អានតួអត្ថបទ
អ.ស.ប.-អាហ្រ្វិក

កិច្ចប្រជុំកំពូលសហភាពអាហ្រ្វិក៖លោកអង់តូនីញ៉ូ ហ្គូទែរស៍ស្នើឲ្យបង្កើតកម្លាំងសន្តិភាពអាហ្រ្វិក

កិច្ចប្រជុំកំពូល​លើកទី៣៦​របស់​សហភាព​អាហ្រ្វិក​រយៈពេល ២ថ្ងៃ​រៀបចំ​ក្នុង​​ទីក្រុង​អាឌីសអាបេបា​ប្រទេស​អេត្យូពី​បិទ​បញ្ចប់​ក្នុង​ថ្ងៃ​អាទិត្យ ទី១៩ កុម្ភៈ។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោកអង់តូនីញ៉ូ ហ្គូទែរស៍​បាន​ថ្លែង​ក្នុង​ថ្ងៃ​សៅរ៍ ទី១៨ កុម្ភៈ​ថា មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​ទ្វីបអាហ្រ្វិក​កំពុង​ជួប​ប្រទះ និង​ថា អាហ្រ្វិក​ត្រូវ​ការ​សកម្មភាព​ដើម្បី​សន្តិភាព។ នៅ​ក្នុង​ន័យ​នេះ លោកអង់តូនីញ៉ូ ហ្គូទែរស៍​បាន​ស្នើ​ច្រក​ចេញ​មួយ​ចំនួន ពិសេស​ការ​បង្កើត​ឲ្យ​មាន​កម្លាំង​សន្តិភាព​អាហ្រ្វិក​មួយ​ដែល​មាន​ការ​គាំទ្រ​ជួយ​ជ្រោមជ្រែង​ដោយ​អង្គការសហប្រជាជាតិ។ តើ​មាន​តួអង្គ​ណា​ខ្លះ​នឹង​ចូលរួម​ផ្តល់​វិភាគទាន​ឲ្យ​កម្លាំង​មួយ​នេះ និង​ថា តើ​ប្រទេស​អាហ្រ្វិក​ត្រូវ​ចូលរួម​ក្នុង​កម្រិត​កូតា​ប៉ុន្មាន​ដែរ?។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោកអង់តូនីញ៉ូ ហ្គូទែរស៍។
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោកអង់តូនីញ៉ូ ហ្គូទែរស៍។ REUTERS - TIKSA NEGERI
ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​ត្រូវ​និយាយ​ថា បទពិសោធន៍​របស់​កម្លាំង G5 Sahel បាន​បង្ហាញ​ថា ការ​ផ្តល់​មូលនិធិ​ដោយ​ស្ម័គ្រចិត្ត​នៃ​ប្រតិបត្តិការ​សន្តិភាព​មិន​ដំណើរការទេ។ គឺ​នៅ​ក្នុង​ហេតុផល​នេះ​ហើយ​ដែល​ជានិច្ចកាល​ខ្ញុំ​តែង​ចេញ​មុខ​ការពារ​ថា នៅ​ក្នុង​ក្របខណ្ឌ​អាហ្រ្វិក​ដែល​ស្ថានការណ៍​បាន​ទាមទារ និង​តម្រូវ​ឲ្យ​ដាក់​ប្រតិបត្តិការ​ដើម្បី​សន្តិភាព និង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវនិយម​នោះ ប្រតិបត្តិការ​ទាំង​នេះ​ត្រូវ​តែ​មាន​អាណត្តិ​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ក្រោម​មាត្រាទី៧ និង​ការ​រួម​ចំណែក​ដែលអាច​មើល​ឃើញ​តាម​រយៈ​យន្តការ​នៃ​ការ​រួម​ចំណែក​ជា​កាតព្វកិច្ច​ដែលមាន​នៅ​ក្នុង​ប្រព័ន្ធ​របស់​អង្គការ​សហប្រជាជាតិ។

តាម​ខ្ញុំ​ដឹង ខ្ញុំ​មិន​ដែល​ឮ​ប្រទេស​អឺរ៉ុប​ណា​មួយ​ចេញ​មុខ​ប្រឆាំង​នឹង​ជំហរ​នេះ​ទេ។ វា​ច្បាស់​ណាស់​ថា ការ​រួម​ចំណែក​ដោយ​ស្ម័គ្រចិត្ត​បានបង្ហាញ​ឱ្យ​ឃើញ​ថា ការ​រួម​ចំណែក​របៀប​នេះ​មិន​មាន​លទ្ធភាព​ធានា​ពី​ប្រសិទ្ធភាព​នៃ​កម្លាំង​នេះ​ទេ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ