អានតួអត្ថបទ

អ៊ូហ្កង់ដា៖ ពួក​ឧទ្ទាម​ជីហាត​ វាយប្រហារ​សាលារៀន ស្លាប់​កូនសិស្ស ៣៧នាក់

នៅប្រទេស​ អ៊ូហ្កង់ដា  ពួកឧទ្ទាមប្រដាប់​អាហ្វ្រិក​​​ភ្ជាប់ខ្លួន​នឹង​​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត  បាន​វាយប្រហារលើ​វិទ្យាល័យមួយ​ ដែល​បណ្តាល​ឲ្យ​ស្លាប់សិស្សានុសិស្ស ចំនួន ​៣៧នាក់។ នេះបើតាម​អាជ្ញាធរ​ការពារ​ជាតិ​អ៊ូហ្កង់ដា។​ ការ​ហេតុ​ការណ៍​សោកនាដកម្ម​នេះ បាន​កើត​ឡើង​នៅ​រាត្រី​ថ្ងៃ​សុក្រ​ឈាន​ចូល​ថ្ងៃ​សៅរ៍ ដែល​បាន​ធ្វើ​ឲ្យ​ខូច​ខាត​អន្តេវាសិកដ្ឋាន​ និង​ហាង​បាយនៅ​សាលារៀន។

Ouganda: ce jeune garçon est réconforté après l'attaque attribuée aux ADF sur le lycée Lhubiriha, à Mpondwe, près de Bwera dans l'ouest du pays.
Ouganda: ce jeune garçon est réconforté après l'attaque attribuée aux ADF sur le lycée Lhubiriha, à Mpondwe, près de Bwera dans l'ouest du pays. AFP - -
ផ្សាយពាណិជ្ជកម្ម

ពេល​ផ្ទុះ​ហេតុការណ៍វាយ​ប្រហារ​​ភ្លាមៗ គេ​រកឃើញ​សកសពមនុស្ស ២៥ នាក់ ហើយ​ មនុស្ស ​៨នាក់​ទៀត រងរបួសខ្លាំង​និង​ឆេះពេញខ្លួន​ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ។ ជា​អកុសល ព្រោះ​សារតែ​របួស​​ធ្ងន់ធ្ងរខ្លាំង​ពេក​ ជន​រងគ្រោះ​បាន​​​ស្លាប់​ជាបន្តបន្ទាប់ៗ។ ជា​សរុប​ ចំនួន​ជនរង្គ្រោះ​ ក្នុងហេតុ​ការណ៍​វាយ​ប្រហារ​សាលា​រៀននៅ​ព្រំ​ដែន​អ៊ូហ្កង់ដា​​ ​ស្លាប់​​ ៣៧ នាក់ គិតត្រឹម​ថ្ងៃរសៀល​ថ្ងៃ​សៅរ៍​។​

នេះ​គឺ​ជា​ស្នាដៃ​របស់ ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ ADF ដែល​ជា​ក្រុម​និយម​ចូល​ចិត្ត​សាសនា​អ៊ីស្លាម និង​​​មាន​កំណើត​នៅ​អំលុង​ទសវត្សរ៍​១៩៩០។  ពួក​នេះ បាន​ប្រកាស​ភ្ជាប់​ខ្លួន​ទៅ​នឹងក្រុម​​អង្គការ​រដ្ឋ​អ៊ីស្លាម​ នៅឆ្នាំ​២០១៩​ ហើយ តាំងខ្លួន​ជា​តំណាង​សាខា​ជីហាត​នៅ​តំបន់​អាហ្វ្រិកកណ្តាល​​ និង​​បាន​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង បង្កគ្រោះភ័យ​ខ្លាច​សម្បើម​ខ្លាំង នៅ​តំបន់​អាហ្វ្រិក ពិសេស​នៅ​ព្រំ​ប្រទល់​ដែន​ អ៊ូហ្កង់ដា នៅ​សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ និង នៅ​ប្រទេស​រ៉វាន់ដា។​

ក្នុង​ខែ​មេសា​កន្លងទៅនេះ ក្រុមឧទ្ទាមកម្លាំង​ប្រដាប់អាវុធ ADF បាន​វាយប្រហារ​លើ​ភូមិ​អ្នកស្រុក​មួយ នៅប៉ែក​ខាង​កើត​ ​សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយ​សម្លាប់​មនុស្ស​យ៉ាង​ហោច ២០ នាក់។

ក្រៅពី​សកម្មភាព​វាយប្រហារ​សម្លាប់មនុស្ស​ សម្លាប់​ជន​ស៊ីវិល​ ពួក​ឧទ្ទា​ម​នេះ ក៏​ចាប់​ជំរិត​មនុស្ស​ដែរ។ ការ​វាយ​ប្រហារ​ទៅលើ​សាលា​រៀនគ្រា​នេះ  គឺ ពុំ​មែនជា​ស្នាដៃ​លើកទី១​ នោះ​ទេ ចំពោះ​ពួក​ឧទ្ទាម​ADF។ នៅខែ​មិថុនា ឆ្នាំ១៩៩៨ សិស្សានុសិស្ស ប្រមាណ ៨០ នាក់ បាន​រងគ្រោះ​និង​ឆេះ​ស្លាប់ នៅក្នុងការ​វាយ​ប្រហារ​ទៅលើ អន្តេវាសិកដ្ឋាន នៅក្បែរ​ព្រំដែន​កុងហ្កោ ពី​សំណាក់​ ពួក​ឧទ្ទាម​ប្រដាប់អាវុធ ADF។ ពួក​នេះ បាន​ចាប់ខ្លួន​​សិស្សនិង​និស្សិត ជាង​១០០នាក់ ទៅ​ជាមួយផង។

នេះបើតាម​ព័ត៌មាន ពី អាជ្ញាធរ​អ៊ូហ្កង់ដា។ អ៊ូហ្កង់ ដើម្បីទប់ទល់​នឹង​ពួកឧទ្ទាម​ប្រដាប់​អាវុធ​នេះ ក៏​បានសហការ​ជាមួយ កុង​ហ្កោ តាំងពី​ឆ្នាំ​២០២១មក ក្នុង​ការ​បញ្ជូនកង​​ទ័ព​ទៅព្រំដែន តាម​កម្ទេច​ពួក​ឧទ្ទាម​។

ដោយឡែក សហរដ្ឋអាមេរិក បាន​ប្រកាស​នៅ​ដើមខែ​មីនា កន្លងទៅ ថា​នឹង​ផ្តល់​រង្វាន់​ រហូត​ដល់ ៥ លាន​ដុល្លារ ចំពោះ​បុគ្គល​ណា​ដែល​ផ្តល់​ព័ត៌មាន​ ឈាន​ទៅ​ចាប់​ឃាត់​ខ្លួន មេ​ក្រុម​ឧទ្ទាម​អ៊ូហ្កង់ដា ឈ្មោះ Musa Baluku៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ