អានតួអត្ថបទ
អាកទិក-អាកាសធាតុ

ការសិក្សាថ្មីមួយ​ ព្រមានពីការកើនកម្តៅក្នុងល្បឿនដ៏លឿននៅតំបន់ប៉ូលខាងជើងអាកទិក

បណ្តា​ប្រទេស​តំបន់​អាកទិក​ នៅថ្ងៃព្រហស្បតិ៍​ ទី២០​ ឧសភា បាន​ប្រកាស​សន្យា​ថា​នឹង​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​ការ​កើនឡើង​កម្តៅផែនដី​។ សេចក្តី​ប្រកាស​នេះ​ ធ្វើឡើង​ស្របពេល​មាន​ការ​ព្រមាន​ ពី​ការ​កើន​ឡើង​កម្តៅ​ក្នុង​ល្បឿនដ៏​លឿន​ហួស​​ស្មាន​ នៅ​ឯ​តំបន់​ប៉ូល​ខាង​ជើង​អាកទិក​។

ការសិក្សាមួយបានព្រមាន ពីការកើនកម្តៅក្នុងល្បឿនដ៏លឿនខ្លាំងហួសពីការស្មាន នៅក្នុងតំបន់ប៉ូលខាងជើងអាកទិក ពោលគឺឆាប់ក្តៅលឿនជាងតំបន់ផ្សេងទៀតនៃផែនដីរហូតដល់ទៅ ៣ ដងឯណោះ។
ការសិក្សាមួយបានព្រមាន ពីការកើនកម្តៅក្នុងល្បឿនដ៏លឿនខ្លាំងហួសពីការស្មាន នៅក្នុងតំបន់ប៉ូលខាងជើងអាកទិក ពោលគឺឆាប់ក្តៅលឿនជាងតំបន់ផ្សេងទៀតនៃផែនដីរហូតដល់ទៅ ៣ ដងឯណោះ។ POLAR BEARS INTERNATIONAL/AFP
ផ្សាយពាណិជ្ជកម្ម

តំបន់​សមុទ្រ​ទឹកកក​អាកទិក​ ត្រូវគេមើលថា​ជា​កន្លែង​រងគ្រោះ​ដំបូង​គេបង្អស់​ពី​ការ​កើន​ឡើង​កម្តៅនៃ​ភព​ផែនដី។ នៅថ្ងៃព្រហស្បតិ៍​ម្សិលមិញ​ រដ្ឋជា​សមាជិក​តំបន់​អាកទិកចំនួន៨​ បាន​ទៅជួបប្រជុំគ្នា ​និងបានប្រកាសសន្យាថា​នឹង​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ការឡើងកម្តៅ​នៃ​ភពផែនដី​។

នៅក្នុងថ្ងៃព្រហស្បតិ៍ដដែលនោះ​ ការ​សិក្សាមួយបានព្រមាន​ពី​ការ​កើនកម្តៅ​ក្នុង​ល្បឿន​ដ៏លឿន​ខ្លាំង​ហួសពីការស្មាន​នៅ​ក្នុង​តំបន់​ប៉ូលខាងជើងអាកទិក​ ពោល​គឺ​ឆាប់​ក្តៅ​លឿន​ជាង​តំបន់ផ្សេងទៀត​នៃ​ផែនដី​រហូត​ដល់ទៅ ៣ ដងឯណោះ​។

អាកាសធាតុ​ក្តៅខ្លាំង​នឹង​ផ្តល់​ផលវិបាក​ជាក់ស្តែង ​ដោយទឹកកក​នៅ​អាកទិក​នឹង​ឆាប់​រលាយ​ខុសប្រក្រតី​ មុន​ពេលវេលា​។ ឱកាស​ក្នុង​ការ​រលាយ​ទឹកកក​បាត់អស់​ទាំងស្រុង​នៅក្នុងរដូវក្តៅ​ គឺ​កើន​ឡើង​ដល់​ទៅ​១០ ដង​ ប្រសិន​បើ​កម្តៅ​ផែនដី​ឡើង​ដល់ ២ អង្សា​ លើស​កម្រិត​សម័យ​បុរេ​ឧស្សាហកម្ម​ បើ​ប្រៀបធៀបនឹង​កម្រិត​ ១,៥អង្សា​ដែលជា​គោលដៅ​កំណត់​ដោយ​កិច្ចព្រមព្រៀងទីក្រុងប៉ារីស​។

តំបន់​អាកទិកគឺ​ជា​តំបន់​ដែល​ឆាប់ក្តៅ​លឿនជាង​​តំបន់​ផ្សេងទៀត​នៃ​ផែនដី។ យោងទៅ​តាមក្រុម​អ្នកស្រាវជ្រាវ​ ចំណុចរបត់​មួយ​បានកើតឡើងក្នុងឆ្នាំ​ ២០០៤​ នៅពេល​ដែល​សីតុណ្ហភាព​នៅអាកទិក​បានកើនខ្ពស់ខ្លាំង​ដោយសារ​មូលហេតុ​ដែល​គេ​មិន​អាច​រក​ពាក្យ​អ្វី​មក​ពន្យល់​បាន​។

ចាប់តាំងពីពេលនោះមក​ កំដៅផែនដី​បាន​បន្តកើនឡើងក្នុង​អត្រា​ ៣០ %​ ខ្ពស់​ជាង​ទសវត្សរ៍​មុនៗ​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ព្រមានថា​ការ​ទប់ស្កាត់​ការកើនឡើង​កម្តៅផែនដី​ដោយការ​កាត់បន្ថយការបំភាយឧស្ម័នកាបូនិក​ នឹង​មិន​អាច​សម្រេច​បាន​ក្នុង​ពេល​ឆាប់ៗ​នេះនោះទេ​។

ការឡើងកម្តៅ​នឹង​ជះផល​វិបាក​ភ្លាមៗ​ ចំពោះ​ប្រព័ន្ធ​អេកូឡូស៊ីនៅអាកទិក​រួម​ទាំងការ​ផ្លាស់ប្តូរ​ទីជម្រក​ ទំលាប់អាហារ​ និងអន្តរកម្ម​រវាង​សត្វ​ រួមមាន​ទាំង​ខ្លាឃ្មុំ​នៅតំបន់ប៉ូល និង​ការ​ផ្លាស់ទីលំនៅ​របស់​ប្រភេទសត្វមួយចំនួនទៀត​។

ផលវិបាក​ក៏គួរឱ្យកត់សម្គាល់ដែរនោះ​គឺ​ការ​រលាយទឹកកក​ដោយសារ​ការឡើង​កំដៅ​ផែន​ដី​ នឹងធ្វើ​ឲ្យដីបាក់ស្រុត​ បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្ទះសម្បែង​របស់​ប្រជាជនប្រមាណ​៤លាន​នាក់ដែល​រស់​នៅតំបន់​អាក់ទិកជាពិសេសជនជាតិភាគតិចដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ