អានតួអត្ថបទ
ចិន-អ៊ុយហ្កួរ-ប្រល័យពូជសាសន៍

អ.ស.ប. ​ចង់ឃើញ​​ចិន​អនុញ្ញាត ឲ្យ​​លោកស្រី​ប្រធាន​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស ទៅ​​ពិនិត្យ​​នៅ​​​ស៊ីនជាំង

នៅក្នុង​ឱកាសចូលរួម​កម្មវិធី​បើកសម្ពោធ​កីឡាអូឡាំពិករដូវរងារ នៅទីក្រុងប៉េកាំង លោក​អង់តូនីញ៉ូ ហ្គូទែស​ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង។ យោងតាម​លិខិតប្រកាស ក្នុងជំនួបនោះ លោក​អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន​ប្រាប់ទៅលោក​ស៊ី ជីនពីងថា លោក​រំពឹងរងចាំ ឲ្យ​ភាគីចិនអនុញ្ញាត ឲ្យ​លោកស្រី មីឈែល បាឆឺឡេ​ ប្រធានឧត្តមស្នងការសិទ្ធិមនុស្ស អាចចុះទៅពិនិត្យ​ដោយ​ឯករាជ្យ នៅតំបន់ស៊ីនជាំង នាពេល​ឆាប់ៗ​ខាងមុខនេះ។

យោងតាមប្រភពអង្គការសិទ្ធិមនុស្ស នេះគឺជាមន្ទីរឃុំឃាំងមួយ ក្នុងចំណោម​មន្ទីរឃុំឃាំងជាច្រើនទៀតនៅតំបន់ស៊ីនជាំង​ ដែលអាជ្ញាធរចិនបានសាងសង់ ដើម្បី​បង្ឃាំងប្រជាជន​អ៊ុយហ្កួរ ប្រមាណ​១លាននាក់។
យោងតាមប្រភពអង្គការសិទ្ធិមនុស្ស នេះគឺជាមន្ទីរឃុំឃាំងមួយ ក្នុងចំណោម​មន្ទីរឃុំឃាំងជាច្រើនទៀតនៅតំបន់ស៊ីនជាំង​ ដែលអាជ្ញាធរចិនបានសាងសង់ ដើម្បី​បង្ឃាំងប្រជាជន​អ៊ុយហ្កួរ ប្រមាណ​១លាននាក់។ AP - Ng Han Guan
ផ្សាយពាណិជ្ជកម្ម

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអញ្ជើញទៅចូលរួមកម្មវិធី​បើកកីឡាអូឡាំពិករដូវរងារ​ទីក្រុងប៉េកាំង។ ក្រោយ​កម្មវិធីនេះ លោក​បាន​ជួបជាមួយ​លោកស៊ី ជីនពីង ដែលក្នុង​ជំនួបនោះ លោក​បាន​លើកឡើង អំពីសំណុំរឿងជនជាតិ​អ៊ុយហ្គួរ នៅតំបន់​ស៊ីនជាំង។

យោងតាមលិខិតប្រកាសរបស់​អង្គការសហប្រជាជាតិ​ លោក​អង់តូនីញ៉ូ ហ្គូទែស​ បាន​ប្រាប់ទៅលោកស៊ី ជីនពីងថា លោកចង់ឲ្យ​ក្រុមងារងារ​ឧត្តមស្នងការដ្ឋាន​សិទិ្ធមនុស្ស និង​ភាគីរដ្ឋាភិបាលចិន ទាក់ទងគ្នា ដើម្បីរៀបចំឲ្យ​​លោកស្រី​មីឈែល បាឆឺឡេ អាចចុះមកទស្សនកិច្ចនិងពិនិត្យ​ "ដោយ​ឯករាជ្យ"​ នៅក្នុងប្រទេសចិន ដោយរាប់ទាំងតំបន់ស៊ីនជាំងផងដែរ។

ដោយឡែក យោងតាម​លិខិតប្រកាសរបស់ភាគីចិននៅក្រោយ​ជំនួបនេះ គឺមិន​បានកត់ត្រាអំពីការនិយាយ​គ្នា ទាក់ទិននឹងបញ្ហាសិទ្ធិមនុស្ស​នៅតំបន់ស៊ីនជាំងទេ។

គួរបញ្ជាក់ថា ចិនត្រូវបាន​ក្រុមប្រទេសលោកខាងលិចមួយចំនួនធំ ចោទប្រកាន់ថាបាននឹងកំពុង​តែប្រើ​គោលនយោបាយ​ បោសសំអាតជាតិសាសន៍នៅខេត្តស៊ីនជាំង។ អង្គការសិទ្ធិមនុស្សខ្លះបាន​លើក​ឡើងអំពី​អំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ មានទម្រង់ជាឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ និង​បទឧក្រិដ្ឋ​ប្រល័យពូជសាសន៍។ យ៉ាងណាមិញ ប្រទេសមួយចំនួនដូចជាសហរដ្ឋអាេមរិក អង់គ្លេស​ជាដើម មិន​បានបញ្ជូនគណៈប្រតិភូផ្លូវការ ទៅចូលរួម​កម្មវិធីសម្ពោធកីឡាអូឡាំពិកនៅក្រុង​ប៉េកាំងទេ ដើម្បីបង្ហាញ​ពីការថ្កោលទោស​ ទៅលើរដ្ឋាភិបាលចិន។

លោកស្រីមីឈែល បាឆឺឡេ ប្រធានឧត្តមស្នងការសិទ្ធិមនុស្ស បានស្នើទៅកាន់រដ្ឋាភិបាលចិន ជាច្រើនឆ្នាំមកហើយ ដោយសុំចូលទៅតំបន់ស៊ីនជាំង ដើម្បី​បើកការស៊ើបអង្កេត ដោយឯករាជ្យ។ ជាការស្នើសុំដែល​ភាគីចិនបានបដិសេធជានិច្ច។ ទើបតែ កាលពីចុងខែមករាថ្មីៗនេះ លោក​ ចាវ លីជាន អ្នកនាំពាក្យរដ្ឋាភិបាលចិន បានបញ្ជាក់ថាចិនអាចអនុញ្ញាតឲ្យ​លោកស្រី មីឈែល បាឆឺឡេ មកទស្សនកិច្ចនៅ​ប្រទេសចិន តែចាំឲ្យ​ចប់​កម្មវិធីប្រកួតកីឡាអូឡាំពិកសិន។ តែយ៉ាងណា អ្នក​នាំពាក្យរូបនេះ អះអាងថា​រដ្ឋាភិបាល​ចិន អនុញ្ញាតិឲ្យ​មានការចូលទៅ​តំបន់ស៊ីនជាំង ជាលក្ខណៈ​ « ទស្សនកិច្ចមិត្តភាព » តែប៉ុណ្ណោះ ដោយ​មិនឲ្យ​មានការស៊ើបអង្កេតអ្វីទាំងអស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ