អានតួអត្ថបទ
ហ្កាណា-វ៉ាកសាំងកូវីដ

ហ្កាណា​ក្លាយ​ជា​​ប្រទេស​ដំបូង​គេ​ដែល​ទទួល​បាន​វ៉ាក់​សាំង​កូវីដ​តាម​រយៈ​យន្ត​ការ​កូវ៉ាក់

គម្រោង​ចែកចាយ​វ៉ាក់សាំង​ដល់​បណ្តាក្រុម​ប្រទេស​ក្រីក្រ​ តាម​យន្តការ​កូវ៉ាក់​របស់​អង្គការ​សុខភាព​ពិភពលោកបាន​ចាប់ផ្តើម​ហើយ​នៅថ្ងៃពុធ ទី២៤ កម្ភៈ ២០២១។ ហ្កាណា​ បានក្លាយជា​ប្រទេស​ទី​មួយ​ដែល​ទទួល​បាន​វ៉ាក់សាំង​កូវីដ១៩​ តាមរយៈ​យន្តការ​នេះ​។

ការចែកចាយ​វ៉ាក់សាំង​កូវីដ​ដល់​ប្រទេស​ក្រីក្រតាម​យន្តការ​កូវ៉ាក់ បាន​ចាប់ផ្តើមនៅថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២១ ​ ដោយ​ហ្កាណា​គឺ​ជា​ប្រទេស​ទីមួយ​ដែល​ទទួល​វ៉ាក់សាំង​តាម​យន្តការនេះ។
ការចែកចាយ​វ៉ាក់សាំង​កូវីដ​ដល់​ប្រទេស​ក្រីក្រតាម​យន្តការ​កូវ៉ាក់ បាន​ចាប់ផ្តើមនៅថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២១ ​ ដោយ​ហ្កាណា​គឺ​ជា​ប្រទេស​ទីមួយ​ដែល​ទទួល​វ៉ាក់សាំង​តាម​យន្តការនេះ។ REUTERS - FRANCIS KOKOROKO
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​សេចក្តីថ្លែងការណ៍​រួមជាមួយ​នឹង​អង្គការសុខភាព​ពិភពលោក​ អង្គការ​យូនីសេហ្វដែលជា​អ្នកចាត់ចែងរៀបចំការដឹកជញ្ជូនវ៉ាក់សាំង​ទៅឲ្យ​ប្រទេស​ហ្កាដា​ បាន​ប្រកាស​ប្រាប់ដោយ​ក្តីរីករាយ​ថា​ ហ្កាណា​ បាន​ក្លាយជា​ប្រទេស​ដំបូងគេ​ហើយដែល​បាន​ទទួល​វ៉ាក់សាំង​កូវីដដោយឥតគិតថ្លៃ​ ពី​យន្តការកូវ៉ាក់​។ កូវ៉ាក់​ដែលជា​យន្តការ​បង្កើតឡើង​ដោយ​អង្គការ​សុខភាព​ពិភពលោក​ដើម្បី​ជួយក្រុម​ប្រទេស​ក្រីក្រ ឲ្យអាចទទួលបានវ៉ាក់សាំងកូវីដដោយស្មើភាពគ្នាជាមួយប្រទេសអ្នកមាន​។

សម្រាប់ជើងដំបូង​ នៅថ្ងៃពុធនេះ​ ប្រទេសហ្កាណា​ ទទួលបាន​វ៉ាក់សាំង​កូវីដ​ចំនួន​ ៦ សែន​ដូស​ ដែលជា​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អង់គ្លេស​ AstraZeneca  និង​ដែល​ផលិត​ឡើង​ដោយ​វិទ្យាស្ថាន​សេរ៉ូម របស់​ប្រទេស​ឥណ្ឌា​។

ការ​ទទួលបាន​វ៉ាក់សាំង​កូវីដរបស់​ហ្កាណា​នេះ​ កំពុង​បណ្តុះ​ជា​ក្តី​សង្ឈឹម​ដល់ក្រុម​ប្រទេសក្រីក្រ​ផ្សេងទៀត​ ដែល​កំពុង​ទន្ទឹង​រងចាំ​វ៉ាក់សាំង​កូវីដ​ដោយ​អន្ទះសារ​ ខណៈ​ដែល​ប្រទេសជាច្រើន​ក្នុង​ពិភពលោក​ កំពុង​ប្រណាំងគ្នា​ក្នុងការ​ទប់ស្កាត់​នឹង​រោគរាត​ត្បាតកូវីដ​ តាមរយៈ​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ដល់​ប្រជាជន​។

គួរជ្រាបថា​ យន្តការកូវ៉ាក់​ដែល​ដឹកនាំ​ចាត់ចែង​ដោយ​អង្គការ​សុខភាព​ពិភពលោក​ មានបំណង​ចែកចាយ​វ៉ាក់សាំង​កូវីដ​ចំនួន ២ លានដូស​ទៅឲ្យ​ក្រុម​ប្រទេស​ជាសមាជិក​នៅដំណាច់ឆ្នាំ​ ២០២១នេះ​។ ក្នុងចំណោមនោះ មាន​វ៉ាក់សាំង​ប្រមាណ​ ២ លាន ៤សែន​ ដូស​សម្រាប់​ប្រទេស​ហ្កាណា​។

គួរជ្រាបដែរថា​ តាំងពី​ជំងឺកូវីដ​ចាប់ផ្តើម​ឆ្លងរាតត្បាត​ ហ្កាណា​ដែលជា​ប្រទេស​អាហ្រ្វិក​ខាងលិច​ បាន​រាយការណ៍​ករណីឆ្លងកូវីដ​ចំនួនជិត​ ៨ ម៉ឺន ១ពាន់ និង​មានអ្នកស្លាប់ចំនួន​ ៥៨២ នាក់​។

ក៏ប៉ុន្តែ​ គេជឿថា​ តួលេខ​អ្នក​ឆ្លងកូវីដ​ពិតជាក់ស្តែង​នៅក្នុង​ប្រទេស​អាហ្រ្វិកខាងលិច​មួយនេះ​ មាន​ចំនួនច្រើន​ជាងតួលេខ​ដែលកត់ត្រាដោយអាជ្ញាធរ​ ពីព្រោះថា​ ​ចំនួន​នៃការធ្វើ​តេស្ត​រកកូវីដ​នៅហ្កាណា​នៅមាន​កំរិតទាប​នៅឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ