អានតួអត្ថបទ
សហរដ្ឋអាមេរិក-អាមេរិកឡាទីន

លោក ចូ បៃដិន ប្រកាស​អំពី​ទស្សនវិស័យថ្មី ដើម្បី​ដោះស្រាយ​​បញ្ហា​អន្តោប្រវេសន៍ នៅ​ទ្វីប​អាមេរិក

ថ្ងៃពុធទី ៨មិថុនា ជំនួបកំពូលអាមេរិកលើកទី​៩ បានចាប់ផ្តើមបើកទ្វារ នៅទីក្រុង​ Los Angeles ។ លោក​ប្រធានាធិបតី ចូ បៃដិន បានទទួលស្វាគមន៍ ថ្នាក់ដឹកនាំទាំងអស់ នៃបណ្តាប្រទេសទ្វីបអាមេរិក ដែលសហរដ្ឋ​អាមេរិក បានអញ្ជើញឲ្យចូលរួម។ ដោយឡែក នីហ្ការ៉ាហ្កាយ គុយបា និង​ វ៉េណេស៊ុយអេឡា មិនត្រូវបានសហរដ្ឋអាមេរិក អញ្ជើញ​ឲ្យចូលរួម​ក្នុង​វេទិការកំពូលនេះទេ ដោយសារតែ​ប្រទេសទាំងនេះ គ្មានលទ្ធិប្រជាធិបតេយ្យ​។ ការលើកកំពស់លទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់អាមេរិក គឺជាកម្មវត្ថុចំបង នៃរដ្ឋាភិបាល របស់​លោកចូ បៃដិន។ បន្ថែមពីនេះ ការដោះស្រាយ​បញ្ហាអន្តោប្រវេសន៍ ក៏ជាអាទិភាពធំផងដែរ ខណៈសហរដ្ឋអាមេរិក ប្រឈមកាន់តែខ្លាំងឡើងៗ នឹងរលកអន្តោប្រវេសន៍មកពីបណ្តាប្រទេសអាមេរិកខាងត្បូង។

លោក ចូ បៃដិន ក្នុងពេល​ថ្លែងសុន្ទរកថា បើក​ជំនួបកំពូល Summit of the Americas នៅក្រុង Los Angeles ថ្ងៃពុធ ទី​៨ មិថុនា ២០២២
លោក ចូ បៃដិន ក្នុងពេល​ថ្លែងសុន្ទរកថា បើក​ជំនួបកំពូល Summit of the Americas នៅក្រុង Los Angeles ថ្ងៃពុធ ទី​៨ មិថុនា ២០២២ AP - Evan Vucci
ផ្សាយពាណិជ្ជកម្ម
01:35

សម្រង់​ប្រសាសន៍ លោក​ ចូ បៃដិន ថ្លែងបើក​ជំនួបកំពូល "Summit of The Americas"

"បំណងរបស់យើង គឺដើម្បី​ឆ្លើយ​តប ទៅនឹងសេចក្តីរំពឹងចង់បានរបស់មនុស្សគ្រប់គ្នា។ ជាការចង់បានដ៏សាមញ្ញ នោះគឺ កិត្តិយសថ្លៃថ្នូរ និងសេចក្តី​សុខសុវត្ថិភាព។ នៅពេលណា យើងមិនអាចបំពេញ​តម្រូវការចាំបាច់​ដ៏សាមញ្ញទាំងនេះបាន​ នោះមនុស្សនឹងងាកទៅ​រកវា ពីអ្នកផ្សេង នៅទីកន្លែងផ្សេងទៀត។

ដូច្នេះ នៅថ្ងៃសុក្រនេះ​ យើងនឹងប្រមូលផ្តុំ ជួប​ជុំគ្នា ដើម្បីចាប់ផ្តើមប្រកាសរួមគ្នានៅ Los Angeles។ យើងនឹងប្រកាសនូវទស្សនវិស័យថ្មីមួយ ដើម្បី​គ្រប់គ្រង​ ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ហើយ​បែងចែក​ការទទួលខុសត្រូវទៅវិញទៅមក នៅទូទាំងតំបន់ភាគខាងជើង។

ការប្រកាសនេះ គឺជាការចូលរួមសន្យាទាំងអស់គ្នា ក្នុងការ​ចំណាយប្រាក់វិនិយោគ ទៅលើដំណោះស្រាយ​ផ្សេងៗនៅក្នុងតំបន់ ដើម្បី​កែលំអស្ថិរភាព ផ្តល់ឱកាសឲ្យកាន់តែប្រសើរ ដល់ការធ្វើចំណាកស្រុកដែល​មានសុវត្ថិភាព មានការរៀបចំត្រឹមត្រូវ។  យើងត្រូវតែ​ប្រយុទ្ធប្រឆាំង ចំពោះ​ក្រុមឈ្មួញទុច្ចរិត មេខ្យល់ដឹកជញ្ជូនមនុស្ស​ដោយខុសច្បាប់ ដែលកេងប្រវញ្ច ពីលើទុក្ខលំបាករបស់​អ្នកងាយរងគ្រោះ។ អន្តោប្រវេសន៍ស្របច្បាប់ ដែល​មានសុវត្ថិភាព មានការរៀបចំត្រឹមត្រូវ គឺវាអាចហុចគុណប្រយោជន៍ ដល់សេដ្ឋកិច្ចទាំងអស់គ្នា រាប់ទាំងសហរដ្ឋអាមេរិកផង។ ពោលគឺវាអាចចូលរួម​ចំណែក ដល់ការចម្រុងចម្រើន ជារៀងដរាប។"

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ