អានតួអត្ថបទ
អាមេរិក-សន្តិសុខអ៊ីនធ័រនែត

ក្រុមហ៊ុន​អាជីវកម្ម​អាមេរិក​ប្រមាណ​២០០រង​គ្រោះ​ពី​ការ​វាយ​ប្រហារ​តាម​អ៊ីនធ័រនែត

ក្រុមហ៊ុន​ព័ត៌មានវិទ្យា​អាមេរិក​មួយ​ កាលពី​ថ្ងៃសុក្រ ទី២ កក្កដា​ម្សិលមិញ​ បាន​ជំរុញ​ឲ្យ​អតិថិជន​បិទម៉ាស៊ីនមេ (servers) របស់ពួកគេ​បន្ទាប់ពី​ក្រុម​ចោរ​វាយ​ប្រហារ​តាម​អ៊ីនធ័រនែត​ បាន​ចូល​ទៅរារាំង​ការ​ចូល​ប្រើ​ប្រព័ន្ធ​កុំព្យូទ័រ​ លើ​បណ្តាញ​វេទិកា​របស់​ក្រុមហ៊ុន​។ យោង​តាម​សេចក្តីរាយការណ៍​ មាន​ក្រុមហ៊ុន​អាមេរិក​រហូតដល់​ប្រមាណ​ ២០០​ បាន​រង​គ្រោះពី​ការវាយប្រហារ​តាម​ចុងក្រោយ​នេះ​។

នៅអាមេរិក មានក្រុមហ៊ុនជាច្រើនបានរងគ្រោះពីការវាយប្រហារតាមអ៊ីនធ័រនែត។
នៅអាមេរិក មានក្រុមហ៊ុនជាច្រើនបានរងគ្រោះពីការវាយប្រហារតាមអ៊ីនធ័រនែត។ Photo: Reuters/Kacper Pempel
ផ្សាយពាណិជ្ជកម្ម

កាសេយ៉ា​ (Kaseya) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងព័ត៌មានវិទ្យា និងសន្តិសុខអ៊ីនធ័រនែតឈានមុខគេ​ដល់​អាជីវកម្មខ្នាតតូច​និងមធ្យម​បាន​និយាយថា​ ខ្លួនបានខិតខំការពារមិនឲ្យអតិថិនច្រើននោះទេ​រងគ្រោះពី​ការវាយប្រហារតាមអ៊ីនធ័រនែត​។ អតិថិជនរងគ្រោះ​គឺជា​អ្នក​ប្រើកម្មវិធី VSA ដែលមានភ្ជាប់​ហត្ថលេខា​។

ទាក់ទងរឿងនេះ ក្រុមហ៊ុន​ការពារសន្តិសុខអ៊ីនធ័រនែត​ Huntress Labs បាននិយាយថាខ្លួន កំពុងធ្វើការជាមួយក្រុមហ៊ុនដៃគូ​នានា​ដែលជាគោលដៅក្នុងការវាយប្រហារចុងក្រោយនេះ ហើយមានអាជីវកម្មចំនួនរហូតដល់ប្រមាណជា ២០០ ត្រូវបានគេ បំប្លែង (ព័ត៌មាន ឬ ទិន្នន័យ) ទៅជាលេខកូដពិសេស​ដើម្បីររាំងការ​ចូលប្រើ​ដោយ​គ្មាន​ការ​អនុញ្ញាត​។

គួរជ្រាបថា ការ​វាយប្រហារលើក្រុមហ៊ុនអាមេរិកធ្វើឡើងតាមកម្មវិធី​ Ransomware​ ដែលជាធម្មតា​ទាក់ទងនឹង​ការចាក់សោទិន្នន័យ​នៅក្នុងប្រព័ន្ធ​ដោយ​ប្រើ​កម្មវិធីរារាំងផ្សេងៗ​។ ពួកចោរអ៊ីនធ័រនែតបានទាមទារ​ឲ្យក្រុមហ៊ុនបង់​បង់ប្រាក់​ដើម្បី​ទទួល​បានសិទ្ធិ​ចូលប្រើ​របស់ខ្លួន​​មក​វិញ​។

ភ្លាមៗក្រោយរងការវាយប្រហារ កាសេយ៉ា បាន​ជូនដំណឹងដល់បណ្តាក្រុមហ៊ុនដែលអតិថិជន​របស់ខ្លួន​ឲ្យបិទម៉ាស៊ីនមេ VSA របស់ពួកគេ​ដើម្បីការពារខ្លួនពី​ការវាយប្រហារ​។ ទីភ្នាក់ងារសន្តិសុខ​អ៊ីនធ័រនែតអាមេរិក​បាន​អំពាវនាវឲ្យ​ក្រុមហ៊ុននានា​ធ្វើតាម​សេចក្តីណែនាំរបស់ក្រុមហ៊ុនកាសេយ៉ាដើម្បីសុវត្ថិភាព​។ ក្រៅពីនេះ​ ទីភ្នាក់ងារសន្តិសុខអ៊ីនធ័រនែតអាមេរិកក៏បាននិយាយដែរថា ខ្លួនកំពុងចាត់វិធានការ​ដើម្បីស្វែងយល់​និងដោះស្រាយបញ្ហា​ដែលកំពុងកើតឡើង​។

យោងទៅតាមក្រុមការងារពិសេសដែលធ្វើការឆ្លើយតបលើបញ្ហាផ្នែកប្រព័ន្ធកុំព្យូទ័ររបស់រដ្ឋាភិបាលនូវែលសេឡង់​ អ្នកវាយប្រហារអ៊ីនធ័រណែតថ្មីៗនេះ គឺមកពីក្រុមដែលគេស្គាល់ថា រ៉េវីល (REvil)។ ក្រុមចោរអ៊ីនធ័រណែត REvil នេះ ក៏ជាអ្នកនៅពីក្រោយ ការវាយប្រហារកាលពីខែមុនលើក្រុមហ៊ុន JBS ដែលជាអ្នកកែច្នៃសាច់ដ៏ធំបំផុតមួយនៅលើពិភពលោក។ នៅក្នុងការវាយប្រហារកាលណោះ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រេស៊ីលនេះ បានចំណាយប្រាក់ bitcoin ក្នុងតម្លៃចំនួនប្រមាណ ១១ លានដុល្លារទៅឲ្យចោរអ៊ីនធ័រនែត។ នេះតាមទីភ្នាកងារអាមេរិក FBI។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ