌​របស់​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ