អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន-អាមេរិក-អឺរ៉ុប

រុស្ស៊ី​ចាប់ផ្តើម​បើក​ការវាយ​ប្រហារ ឈ្លានពាន​អ៊ុយក្រែន

ដូចអ្វីគេដែល​គេបាន​ប៉ាន់ស្មាន និង​បារម្ភ នៅទីបំផុត រុស្ស៊ីបានចាប់ផ្តើម​បើកការវាយ​ប្រហារ មកលើ​អ៊ុយក្រែនពិតមែន។ តាមរយៈ​វីដេអូ ដែល​គេបានថតទុកតាំងតែពីថ្ងៃចន្ទ ហើយ​ចាក់ផ្សាយ​នៅយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍ ទី​២៤កុម្ភៈនេះ  លោកពូទីន បាន​ប្រកាសអំពើការបើក​ប្រតិបត្តិការ​យោធា​របស់រុស្ស៊ី ទៅលើទឹកដីអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី អះអាងថាគ្មានបំណង​ឈ្លានពាន​អ៊ុយក្រែនទេ។ អ្វីដែលរុស្ស៊ីធ្វើ គឺដើម្បីរំដោះអ៊ុយក្រែន ពីរបបដឹកនាំ​ បែបណាហ្ស៊ីសម័យថ្មី ដែលបានធ្វើ​បាបប្រជាជនអ៊ុយក្រែន។

បណ្តាញព័ត៌មានផ្លូវការរបស់រុស្ស៊ី ផ្សព្វផ្សាយ​វីដេអូ ដែល​លោកពូទីន ប្រកាស​បើក​ប្រតិបត្តិការយោធា វាយ​ប្រហារអ៊ុយក្រែន
បណ្តាញព័ត៌មានផ្លូវការរបស់រុស្ស៊ី ផ្សព្វផ្សាយ​វីដេអូ ដែល​លោកពូទីន ប្រកាស​បើក​ប្រតិបត្តិការយោធា វាយ​ប្រហារអ៊ុយក្រែន AP - Alexander Zemlianichenko Jr
ផ្សាយពាណិជ្ជកម្ម
01:31

សម្តីរបស់​លោកពូទីន ប្រកាស​បើក​ប្រតិបត្តិការទ័ព​ទៅលើ​អ៊ុយក្រែន

« ខ្ញុំបានសម្រេច ចាប់​ផ្តើម​ប្រតិបត្តិការ​យោធាពិសេស។ កម្មវត្ថុរបស់វា​ គឺដើម្បី​ការពារ​មនុស្ស ដែល​បានរងនូវការ​រំលោភបំពាន និង​អំពើប្រល័យពូជសាសន៍ បង្កឡើងដោយ​របបដឹកនាំ​អ៊ុយក្រែន អស់រយៈពេល​៨ឆ្នាំមកនេះ។ ដើម្បី​សម្រេចកម្មវត្ថុនេះ យើង​នឹង​ប្រឹងប្រែង​ ដកគ្រឿងសព្វាវុធពីអ៊ុយក្រែន លាងជំរះផ្នត់គំនិត​បែប​ណាហ្ស៊ីនៅអ៊ុយក្រែន ព្រមទាំងចាប់យក​អ្នកទទួលខុសត្រូវ យកទៅកាត់ទោស​ ចំពោះអំពើឧក្រិដ្ឋដែលបាន​ធ្វើទៅលើ​ប្រជាពលរដ្ឋស្លូតត្រង់ ដោយ​ក្នុង​នោះមាន​ប្រជាជនរុស្ស៊ីផងដែរ។

ផែនការរបស់យើង គឺគ្មានរាប់បញ្ចូលដោយ​ការគ្រប់គ្រង​ ដែនដីអ៊ុយក្រែននោះទេ។ យើងគ្មាន​បំណងដាក់កំហិតអ្វីមួយ ទៅលើ​នរណាម្នាក់ តាមរយៈការប្រើ​កម្លាំងនោះឡើយ។

អ្នកណាក៏ដោយ ដែលហ៊ាន​មករារាំងយើង ឬក៏មកគំរាម​ប្រទេសយើង ប្រជាជនយើង គឺត្រូវតែដឹងខ្លួនថា ចម្លើយរបស់រុស្ស៊ី​ នឹងមាន​ភ្លាមៗ។ ការឆ្លើយតបវិញរបស់រុស្ស៊ី នឹង​បង្កផលវិបាក​ដ៏ធំធេង ដែលគ្មាននរណាធ្លាប់បានឃើញពីមុនមកទេ ក្នុង​ប្រវត្តិសាស្ត្រ។ យើង​បានត្រៀមខ្លួនរួចជាស្រេច មិនស្ថានការណ៍វិវឌ្ឍន៍ទៅជាបែបណាឡើយ។ យើងបានធ្វើសេចក្តីសម្រេចចាំបាច់រួចរាល់អស់ហើយ ហើយខ្ញុំសង្ឃឹមថាគ្រប់គ្នានឹងយល់ច្បាស់ ពីបំណងរបស់យើង។ »

លោកពូទីន នៅក្នុងខ្សែវីដេអូ ប្រកាស​បើក​ប្រតិបត្តិការទ័ពឈានចូលទឹកដីអ៊ុយក្រែន។ អ្នកជំនាញអះអាងថា វីដេអូនេះ ត្រូវបាន​ថតទុក តាំងតែពីថ្ងៃចន្ទ ទី២១កុម្ភៈ ម្លេះ។
លោកពូទីន នៅក្នុងខ្សែវីដេអូ ប្រកាស​បើក​ប្រតិបត្តិការទ័ពឈានចូលទឹកដីអ៊ុយក្រែន។ អ្នកជំនាញអះអាងថា វីដេអូនេះ ត្រូវបាន​ថតទុក តាំងតែពីថ្ងៃចន្ទ ទី២១កុម្ភៈ ម្លេះ។ AP

ទន្ទឹមគ្នាជាមួយ​ពាក្យ​គំរាមទាំងនេះ លោក​ពូទីន ក៏បាន​អំពាវនាវ ហើយឲ្យ​កងទ័ពអ៊ុយក្រែន ទំលាក់អាវុធ កុំតតាំងជាងមួយរុស្ស៊ី ដោយ​អះអាងជាថ្មីទៀត​ថា ប្រតិបត្តិការរបស់កងទ័ព​រុស្ស៊ី គឺដើម្បីជួយរំដោះ​ប្រជាជន​អ៊ុយក្រែន ពីរបបដឹកនាំរបស់ពួកណាហ្ស៊ីសម័យថ្មី។

00:52

សម្តី​លោក​ពូទីន ​អំពាវនាវ​ឲ្យ​​កងទ័ព​អ៊ុយក្រែន​ទំលាក់​អាវុធ កុំ​តដៃ

« ខ្ញុំក៏ត្រូវតែ​ប្រកាសអំពាវនាវដែរ ទៅដល់បងប្អូនសមាសភាពកងទ័ពអ៊ុយក្រែន ទាំងអស់។ សមមិត្តទាំងអស់គ្នា ឪពុករបស់អ្នក ជីតា និងជីតាទួតរបស់អ្នក ដែល​បានចូលរួមប្រយុទ្ធការពារ​ប្រទេសជាតិយើងទាំងអស់គ្នា យកជ័យជំនះលើពួកណាហ្ស៊ីកាលពីជំនាន់មុននោះ គឺពួកគាត់ពិតជា​មិនចង់ឃើញពួកណាហ្ស៊ីសម័យថ្មី មកគ្រប់គ្រងអំណាចនៅអ៊ុយក្រែនឡើយ។

អ្នកទាំងអស់គ្នា បាន​ស្បថសច្ចាការពារប្រជាជនអ៊ុយក្រែន មិនមែន​ការពាររបបយោធាប្រឆាំង​ប្រជាជន ដែលលួចប្លន់ និងធ្វើ​បាបអ៊ុយក្រែននោះឡើយ។ ដូច្នេះ សូមកុំធ្វើតាមការបញ្ជារបស់ពួកឧក្រិដ្ឋ! ខ្ញុំសូមអំពាវនាវ ឲ្យ​អ្នកទាំងអស់គ្នាទំលាក់​អាវុធចុះ ហើយ​ត្រលប់ទៅផ្ទះវិញ។ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ