អានតួអត្ថបទ

ឥណ្ឌូណេស៊ី៖ ទឹកជំនន់សម្លាប់មនុស្សជិត៤០នាក់ ហើយរាប់សិបនាក់ទៀត បាត់ខ្លួន

នៅភាគខាងជើង​ឥណ្ឌូណេស៊ី តុល្យការត្រឹមរសៀល​ថ្ងៃសុក្រ ទឹកជំនន់​ បាន​សម្លាប់មនុស្ស​ យ៉ាងហោច​​ ៣៦នាក់ ហើយមនុស្សចំនួន ​​៦៦នាក់ទៀត កំពុង​​បាត់ខ្លួន​។ ពេល​នេះ ក្រុម​ជួយ​សង្គ្រោះ​កំពុង​តែបន្ត​​រុករកមនុស្ស​ទាំងឡាយ​ដែល​បាត់​ខ្លួន ក៏ប៉ុន្តែ​ ហាក់​មិន​សូវ​ថា​នឹងអាច​រក​ឃើញ​មនុស្ស​​ដែលនៅ​មាន​ជីវិត​​នោះឡើយ​ ព្រោះ​ភក់​ដីនិង​កម្ទេចកម្ទី​កប់ច្រើន​ខ្លាំង។

Cars are submerged in mud after flash floods swept through the village of Radda, as several people were killed and dozens remain missing in North Luwu, South Sulawesi, Indonesia July 15, 2020. Picture taken July 15, 2020. Abriawan Abhe/Antara Foto/via REUTERS    ATTENTION EDITORS - THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. MANDATORY CREDIT. INDONESIA OUT. NO COMMERCIAL OR EDITORIAL SALES IN INDONESIA.
Cars are submerged in mud after flash floods swept through the village of Radda, as several people were killed and dozens remain missing in North Luwu, South Sulawesi, Indonesia July 15, 2020. Picture taken July 15, 2020. Abriawan Abhe/Antara Foto/via REUTERS ATTENTION EDITORS - THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. MANDATORY CREDIT. INDONESIA OUT. NO COMMERCIAL OR EDITORIAL SALES IN INDONESIA. via REUTERS - ANTARA FOTO
ផ្សាយពាណិជ្ជកម្ម

គ្រោះមហន្តរាយ​នៅ​ភាគ​ខាងជើង​ប្រទេសឥណ្ឌូណេស៊ី បាន​បណ្តាល​ឱ្យ​ប្រជាជន​ ប្រមាណ​១ម៉ឺន​៤ពាន់នាក់ រត់​ភៀស​ខ្លួន​ចោលផ្ទះ​សម្បែង ទៅ​រក​ទីទួល​ជម្រក​សុវត្ថិភាព។ ទឹកជន់សម្លាប់​មនុស្ស​​នេះ បណ្តាល​មកពី​ភ្លៀង​ខ្លាំង តាំងពី​ដើមសប្តាហ៍​មក ដែល​នាំ​ឱ្យ​ទឹក​ទន្លេ​បី​ ជន់​​ឡើងខ្លាំង ព្រមៗគ្នា។

មន្ត្រីអាជ្ញាធរមូលដ្ឋាន ឥណ្ឌូណេស៊ី បាន​ឱ្យដឹងថា ​ចំនួន​បញ្ជីឈ្មោះ​មនុស្ស ​ដែល​ប្រកាស​ថា​ត្រូវ​បាត់​ខ្លួន បាន​កើនឡើង​ជាបន្តបន្ទាប់។ តាម​អាជ្ញាធរ​ដដែល​ ក្រុម​ជួយ​សង្គ្រោះ​មាន​សង្ឃឹម​តិច​តួច​ណាស់​ ថា​អាច​រក​អ្នក​ដែល​បាត់​ខ្លួន​ឃើញមកវិញ ​ដោយ​ពួក​គេ​នៅ​មាន​ជីវិត​នោះ ព្រោះថា អ្នក​ខ្លះ​បាត់​ខ្លួនបួន​ថ្ងៃ​ហើយ រក​មិន​ឃើញសោះ។​ស្ថានភាព​ពេល​នេះ គឺកាន់តែ​ធ្ងន់​ធ្ងរខ្លាំង ព្រោះ​ដី​ភក់​ឡើង​កម្រាស់ដល់​ទៅ​២ម៉ែត្រ​ទៅហើយ​។​ ទោះមាន​សង្ឃឹម​តិច​យ៉ាងណាក្តី ក៏​ក្រុម​អ្នក​រុករក​ជួយ​សង្គ្រោះ នៅតែ​បន្ត​ខ្វះកកាយភក់ រាវ​​រក​មនុស្ស​បន្តទៀត នៅ​ថ្ងៃ​សៅរ៍អាទិត្យ​នេះ។​

ឥណ្ឌូណេស៊ី ជាប្រទេសរងគ្រោះមួយ​នៅ​ជ្រោយ​អាស៊ីប៉ែក​នីរតី​ ជា​ចំណី​នៃ​ទឹក​ជំនន់​ យ៉ាងញឹកញយ​ នារដូវ​​ភ្លៀង​។ ជំនន់ទឹកភ្លៀងខ្លាំង បាន​​​សម្លាប់​ពលរដ្ឋ​ឥណ្ឌូណេស៊ី ប្រមាណ​៧០នាក់​ នៅក្បែរក្រុង​ហ្សាការតា និង​នៅ​កោះជ្វា ​កាលពីដើមឆ្នាំ២០២០។ ហើយ​នៅ​ឆ្នាំ​២០១៣ ក៏​មាន​ជំនន់ទឹកភ្លៀង សម្លាប់​មនុស្ស​អស់​ជាច្រើន​នាក់​ដែរ នៅ​តំបន់​ក្រុង​ហ្សាការតា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ