អានតួអត្ថបទ
បារាំង-អង់គ្លេស

បារាំង៖លោកម៉ាក្រុងប្រារព្ធខួប ៨០ឆ្នាំនៃការអំពាវនាវរបស់ឧត្តមសេនីយដឺហ្គោប្រឆាំងនឹងអាល្លឺម៉ង់ណាហ្ស៊ី

នៅ​ក្នុង​ប្រទេស​បារាំង ថ្ងៃទី១៨ មិថុនា ឆ្នាំ ២០២០ ជា​ខួប​គម្រប់ ៨០ឆ្នាំ​នៃ​ការ​អំពាវនាវ​របស់​ឧត្តមសេនីយ​បារាំង​ដឺហ្គោ​ក្នុង​ថ្ងៃទី១៨ មិថុនា ឆ្នាំ ១៩៤០ ឲ្យ​ពលរដ្ឋ​បារាំង​ក្រោក​ឈរ​ប្រឆាំង​នឹង​ពួក​អាល្លឺម៉ង់ណាហ្ស៊ី។ ការ​អំពាវនាវ​របស់​ឧត្តមសេនីយ​ដឺហ្គោ​កាល​ពី ៨០ឆ្នាំ​មុន​បាន​ធ្វើ​ឡើង​តាម​រយៈ​វិទ្យុ BBC ពី​ប្រទេស​អង់គ្លេស​ដែល​លោក​បាន​ភៀសខ្លួន​ជ្រកកោណ ខណៈ​ដែល​ទីក្រុង​ប៉ារីស​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​អាល្លឺម៉ង់ណាហ្ស៊ី។ ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​ចូលរួម​រម្លឹក​ខួប​មួយ​នេះ​នៅ​ក្នុង​ប្រទេស​បារាំង និង​នៅ​ក្នុង​ប្រទេស​អង់គ្លេស។ នៅ​ក្នុង​ទីក្រុង​ឡុងដ៏ លោក​ម៉ាក្រុង​បាន​ចូលរួម​ជាមួយ​រាទាយាទ​អង់គ្លេស​ព្រះអង្គម្ចាស់​ឆាល។ ថ្លែង​ជាមួយ​ព្រះអង្គម្ចាស់​ឆាល​នា​ឱកាស​នោះ លោក​ម៉ាក្រុង​បាន​រម្លឹក​ឡើង​វិញ​ពី​ការ​ប្តេជ្ញាចិត្ត និង​ការ​តស៊ូ​ស្វិតស្វាញ​របស់​ឧត្តមសេនីយ​ដឺហ្គោ​នៅ​លើ​ទឹកដី​អង់គ្លេស​ក្នុង​ការ​រំដោះ​ប្រទេស​បារាំង​ពី​កណ្តាប់ដៃ​អាល្លឺម៉ង់​ណាហ្ស៊ី។ ទន្ទឹម​គ្នា​នេះ លោក​ម៉ាក្រុង​ក៏​មិន​ភ្លេច​រម្លឹក​ពី​គុណបំណាច់​របស់​ប្រទេស​អង់គ្លេស​ដែល​បាន​ទទួល​ស្គាល់​ឧត្តមសេនីយ​ដឺហ្គោ​កាល​ណោះ​ជា​ប្រេសិតស្របច្បាប់​របស់​ប្រទេស​បារាំង។

ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុងចូលរួមប្រារព្ធខួបលើកទី៨០ ​នៃការអំពាវនាវរបស់ឧត្តមសេនីយដឺហ្គោប្រឆាំងនឹងអាល្លឺម៉ង់ណាហ្ស៊ីក្នុង​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស ថ្ងៃទី១៨ មិថុនា ២០២០
ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុងចូលរួមប្រារព្ធខួបលើកទី៨០ ​នៃការអំពាវនាវរបស់ឧត្តមសេនីយដឺហ្គោប្រឆាំងនឹងអាល្លឺម៉ង់ណាហ្ស៊ីក្នុង​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស ថ្ងៃទី១៨ មិថុនា ២០២០ AFP - JONATHAN BRADY
ផ្សាយពាណិជ្ជកម្ម

« ដឺហ្គោល​ពេល​នោះ​ជា​មន្រ្តីយោធា​បារាំង​មួយ​រូប​ដែល​ជិត​ត្រូវ​របប Vichy ដក​ស័ក្តិ​ចេញ រឹបអូស​យក​ទ្រព្យសម្បត្តិ និង​ដក​សញ្ជាតិ​ចេញ​ពី​គាត់។ ឧទ្ទាម​ក្នុង​ទីក្រុង​រូប​នេះ​លែង​មាន​អ្វីៗ​ទាំង​អស់ តែ​តាម​ពិត​ទៅ ដឺហ្គោ​នៅ​មាន​អ្វីៗ​ស្ទើរ​តែ​ទាំង​អស់។ ដោយ​មាន​ជំនឿ​យ៉ាង​មុតមាំ​មិន​អាច​ចាញ់​នៅ​ក្នុង​ជោគវាសនា​នៃ​ប្រទេស​របស់​គាត់ និង​ដោយ​មាន​សេចក្តីទុកចិត្ត​នៅ​ក្នុង​ជោគជ័យ​នៃ​ក្រុមសម្ព័ន្ធមិត្ត​ដែល​មាន​រូប​គាត់​ជា​និរទេសជន​ម្នាក់ ដឺហ្គោ​បាន​នាំ​ជាមួយ​លោក​នូវ​ស្មារតី​បារាំង។

ទៅ​ដល់​ទីក្រុង​ឡុងដ៏ ទឹកដី​ប្រទេស​អង់គ្លេស​ក្នុង​ថ្ងៃទី១៧ មិថុនា ឆ្នាំ ១៩៤០ ដឺហ្គោល​ទទួល​បាន​ការ​គាំទ្រ​ភ្លាមៗ​ពី​នាយករដ្ឋមន្រ្តី​លោក​ចក ឈីល។ លោក​ចក ឈីល និង​គ្រួសារ​រាជានិយម​អង់គ្លេស​បាន​ផ្តល់​សិទ្ធិ​ជ្រកកោណ​ឲ្យ​ឧត្តមសេនីយ​ដឺហ្គោល និង​បាន​ទទួល​ស្គាល់​ដឺហ្គោល​ជា​ប្រេសិត​ស្រប​ច្បាប់​របស់​ប្រទេស​បារាំង។ ព្រះអង្គ​ឆាល​ជាទីគោរព ពេល​នោះ រាជានិយម​អង់គ្លេស​បាន​ក្លាយ​ជា​ទីជម្រក​របស់​សាធារណរដ្ឋ​បារាំង។ ពេល​នោះ អង់គ្លេស​បាន​សម្រេច​ចិត្ត​ឲ្យ​បារាំង​ជ្រកកោណ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ